Saturday, April 27, 2024
Homeតារាខ្មែរពេជ្រ សូលីកា ទិញផ្ទះវីឡាទ្រនុំស្នេហ៍

ពេជ្រ សូលីកា ទិញផ្ទះវីឡាទ្រនុំស្នេហ៍

ពេជ្រ សូលីកា បានដឹកដៃប្ដីលោកគឹម ហាន និងបីកូនប្រុសទៅទិញផ្ទះវីឡាទ្រនុំស្នេហ៍របស់ពួកគេនៅព្រឹកថ្ងៃទី១៦ខែសីហា ដែលនាងថាត្រូវនិងថ្ងៃដែលកូននាងឈ្មោះហង្ស អ៊ារីរ៉េនស្ដេ មានអាយុ១ខួបនិង៣ខែផងដែរ។នាងចេញសារថាការទិញផ្ទះនោះគឺដើម្បីកូននិងគ្រួសាររបស់នាង។

សូលីកា និងប្ដីបានផ្ដិតមេដៃរួមគ្នាទិញផ្ទះវីឡាឃ្វីនដែលសាងសង់ជិតរួចរាល់នោះ ខណៈដែលFanរបស់នាងជាច្រើនបានសម្ដែងការសាទរតារាហង្សមាសរូបនេះថាមិនត្រឹមតែគ្មានវិបត្តិសេដ្ឋកិច្ចនៅរដូវកូវីដ នេះទេតែនាងថែមទាំងមានទល្ធភាពទិញផ្ទះវីឡាស្កឹមស្កៃដែលមានតម្លៃរាប់សែនដុល្លារទៀតផង។

ទោះជាយ៉ាងណាគេជឿរថាទឹកលុយនៃការទិញផ្ទះវីឡានោះមួយផ្នែកធំជាប្រភពបានមកពីស្វាមីនាងដែលជាអ្នកជំនួញ ព្រោះសូលីកា តាំងពីសម្រាលកូនរួចហើយបណ្ដារConcertsទាំងឡាយនៅតាមខេត្តត្រូវបានបឹទទាំងអស់នោះមកពេលនេះនាងក៍បាត់បង់ប្រាក់ចំណូលពីការងារសិល្បៈស្ទើតែទាំងស្រុងដែរគឺនៅតែចេញមុខច្រៀងសម្ដែងតាមឆាកហង្សមាសយូៗម្ដងប៉ុណ្ណោះ។

គូររំលឹថាការរស់នៅផ្ទះវីឡាមិនមែនជាលើកដំបូងឡើយសម្រាប់ពេជ្រ សូលីកា ព្រោះអំឡុងពេលដែលនាងបាត់មុខជាច្រើនឆ្នាំពេលច្រៀងនៅMនោះសូលីកា ក៍ធ្លាប់សម្ងំរស់នៅផ្ទះវីឡាយ៉ាងប្រណិតនៅម្ដុំសាលាវិទ្យាល័យឥទ្រ្ទទេវី ផងដែរ ប៉ុន្ដែក្រោយមកនាងក៍បានចាកចេញពីភូមិគ្រឹះនោះដោយគ្មានអាល័យស្របពេលដែលមានដំណឹងថានាងបានចែកផ្លូវគ្នាជាមួយគូស្នេហ៍ចាស់ហើយក៍វិលមករកអាជីពចាស់នៅហង្សមាសវិញ។

យ៉ាងណាការដែលពេជ្រ សូលីកា សម្រេចចិត្តភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ធ្វើឲ្យនាងកប់ចោលស្រមោលស្នេហ៍ដ៍ខ្មៅងងិតនាពេលអតីតកាល ហើយការសម្រាលកូនប្រុសថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ នាំឲ្យនាងស្គាល់រសជាតិគូស្នេហ៍ពិតក្នុងគ្រួសារមួយ ថ្វីត្បិតតែនាងបានធ្វើឲ្យគេផ្អើលពេញផ្ទៃប្រទេសតាមរយៈការផ្ទុះជម្លោះស្នេហាត្រីកោណជាមួយនាងថៃ នារីសុជាតា ដែលជាសង្សារចាស់ប្ដីរហូតដល់មានការប្ដឹងផ្ដល់គ្នាដល់ក្រសួងមហាផ្ទៃក្ដី។

អ្វីដែលគូរឲ្យសាទរសម្រាប់សូលីកា គឺពេលនេះនាងជិតក្លាយទៅជាកម្មសិទ្ធិផ្ទះវីឡាឃ្វីនទោលនោះដោយផ្ទាល់ខ្លួនបើទោះជាមានពេលខ្លះនាងហូរទឹកភ្នែកតែម្នាក់ឯងព្រោះអាណិតម្ដាយជាទីស្រលាញ់អ្នកស្រីស៊ិន ស្រីនាង កំពុងតែជាប់ពន្ធនាគារក្រោយសម្លាប់គូស្នេហ៍ភេទដូចគ្នាទៅលើអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ក្ដី៕

RELATED ARTICLES