Saturday, April 27, 2024
Homeតារាខ្មែរនៅ សុនិតា កាន់តែរយាលពីអាជីពចាស់ក្រោយកូនវ័យ២ឆ្នាំ

នៅ សុនិតា កាន់តែរយាលពីអាជីពចាស់ក្រោយកូនវ័យ២ឆ្នាំ

នៅ សុនិតា បានផាត់ចោលការថតភាពយន្ដជាច្រើនរឿងនៅហង្សមាសព្រោះតែពេលនេះនាងយកពេលនៅជាមួយស្វាមីនិងកូនឲ្យបានច្រើនទើបធ្វើឲ្យនាងកាន់តែរយាលពីអាជីពចាស់ ខណៈដែលកាលពីថ្ងៃទី២០ខែកក្កដានាងបានធ្វើខួបឲ្យកូនប្រុសឈ្មោះទឹត សង្រ្កាន្ដតាថាណារិទ្ធ គម្រប់អាយុ២ឆ្នាំ

ប៉ុន្ដែគ្មានអ្នកសិល្បៈចូលរួមនោះទេព្រោះដើម្បីបង្ការពីជំងឺកូវីដ ដែលខុសកាលពីឆ្នាំមុននាងធ្វើខួបឲ្យកូនគម្រប់១ឆ្នាំនោះមានសិល្បករជាច្រើនទៅសាទរ។នៅថ្ងៃខួបកូនប្រុសឆ្នាំនេះដែរសូនិតា មិនមានសារបង្ហាញជំហចង់ចូលរោងការនៅឆ្នាំណាឡើយ តែនាងហាក់មានក្ដីសុខព្រោះតែសាច់ញាត្តិក្រុមគ្រួសាស្វាមីនាងលោកទឹត ថាវរិទ្ធ ពេញចិត្តនាងជាសមាជិកគ្រួសាររបស់ពួកគេ។

ទោះជាពេលនេះនៅ សុនិតា ចាប់ផ្ដើមបាត់មុខពីអាជីពសម្ដែងបន្ដិចម្ដងៗក្ដីតែនាងងាកទៅរកស៊ីយ៉ាងសកម្មតាមOnline ហើយនាងត្រូវបានមិត្តភក្ដិហៅថាជំទាវៗសឹងគ្រប់គ្នាក្រោយពីលោកទឹត ថាវរិទ្ធ ឡើងឋានៈជាអនុរដ្ឋលេខាធិការក្រសួងវប្បធ័មវិចិត្រសិល្បៈ ។

សូនិតា ហាក់មានក្ដីសុខខ្លាំងក្រោយទទួលបានចំណងដៃកូន១មុនរៀបការនេះបើទោះជាកន្លងមកធ្លាប់មានការរិះគន់ថានាងសុខចិត្តសាងស្នេហ៍ឥតខាន់ស្លាព្រោះមើលឃើញទ្រព្យលោកថាវរិទ្ធ ក្ដីប៉ុន្ដែនាងធ្លាប់វាយបកទៅវិញថាបានធ្វើពិធីតិចតួចរួចទៅហើយ និងព្រមានប្ដឹងអ្នកណាវាយប្រហារនាងទៀតផង។

នៅ សុនិតា បានទាត់ចោលសំណើរស្នេហ៍ពីសំណាក់មន្រ្ដីធំៗជាច្រើននាក់ដើម្បីមកភ្ជាប់ស្នេហ៍ជាមួយលោកទឹត ថាវរិទ្ធ ដែលជាអតីតប្ដីអ្នកនាងលី ម៉ារីណា និងជាសង្សារចាស់អ្នកនាងស៊ឹម សូលិកា  ហើយតាមតាមព័តមានថានិតា បានភ្ជាប់ពាក្យជាមួយលោកថាវរិទ្ធ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ និងសម្រាលកូននៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩។ក្រោយឡើងជំទាវពេលនេះសូនិតា រស់នៅផ្ទះវីឡាស្កឹមស្កៃ និងជិះរថយន្ដទំនើបៗដូចជាFord Raptor ,Alphard និងRange Rover  តែនាងមិនសម្ញែងកងអង្គរក្សឆ្វេងស្ដាំដូចជំទាវមួយចំនួនទៀតឡើយ៕

RELATED ARTICLES