សួស វីសា ៖ទិញវីឡារឲ្យកូនថ្ងៃខួប​កំណើត​គម្រប់១ឆ្នាំ

0
169

   ភ្នំពេញ៖សួស វីសា ទើបតែចាយលុយអស់ជាង១០ម៉ឺនដុល្លារទិញគ្រឿងអលង្ការមាស និង​ពេជ្រ ជ្រែកខ្លួនកាលពី​ថ្ងៃ​ទី១៨​ខែកញ្ញា ហើយស្រាប់តែកាលពីថ្ងៃទី១៧ខែកញ្ញា ពោលគឺ​រំលងបានតែ២ថ្ងៃប៉ុណ្ណោះវីសា បាននាំ​ប្ដីទៅទិញផ្ទះ​វីឡារទោល​តម្លៃជិត១០ម៉ឺន​ដុល្លារ​ថែម​ទៀតនៅផ្លូវជាតិលេខ៦ ដែលស្វាមីនាងអះអាងថាទិញទុកឲ្យកូនស្រីឈ្មោះJenny ដែលមាន​វ័យ​គម្រប់១ឆ្នាំសម្រាប់កាដូខួប​កំណើតរបស់គេនៅ​ខែតុលាខាងមុខ​នេះ។​លោក​ថម​មី ថ្ងូរ​ថាឲ្យតែម៉ែប្រពន្ធទាម៉ែអាទា ឪអាទា យាយអាទា គឺទារទាល់តែបាន​ប៉ុន្មានល្វែង​ទៀត​ហើយ។

  តាមរយៈការបញ្ចេញឲ្យគេឃើញដោយស្ពាយលុយជាង១សែនដុល្លារទៅទិញមាសពេជ្រ និងផ្ទះវីឡារក្នុងពេលតែមួយ​នេះ​បញ្ជាក់​ថាសួស វីសា និងប្ដីមិនត្រឹមតែគ្មាន​វិបត្តិសេដ្ឋ​កិច្ច​នៅរដូវកូវីដនេះទេ តែប្ដីប្រពន្ធតារា១គូនេះកាន់តែមានជីវភាពធូធារ​ហើយពេលនេះពួក​គេ​សល់​​ទ្រព្យច្រើនទៅៗបើទោះជាការងារសិល្បៈទាំងវីសា និងថមមី ស្ងប់ស្ងាត់ព្រមគ្នាក្ដី ប៉ុន្ដែ​រយៈពេល​ចុង​ក្រោយនេះតារាហង្សមាសនិងប្ដីបានងាកទៅស៊ីលក់ផលិតផលតាមOnlineកាក់កបគូសមបើទោះជាមុន​នេះពួកគេបាន​រើរ​ហាងលក់សម្លៀកបំពាក់មួយនៅខណ្ឌសែនសុខព្រោះស្ងាត់ភ្ញៀវក្ដី។ចំពោះអាជីពចម្រៀងវិញសួស វីសា បានខកខានឡើង​ច្រៀង​សម្ដែង​លើ​ឆាកតន្រ្ដីជិត៦ខែទៅហើយក្រោយពីរូបនាងបានកើតកូវីដកាលពីដើមខែមីនា ហើយទោះជា​ពេល​នេះ​បាន​ជាសះស្បើយនិងមានសុខភាពល្អដូចដើមក្ដី តែវីសា មិនទាន់កំណត់ពេល​វេលា​កាន់ក្បាលមីក្រូឡើងវិញនោះទេ។

ក្រៅពីទិញផ្ទះវីឡារថ្មីនៅផ្លូវជាតិលេខ៦នេះសួស វីសា បច្ចុប្បន្នរស់នៅផ្ទះ​វីឡារទោល​នៅ​បុរីជីពម៉ុងលែន ផ្លូវជាសុផារ៉ា រាជ​ធានីភ្នំពេញ ហើយនាងជិះរថយន្ដទំនើបៗដូចជាLexus Lx570 Kuro 2020 តម្លៃជាង២០ម៉ឺនដុល្លា,Lexus Nx200t និងMazda ជា​ដើម។វីសា -ថមមី បានដឹកដៃគ្នារៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ ហើយនាងសម្រាលកូន​ថ្ងៃទី៩​ខែ​តុលាឆ្នាំ២០១២០ ដោយដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny ។មិនមែនមានតែវីសា ម្នាក់ទេដែលទិញផ្ទះវីឡារ​នៅរដូវកូវីដនេះ​តែក៍មាន​តា​រា​ចម្រៀងនិងសម្ដែង៣ដួងផ្សេងទៀតដែរដែលថ្មីៗនេះពួកគេទើបទៅទិញផ្ទះវីឡាររៀងៗខ្លួននោះពេជ្រ សូលីកា ,ណា សាឌី និងវ៉ាន់ វល័ក្ខ ៕