Saturday, April 27, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ដ ប្រពន្ធពូកែទប់អារម្មណ៍

ខេមរៈ សិរីមន្ដ ប្រពន្ធពូកែទប់អារម្មណ៍

ថ្វីត្បិតតែសិល្បៈគ្រាន់តែជាការសម្ដែងមែនតែក៍ធ្វើឲ្យគូស្នេហ៍មួយចំនួនបានជួបភាពរង្គោះរង្គើរនិងឈានទៅប្រេះឆាក៍ច្រើនគូហើយដែរព្រោះតែភ្លើងប្រចណ្ឌ។ប៉ុន្ដែអ្វីដែលគូឲ្យចាប់អារម្មណ៍ថ្មីៗនេះលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានចេញបទ”នឹកបងខ្លះទ?”ត្រូវបានភរិយាលោកអ្នកនាងគួយ ផល្លី ជាអ្នកដឹកនាំសម្ដែងដោយផ្ទាល់ហើយមានឈុតលោកប៊ុនថៃ អោបថើបតួស្រីស្អាតវ័យក្មេងសាច់សខ្ចីនាងនែប ព្រំរិទ្ធិកា នោះអ្នកនាងផល្លី ជាអ្នកបញ្ជារទៅលើស្វាមីទៀតផង។នេះគឺជារឿងកម្ររមួយព្រោះប្រពន្ធមិនត្រឹមតែមិនហួងហែងប្ដីនោះទេតែថែមទាំងតម្រូវឲ្យមានឈុតប្ដីត្រូវតែអោបថើបតួស្រីនោះដោយមិនអាចជៀសផុតបានឡើយ។

តែអ្នកនាងផល្លី បែជាធ្វើអារម្មណ៍ហាក់ធម្មតា មិនត្រឹមតែមិនប្រចណ្ឌប្ដីនោះទេ ថែមទាំងជម្រុញនិងលើកទឹកចិត្តលោកប៊ុនថៃ ឲ្យលេងឲ្យដល់ទៅតាមសាច់រឿងតម្រូវ។មនុស្សមិនតិចទេដែលសរសើរប្រពន្ធខេមរៈ សិរីមន្ដ ថាពិតជាពូកែទប់អារម្មណ៍មែនព្រោះប្ដីអោបថើបស្រីស្អាតក្នុងឈុតពិសេសនៅចំពោះមុខហើយតែនាងបែជាគ្មានប្រតិកម្មបន្ដិចសោះបែបនេះទៅវិញ។

គូរបញ្ជាក់ថាលោកខេម ប៊ុនថៃ បានផ្ដល់បទល្អៗឲ្យតារាកូនកាត់ថៃនាងនែប ព្រំរិទ្ធិកា ថតMVជាបន្ដបន្ទាប់ទើបធ្វើឲ្យស្រីស្រស់តូចតន់ឡើងកូដនៅរយៈពេលចុងក្រោយនេះមានដូចជាបទ”ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង”,”អយស្ទ័រ” និងជាតួរងបទ”ក្រមុំឥឡូវចាស់ៗម្លេះ?”ជាដើម។នាងរិទ្ធិកា ធ្លាប់វាចារថាការដែលនាងបានថតបទចម្រៀងល្បីៗរបស់លោកខេមរៈ សិរីមន្ដ ដោយសារតែអ្នកដឹកនាំសម្ដែងMVយល់ថាបទនោះសាកសមជាមួយនាងសម្ដែង។

ខេមរៈ សិរីមន្ដ ឲ្យសិទ្ធិពិសេសទៅភរិយាលោកអ្នកនាយគួយ ផល្លី នៅឆ្នាំ២០២១នេះតាមរយៈការធ្វើជាអ្នកដឹកនាំសម្ដែងMVបទចម្រៀងលោកនិងជាជំនួយការផងដែរទើបធ្វើឲ្យលោកនិងប្រពន្ធល្បីព្រមគ្នាតែម្ដង។អ្វីដែលលោកប៊ុនថៃ ធ្វើឲ្យប្រពន្ធកាន់តែកក់ក្ដៅថែមទៀតនោះគឺលោកតែងតែបង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយអ្នកនាងផល្លី ដូចគូស្នេហ៍ទើបរៀបការហើយថ្មោងថ្មីអីចឹងបើទោះជាពេលនេះពួកគេមានកូន៣នាក់ទៅហើយក្ដី។

អតីតតារាចម្រៀងសាន់ដេរូបនេះក៍ត្រូវបានគេចាត់ទុកជាតារាដែលស្ថិតក្នុងចំណោមអ្នកមានទ្រព្យច្រើននៅឆ្នាំ២០២១នេះដែរព្រោះតែការលេងម៉ូដរថយន្ដលោកប៊ុនថៃ បានចំណាយដល់ទៅជាងកន្លះលានដុល្លារទៅហើយក្នុងនោះមានដូចជារថយន្ដRolls Royce, Lexus Lx570 ,Mazda និងVolkswagen ។ប៉ុន្ដែលោកប៊ុនថៃ នៅខ្វះតែម្យាងគត់ដែលមិនទាន់ធ្វើឲ្យប្រពន្ធសប្បាយរហូតហូរទឹកភ្នែកនោះគឺការដឹកដៃអ្នកនាងផល្លី រៀបការជាចំហ ព្រោះទោះជាលោកសិរីមន្ដ ធ្លាប់និយាយថាបានរៀបការជាមួយភរិយាកាលពីឆ្នាំ២០០៩ក្ដី ប៉ុន្ដែមហាជនភាគច្រើនមិនទាន់ជឿរជាក់ការអះអាងនោះឡើយ។

ខេមរៈ សិរីមន្ដ បានឡើងកូដខ្លាំងនៅហង្សមាសពោលគឺតាំងពីលោកព្រាប សុវត្ថិ ដើរចេញជិត១ឆ្នាំនេះធ្វើឲ្យលោកប៊ុនថៃ វ៉ាដាច់អស់តារារួមទ្រនុំ។ទោះជាយ៉ាងណាអ្នកជំនាញសិល្បៈនៅតែអះអាងថាសិរីមន្ដ មិនទាន់ដណ្ដើមបានតំណែងព្រាប សុវត្ថិ ដែលទំនេរនៅហង្សមាសនោះឡើយគិតត្រឹមឆ្នាំ២០២១នេះ។\

តែអតីតតារាU2រូបនេះធ្វើឲ្យថៅកែហង្សមាសបារម្ភកាន់តែខ្លាំងព្រោះបើលោកប៊ុនថៃ ចប់កុងត្រាហើយទៅរួមរស់ជាមួយទ្រនុំលោកព្រាប សុវត្ថិ ដែរនោះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថានោះហង្សមាសនឹងរងារតែម្ដង៕ ហ៊ឹម វិចិត្រ

RELATED ARTICLES