លោក Gareth Southgate ទទួលខុសត្រូវចំពោះការជ្រើសរើសកីឡាករប៉េណាល់ទី

0
127

យោងតាមប្រភពព័ត៌មានThe Sun ចេញផ្សាយកាលពីថ្ងៃ ចន្ទទី ១២ កក្កដា ២០២១លោក Gareth Southgate គ្រូបង្វឹកក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បានសារភាពទទួលកំហុស ចំពោះបរាជ័យពានរង្វាន់យូរ៉ូ បន្ទាប់ពីប្រកួតចាញ់ ក្រុមជម្រើសជាតិអ៊ីតាលីកាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី ៣-២កាលពីរាត្រីថ្ងៃអាទិត្យនៅពហុកីឡដ្ឋានWembley ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន​ពេលោកចូលទៅទីលានលួងលោមកីឡករ Bukayo Saka និង Jadon Sancho ដែលស៊ុតបាល់ប៉េណាល់ទីអត់បានសម្រេច ថា វាគឺជាការទទួលខុសត្រូវរបស់ខ្ញុំ ។ ខ្ញុំគឺជាអ្នកជាអ្នកជ្រើសរើសកីឡាករអោយទាត់បាល់ប៉េណាល់ទី។

លោកបានបន្តទៀតថា យើងបានសំរេចចិត្តធ្វើការផ្លាស់ប្តូរនៅជិតចុងបញ្ចប់នៃការប្រកួតហើយយើងឈ្នះនិងចាញ់ជាមួយគ្នាជាក្រុម។ហើយក្នុងចំណោមអ្នកដែលត្រូវស៊ុតបាល់ប៉េណាល់ទី ក៏ដូចជាបទបញ្ជា ក៏ដោយសារពួកគេទទួលបានការការបណ្តុះបណ្តាលរួចហើយ។នោះជាបទបញ្ជាប៉ុន្តែនោះគឺជាការអំពាវនាវរបស់ខ្ញុំ។

លោក Southgate ហាក់ដូចជាទទួលយក Rashford និង Sancho មកយឺតពេលដែលអង់គ្លេសសំបូរទៅដោយកីឡាករខ្សែប្រយុទ្ធ  ហើយពួគគេគឺជាអ្នកស៊ុតបាល់ប៉េណាល់ទី៕