Saturday, April 27, 2024
Homeតារាខ្មែរគ្រូភ្លេងប្រឆាំងរឿងមាស សុខសោភា-ដួង វីរៈសិទ្ធ មិនសមគ្នា

គ្រូភ្លេងប្រឆាំងរឿងមាស សុខសោភា-ដួង វីរៈសិទ្ធ មិនសមគ្នា

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានចេញមុខប្រឆាំងចំពោះការលើកឡើងថាមាស សុខសោភា ចាប់ដៃគូច្រៀងបទស្នេហាអូនបងជាមួយប្រុសក្មេងដួង វីរៈសិទ្ធ នោះមិនសមគ្នាព្រោះតែអ្នកទាំង២មានគម្លាតអាយុខុសគ្នាច្រើនឆ្នាំពេកពោលគឺសោភា បងវីរៈសិទ្ធ ដល់ទៅ១៣ឆ្នាំហេតុនេះហើយការផ្ដោះផ្ដងភាសារស្នេហាបែបគូស្នេហ៍មិនស៊ីចង្វាក់គ្នាព្រោះវ័យរបស់សោភា គូតែច្រៀងចាប់ដៃគូជាមួយលោកព្រាប សុវត្ថិ ឬខេមរៈ សិរីមន្ដ ទើបល្អជាងខណៈដែលវីរៈសិទ្ធ ធ្វើជាដៃគូជាមួយរ៉េត ស៊ូហ្សាណា និងឈិន ម៉ានិច្ច ទើបត្រូវគ្នា។

ប៉ុន្ដែComposerដែលសុំមិនឲ្យដាក់ឈ្មោះនោះបានជំទាស់និងការយល់ឃើញបែបបនេះដោយលោកថាជារឿងដែលមិនសមហេតុផលព្រោះលោកសម្អាងថាកាលពីឆ្នាំ២០០០ហ៊ឹម ស៊ីវន ច្រៀងជាមួយព្រាប សុវត្ថិ ដែលមានអាយុប្អូនអ្នកនាងដល់ទៅ៨ឆ្នាំឯណ្ណោះម៉េចក៍គ្មានអ្នកណាលើកមករិះគន់ផង?លោកថាគម្លាតខុសគ្នារវាងអាយុសុខសោភា និងវីរៈសិទ្ធ គ្មានបញ្ហាចោទនោះទេព្រោះថាសំខាន់បំផុតសម្លេងតារាទាំង២ត្រូវគ្នាស៊ីគ្នាហើយចេះគោរពគ្នានោះអាចធ្វើការជាមួយគ្នាបានហើយ ព្រោះហ៊ឹម ស៊ីវន-ព្រាប សុវត្ថិ ច្រៀងជាមួយគ្នាល្បីទាំង២នាក់តែម្ដងគេគ្មានទាស់រឿងអាយុខុសគ្នាច្រៀងអូនបងមិនកើតនោះទេ។

លោកបន្ថែមថាសុខសោភា ជាកំពូលតារាចម្រៀងស្រីម្នាក់ ខណៈដែលវីរៈសិទ្ធ ជាពន្លកថ្មីតែមានសម្ថភាពហើយចេះនិពន្ធទំនុកច្រៀងនិងMelody ,ធ្វើភ្លេង និងMix ផងដែរអីចឹងកម្ររមានតារាណាអាចធ្វើបានដូចគេណាស់ហើយនៅពេលតារាទាំង២ចាប់ដៃគ្នាវីរៈសិទ្ធ ពិតជាឡើងតែមខ្ពស់ជាងមុនមែនព្រោះតែគេបានចាប់ដៃជាមួយតារាស្រីលំដាប់ខ្លាំងម្នាក់ខុសពីនៅហង្សមាសដែលវីរៈសិទ្ធ មិនដែលបានច្រៀងដៃគូជាមួយឱក សុគន្ធកញ្ញា នោះទេ។

លោកគ្រូភ្លេងរូបនោះបន្ថែមថាលោកបានតាមដានរឿងភាគថៃនៅផលិតកម្មចុងក្រោយនេះមានផលិតកម្មមួយគេធ្វើរឿង៣ផ្សេងគ្នាយកតួស្រីចាស់មកចាប់ដៃប្រុសក្មេងដើម្បីឲ្យគេចាប់អារម្មណ៍អីចឹងអាយុខុសគ្នាអត់បញ្ហាទេកុំឲ្យតែខុសអាយុគ្នាច្រើនពេកឧទាហរណ៍យកឱក សុគន្ធកញ្ញា មកចាប់ដៃជាមួយពេជ្រ ថៃ អីអាហ្នឹងទើបវាមិនសូវទំនង។

មាស សុខសោភា និងដួង វីរៈសិទ្ធ បានបង្ហាញខ្លួននៅផលិតកម្មរាម រយៈពេលជាង៥ខែទៅហើយដោយក្រៅពីចេញបទទោលរៀងៗខ្លួននោះពួកគេក៍បានក្លាយទៅជាដៃគូគ្នាផងដែរប៉ុន្ដែមិនទាន់មានបទចម្រៀងណាល្បីផ្ទុះខ្លាំង១បទឡើយទើបធ្វើឲ្យមានការបារម្ភថាសោភា មិនអាចរក្សារលំនឹងជាតារាស្រីឈានមុខគេបាន ស្របពេលដែលវីរៈសិទ្ធ នឹងប្រឈមចុះខ្សោយ។តែComposer រូបនោះបានជំទាស់និងរឿងនេះសម្អាងថានេះជារដូវកូវីដហើយទាំងសោភា និងវីរៈសិទ្ធ មិនទាន់បញ្ចេញសម្ថភាពអស់នៅឡើយហេតុនេះហើយគេមិនទាន់អាចសន្និដ្ឋានបានទេថាសោភា-វីរៈសិទ្ធ ចូលទៅរាម ត្រូវឬខុស?លោកយល់ថាតារាទាំង២និងច្រៀងនៅរាម លើសពីកុងត្រា១ឆ្នាំជាមិនខានដើម្បីបញ្ចេញសម្ថភាពឲ្យអស់ទើបពិចារណាថាគូនៅទៀតឬចាកចេញ?

មាស សុខសោភា សម្រចចិត្តចូលរាម ដោយផាត់ចោលហង្សមាសនិងGalaxyត្រូវបានគេមើលឃើញថានាងទៅទ្រនុំថ្មីដើម្បីផ្ដោតលើការលក់ផលិតផលច្រើនជាងច្រៀងហើយអំឡុងពេលដែលសោភា មិនទាន់មានបទល្បីនេះស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ដែលពួកគេបង្កើតផលិតកម្មCamtraxនោះរងចាំចេញមុខជួយសោភា ជាបន្ទាន់ក្នុងករណីដែលសោភា ប្រឈមធ្លាក់ចុះ។ដោយឡែកលោកវីរៈសិទ្ធ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកមិនមានការព្រួយបារម្ភរឿងគ្មានបទល្បីហើយអាចនឹងចុះខ្សោយនោះទេព្រោះថាអំឡុងពេលដែលលោកច្រៀងនៅផលិតកម្មចាស់នោះក៍ធ្វើបទដោយខ្លួនឯងដែរហេតុនេះហើយលោកនឹងប្រើទេពកោសល្យដែលមានបង្ហាញនៅរាម ដោយធ្វើបទច្រៀងខ្លួនឯងផងនិងនិពន្ធឲ្យមាស សុខសោភា ច្រៀងផងដែរ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES