Friday, April 26, 2024
Homeតារាខ្មែរគង់ សុជាតិ មិនចង់ឲ្យគេរំលឹករឿងស្នេហ៍ចាស់និងកំហុសប្ដី

គង់ សុជាតិ មិនចង់ឲ្យគេរំលឹករឿងស្នេហ៍ចាស់និងកំហុសប្ដី

គង់ សុជាតិ កំពុងមានស្នេហាស្រស់ថ្លាឡើងវិញជាមួយស្វាមីលោកជា វិបុល ហើយអ្នកនាងមិនចង់ឲ្យគេរំលឹកអតីតកាលនិងកំហុសឆ្គងរបស់ស្វាមីឡើយគឺឲ្យផ្ដោតតែលើរឿងបច្ចប្បន្នដែលនាងកំពុងតែមានក្ដីសុខ។សុជាតិ មិនចង់ឭសំណួរនិងការចង់ឲ្យនាងគាស់កកាយជាមួយរឿងដែលនាងបានប្រេះឆាជាមួយអតីតស្វាមីលោកម៉ៅ សាលភាព កាលពីឆ្នាំ២០១២ និងរឿងដែលផ្ទុះកាលពីពាក់កណ្ដាលឆ្នាំ២០២០រវាងប្ដីនាងបង្កាត់ភ្លើងស្នេហាជាមួយនាងចាន់ កែវ និមល ផ្អើលពេញផ្ទៃប្រទេសនោះទេ។

គង់ សុជាតិ វាចារយ៉ាងខ្លីថា”រឿងអតីតកាលកុំលើកមកនិយាយ ចូរពេញចិត្តនូវអ្វីដែលយើងមាន និងត្រូវប្រើជីវិតឲ្យបានសុខ ជាមួយបច្ចប្បន្ន គឺវាគ្រប់គ្រាន់ណាស់ទៅហើយ”។

ក្រៅពីមិនចង់រំលឹកស្នេហ៍ចាស់និងរឿងអាស្រូវរបស់ស្វាមីជា វិបុល នោះអ្នកនាងសុជាតិ តែងតែបង្កើតនូវភាពផ្អែមល្ហែមស្នេហ៍ជាមួយលោកវិបុល ដូចអំឡុងពេលដែលពួកគេផ្ដើមស្នេហាគ្រាដំបូងនោះឲ្យផុសសារជាថ្មីវិញតាមរយៈការដឹកដៃគ្នាទៅកម្សាន្ដនៅតាមរម្យនីយ៍ដ្ឋានក្នុងស្រុកជាច្រើនដើម្បីឲ្យស្នេហាកាន់តែរឹងមាំ។ចំណែកអាជីពពិធីការិនីនៅហង្សមាសវិញអ្នកនាងសុជាតិ បានកាន់កម្មវិធីមួយចំនួនជាមួយលោកវិបុល ហើយគេឃើញប្ដីប្រពន្ធតារា១គូនេះធ្វើការជាមួយគ្នាយ៉ាងស៊ីចង្វាក់។ប៉ុន្ដែអ្នករួមអាជីពមួយចំនួនបែរជានិយាយថាពេលនេះសុជាតិ បានការប្រុងប្រយ័ត្នប្ដីជាងមុនមិនអាចបណ្ដោយទៀតបានទេព្រោះខ្លាចប្រឈមហានិភ័យទើបអ្នកនាងចេញមុខធ្វើMCឆ្លងឆ្លើយជាមួយលោកវិបុល តែម្ដងព្រោះខ្លាចស្វាមីបែកឆ្វេងដូចមុនទៀត។

គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១៣ ដែលចំណងស្នេហ៍ជាង៧ឆ្នាំនេះពួកគេទទួលបានកូនស្រីម្នាក់អាយុជាង៤ឆ្នាំឈ្មោះជា សុជាតិនារី ហៅដូរី  ខណៈដែលសុជាតិ មានកូន២នាក់(ស្រី១)ជាមួយស្វាមីមុនសរុបកូន៣នាក់។ប៉ុន្ដែត្រឹមកូន៣នាក់នេះមិនទាន់គ្រប់គ្រាន់ទេទើបលោកវិបុល បានរំអុកសុជាតិ ចង់បានកូនភ្លោះប្រុស តែរយៈពេលជាង៣ឆ្នាំទៅហើយសុជាតិ នៅមិនទាន់អាចសម្រេចបំណងជូនស្វាមីបានទេ ព្រោះនាងថាការយកកូនម្ដង២បែបនេះគឺត្រូវតែពិភាក្សារជាមួយគ្រូពេទ្យជំនាញឲ្យបានច្បាស់លាស់ជាមុនសិនដោយសារថាពេលនេះនាងក៍មានអាយុច្រើនដែរហើយ៕

RELATED ARTICLES