ពេជ្រ សោភា បានប្រារពខួបកំណើតគម្រប់អាយុ៣៧ឆ្នាំនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១នេះដោយនាងថ្លែងសារថាអរគុណម៉ែ អរគុណបងប្រុស អរគុណបងស្រី អរគុណហ្វេនទាំង២៥ខេត្តក្រុង អរគុណដែលតែងតែស្រលាញ់ និងចូលចិត្តនាងខ្ញុំរហូតមក ។ឆ្នាំនេះសុំត្រឹមមនុស្សជុំវិញខ្លួនមានសេចក្ដីសុខ។ ខ្ញុំ៣៧ឆ្នាំហើយ”។


តាមព័តមានថានៅថ្ងៃខួបកំណើតពេជ្រ សោភា នេះគេមិនឃើញគូស្នេហ៍របស់នាងបុរសរូបសង្ហារលោកឆឹម សក្កដា ជូនកាដូពិសេសទៅសោភា នោះទេទើបធ្វើឲ្យមានការសង្ស័យថាចំណងស្នេហានេះហាក់មានការប្រែប្រួលព្រោះនៅថ្ងៃពិសេសបែរជាលោកសក្កដា មិនយកចិត្តទុកដាក់លើសង្សារទៅវិញ?


ពេជ្រ សោភា បានប្រាប់តាមទូរស័ព្ទថា”កាដូពិសេសអីៗគឺអត់ទេ ព្រោះខ្ញុំពិសេសគ្រប់ថ្ងៃហើយដោយសារតែនៅក្នុងផ្ទះមានសេចក្ដីសុខគ្រប់គ្នាគឺបានហើយ។ចំពោះសក្កដា វិញគាត់បានបានមកSurprise ខ្ញុំមុនហើយព្រោះគាត់ត្រូវទៅថត គាត់បានធ្វើខួបឲ្យខ្ញុំហើយតាំងពីមុនគេដោយសារគាត់ជាប់ធ្វើការ”។


អ្នកយកព័តមានយើងបានតេតាមឆាតហ្វេសបុកទៅលោកឆឹម សក្កដា តែតេចូលលោកមិនលើកឡើយ។ចំណែកការដាក់សំណួររឿងទាក់ទងថ្ងៃកំណើតពេជ្រ សោភា លោកបានជូនអ្វីខ្លះទៅនាងនោះក៍សង្សារតារាហង្សមាសរូបនេះមិនឆ្លើយតបដែរ។


ដោយឡែកពេជ្រ សោភា វិញបានបន្ថែមថាសម្រាប់កាដូពិសេសរបស់នាងនៅថ្ងៃខួបនាងឆ្នាំនេះគឺនាងទទួលបានការSurprise ពីគ្រូភ្លេងរបស់នាងនោះគឺលោកមាស សុគន្ធ ហៅគ្រូអ៊ួយ ។សោភា វាចារថា”នៅថ្ងៃខួបនេះលោកគ្រូអ៊ួយ បានធ្វើបទ”ឈប់ដេញដោល”ជាបទភ្លេងថ្មីឲ្យខ្ញុំច្រៀងហើយគាត់បានច្រៀងជាមួយដែរ។ការភ្ញាក់ផ្អើលរបស់ខ្ញុំជាងគេគឺត្រង់កន្លែងច្រៀងហ្នឹងតែម្ដងព្រោះគាត់ធ្លាប់ប្រាប់ថាអត់ចេះច្រៀងទេ។ដល់ពេលគាត់ច្រៀងខ្ញុំSurprise ណាស់។អ្វីដែលសំខាន់មែនទែននោះគឺក្នុងនោះមានរូបថតលោកជុំ ប៊ុនធឿន ដែលជាអ្នកសរសេរបទ១នេះឡើងកាលពីជាង១០ឆ្នាំមុន”។


ក្រៅពីត្រូវលោកឆឹម សក្កដា និងលោកគ្រូអ៊ួយ ធ្វើឲ្យSurprise ថ្ងៃពិសេសនោះពេជ្រ សោភា នៅតែមិនភ្លេចគុណលោកជុំ ប៊ុនធឿន ដែលធ្លាប់និពន្ធបទចម្រៀងឲ្យនាងច្រៀងជាច្រើនបទកាលពីជាង១០ឆ្នាំមុនរហូតធ្វើឲ្យនាងល្បីល្បាញមកដល់បច្ចុប្បន្ន។នាងធ្លាប់និយាយថាការដែលនាងចេះនិពន្ធបទចម្រៀងនេះក៍បានទុនមកពីការណែនាំពីកវីជុំ ប៊ុនធឿន ដែរ៕

