ចាន់ កែវនិមល៖ ព្យាយាមស្ដារមុខឡើងវិញ​ក្រោយបាត់​ខ្លួន៦ខែ

0
126

ភ្នំពេញ៖ពិធីការិនីចាន់ កែវនិមល ផ្អាកអាជីពMCនៅហង្សមាសជាង៦ខែទៅ​ហើយក្រោយ​នាង​កើតកូវីដនៅដើមខែមីនា ហើយ​បន្ទាប់ពីព្យាបាលជាសម្ងំបំប៉នសុខភាពជាច្រើនថ្ងៃ ខណៈ​ដែល​​​នៅថ្ងៃខួបគម្រប់៣៥ឆ្នាំកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ កែវ​និមល បានដឹកប្ដីនាង​លោក​សូ​វ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំទៅដើរលេងកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទី​ក្រុង​ឡូវែល៍ ស​ហរដ្ឋអាមេរិក ដែលតំណើរកម្សាន្ដនេះ​មានរយៈពេល​ជាង២​ខែទើប​កែវនិមល នាំប្ដី​និង​​កូន​ត្រឡប់​មកស្រុកវិញ​កាល​ពី​ពេល​ថ្មីៗនេះហើយនៅថ្ងៃទី១៦ខែកញ្ញា ​​​​​​​​​​​​​​​​​​​តារាពូកែវោហារ​ស័ព្ទរូប​នេះបានកាន់ក្បាលមីក្រូឡើងឆាកហង្ស​មាសធ្វើMCឡើង​វិញ។

អ្វីគូឲ្យចាប់អារម្មណ៍​ការចាប់អាជីពចាស់សារជាថ្មីនេះកែវនិមល នៅតែត្រូវបានថៅកែហង្សមាសផ្ដល់​ទំនុកចិត្ត​ដោយ​ផ្ដល់​កម្មវិធីមួយចំនួនដែលនាងធ្លាប់កាន់ឲ្យនាង​វិញ។ប៉ុន្ដែថៅកែហង្សមាសនៅ​តែមិន​អាចឲ្យកែវនិមល ចាប់ដៃធ្វើជាMCឆ្លង​ឆ្លើយ​គ្នាជាមួយលោកជា វិបុល វិញឡើយទើប​នាង​ងាកទៅ​បន្ដចាប់​ដៃជាមួយលោកសុខ រ៉ាស៊ី ។តាមរយៈការចេញបើកឆាកស្ដារមុខ​សារជាថ្មី​នោះ​គេឃើញ​កែវ​និមល មានទឹកមុខស្រស់ថ្លាឡើងវិញហើយក្រោយ​ពីជាពីកូវីដ​ជាច្រើនខែ​នេះ​​នាងមាន​សុខ​ភាព​ល្អ​ស្ទើ​តែដូចដើមទៅហើយ។

 កែវ និមល ស្ថិតក្នុងចំណោមតារាហង្សមាសដែលកើតកូវីដមានដូចជាសុគន្ធ និសា​,សួស វីសា ,វី ឌីណែត ,ណុប បាយ៉ារិទ្ធ និង​ថែល ថៃ ជាដើមដែលពួកគេ​បានព្យាបាល​ជាទាំង​អស់ហើយពេលនេះម្នាក់ៗបានវិល​ត្រឡប់មករកអាជីពចាស់ព្រមគ្នា​តែម្ដង។ចំពោះនិមល វិញការចេញទៅដើរកម្សាន្ដនៅអាមេរិក​ជិត១០០ថ្ងៃនោះនាងបាន​សាងអនុស្សាវរីយ៍ជា​មួយ​ស្វាមីឯកឧត្តម​សូវ៉ាត សីលា កាន់តែរឹងមាំតែមិនទាន់មាន​ដំណឹងល្អរឿងពពោះ​កូនភ្លោះ​ឡើយ បើទោះនាងបានប្រកាសចង់បាន​កូនម្ដង២នោះ​ជិត​១ឆ្នាំ​ទៅហើយក្ដី។ម​ហាជនរងចាំ​មើលថា​ក្រោយថៅកែហង្សមាសបំបែកកែវនិមល ចេញពីជា វិបុល នេះនាងនៅតែជាពិធី​កា​រិនីដែល​លេចធ្លោរដូចមុនទៀតឬយ៉ាងណាព្រោះទស្សនិកជនយល់ថាកែវនិមល លេចធ្លោរនិង​ជាដៃគូ​សាកសមបំផុត​ជាមួយ​លោកវិបុល ។ប៉ុន្ដែក្រោយផ្ទុះរឿងនិមល-វិបុល បង្កាត់ភ្លើង​ស្នេហ៍​ក្រៅឆាកកាលពីពាក់កណ្ដាលឆ្នាំ២០២០មកពេលនេះ​ថៅកែ​ហង្ស​មាសគ្មាន​ជម្រើស​ណាផ្សេងល្អជាងលែងឲ្យពួកគេធ្វើជាដៃគូឆ្លងឆ្លើយគ្នានោះទេដើម្បីកុំឲ្យគង់ សុជាតិ ចូលដេកពេទ្យ​ជា​លើកទី២៕