Friday, April 26, 2024
Homeតារាខ្មែរអម្ពរ ទេវី ៖រីករាយថ្ងៃខួប៥១ឆ្នាំខណៈកែវ កល្យាណ ជូនពរឲ្យប្ដីកាន់តែថ្នាក់ថ្នម

អម្ពរ ទេវី ៖រីករាយថ្ងៃខួប៥១ឆ្នាំខណៈកែវ កល្យាណ ជូនពរឲ្យប្ដីកាន់តែថ្នាក់ថ្នម

         

 អាមេរិក៖អ្នកនាងអម្ពរ ទេវី បានប្រារពខួបកំណើតគម្រប់អាយុ៥១ឆ្នាំកាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១ ដោយនាងទទួល​បាន​សារពីអ្នកគាំទ្រជាច្រើនជូនពរឲ្យនាងមានសុខភាពល្អនិងសម្រស់នៅតែស្រស់ស្អាតខណៈដែលស្វាមីថ្មីនាងដែលមានអាខោនហ្វេសបុកថាPauly Hap នោះបានបង្ហោះរូបភាពផ្អែមល្ហែមជាមួយញអ្នកនាងទេវី និងថារីករាយថ្ងៃខួប​កំណើត​ប្រពន្ធដ៍​អ​ស្ចា​រ្យ​របស់លោក។

 ដោយឡែកអ្នកនាងកែវ កល្យាណ ដែលធ្លាប់រួមអាជីពជាមួយអ្នកនាងអម្ពរ ទេវី កាលពីឆ្នាំ១៩៨៧ ដល់២០០១នោះ​ក៍បានផ្ញើរ​សារជូនពរអ្នកនាងអម្ពរ ទេវី នៅថ្ងៃពិសេសរបស់នាងដែរទើបធ្វើឲ្យអតីតកំពូល​តារាសម្ដែងរូបនេះភ្ញាក់ផ្អើល​និងរីក​រាយ​ជា​ខ្លាំង។អ្នកនាងកែវ កល្យាណ បានផ្ញើរសារទៅអ្នកនាងអម្ពរ ទេវី ថា”យើងសូមជូនពរ ថ្ងៃខួបកំណើតពួកម៉ាកអម្ពរ ទេវី សូម​ឲ្យពួកម៉ាកមានសម្រស់ស្អាតជានិច្ច មានក្ដីសុខក្នុងក្រុមគ្រួសារឲ្យប្ដីកាន់តែស្រលាញ់ថ្នាក់ថ្នមមើលថែរ រកស៊ីកាន់តែ​មានលុយ​ច្រើនៗជាពិសេសមានសុខភាពល្អ ជៀសផុតជំងឺកូវីដចង្រៃនេះ”។

អ្នកនាងអម្ពរ ទេវី បានតបសារទៅអ្នកនាងកែវ កល្យាណ ថា”អរគុណ សម្លាញ់កែវ កល្យាណ ដែលនៅតែនឹករលឹកដល់ខ្ញុំ ថ្ងៃនេះខ្ញុំទេវី ចង់ប្រាប់ថា”ស្រលាញ់ពេញបេះដូង ស្រលាញ់​ខ្លាំងណាស់”។

  អម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលាឆ្នាំ១៩៩២ ដោយទទួលបានកូន២នាក់​កូនទី១ប្រុសឈ្មោះ​ភិរុណ ឥទ្រ្ទបុត្រ និងកូនទី២ស្រីឈ្មោះភិរុណ លក្ស្ញីទេវី ហើយបានចែកផ្លូវគ្នាជាង១០ឆ្នាំមកហើយដែលអ្នកនាងអម្ពរ ទេវី ជ្រើស​រើសគូស្នេហ៍ថ្មីជាបុរសអាណិកជនខ្មែរនៅអាមេរិកនិងទទួលបានកូនស្រីម្នាក់ទៀត។

ដោយឡែកលោកភិរុណ គ្មាន​គម្រោង​យក​ប្រពន្ធថ្មីនោះទេតែលោកបាន​បន្ដរាប់អានគ្នាជាមួយអតីត​ប្រពន្ធដូចបងប្អូន​បង្កើត​ដូចជាអំឡុងពេលដែលអ្នកនាងទេវី វិលមក​ថតភាពយន្ដឲ្យអ្នកស្រីពាន់ ផួងបុប្ផា “ទឹកចិត្តម្ដាយសម័យថ្មី”កាលពីឆ្នាំ២០១៦ នោះលោកភិរុណ បានសម្រិត​សម្រាំង​កាត់​សម្លៀកបំពាក់ជូនភរិយាជិត១០កំបផ្លេរឯណ្ណោះដើម្បីថតឲ្យស្អាត។លោកភិរុណ ដែលមានអាយុ៦៧ឆ្នាំ​ទៅហើយនោះ​ធ្លាប់​ប្រាប់អ្នកយកព័តមានយើងថាលោក​សុខចិត្តលះបង់និង​ធ្វើអ្វីៗគ្រប់បែបយ៉ាង​ទាំង​អស់​ដើម្បីឲ្យតែកូនៗមានអនាគតល្អ៕

RELATED ARTICLES