អេននី ហ្សាម លែងមានបទល្បី បង្ហាញភាពផ្អែមជាគូស្នេហ៍ភេទដូចគ្នា

0
96

តារាចម្រៀងថោននាងអេននី ហ្សាម បានSurprise គូស្នេហ៍ភេទដូចគ្នានាងNoNa Ra កាលពីថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១ តាមរយៈការលើកនំខេក និងជូនបាច់​ផ្កាភ្ជាប់ដោយលុយ​១បាច់​​ទៅកំពូល​ស្នេហ៍​ហើយពួកគេអោបថើបគ្នាយ៉ាងមានក្ដីសុខបំផុត។អេននី ដែលដើរ​តួជា​ប្រពន្ធសង្សារ​​ស្រីនោះបាននិយាយធ្វើឲ្យនាងNoNa Ra(Mey Dyka)នោះថា”ស្រលាញ់គ្នា​ឲ្យហើយទៅ តិចទៀតបងការចោលអូនហើយ អូនចាំស៊ីការបង”។

តែសារនោះគ្រាន់តែអេននី សាកចិត្ត​គូស្នេហ៍ប៉ុណ្ណោះ ខណៈដែលនាងNoNa Ra ដែលធ្វើជាប្ដីអេននី នោះតបសារ​ថា”អរ​គុណ​ណាស់ដែលខំចំណាយពេលជាមួយខ្ញុំ ​ទាំងដឹងថាខ្ញុំគ្មានអ្វី អរគុណដែលខំ​ធ្វើអ្វីគ្រប់​យ៉ាង​​ដើម្បីខ្ញុំ អរគុណចំពោះការស្រលាញ់ដែលអ្នកមានឲ្យខ្ញុំរហូតមក ខ្ញុំមិនសុំអ្វីច្រើនទេ សុំត្រឹម​មានអ្នកនៅជិតខ្ញុំ នៅចាំឆ្លងខួបជាមួយខ្ញុំរាល់ៗឆ្នាំ ក៍ជាក្ដីសុខរបស់ខ្ញុំហើយ”។

គូរបញ្ជាក់ថាអេននី ហ្សាម បានបង្កាត់ភ្លើងស្នេហាជាមួយគូស្នេហ៍​ភេទដូចគ្នាជា​ចំហ​ជាង​១ឆ្នាំទៅហើយដែលកន្លងមកពួក​គេធ្លាប់មានរឿងរកាំរកូសស្នេហ៍​ជាមួយគ្នាទៀតផង​ព្រោះតែភ្លើងប្រចណ្ឌរហូតមានពេលខ្លះអេននី ប្រកាសចង់ប្រគល់​សង្សារស្រីទៅឲ្យស្រី​ផ្សេង​មើលថែរជំនួសនាង ។ប៉ុន្ដែភាពសោះកក្រោះនោះត្រឹម​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ​ក៍វិលមករកភាព​ផ្អែមល្ហែមលើសដើមដោយជាញឹកញាប់ពួកគេបង្ហាញភាពស្អិតល្មូតតាមរយៈការអោបថើបបឺតមាត់គ្នានៅមាត់ស្ទឹងយ៉ាងរ៉ូមែនទិក។

តែអំឡុងពេលដែលអេននី កាន់តែល្បីរឿង​ស្នេហាភេទ​ដូចគ្នានេះគេកត់សម្គាល់ថាអាជីពចម្រៀងរបស់នាងនៅតែថោន ហាក់​ស្ងប់ស្ងាត់​ទៅៗហើយបើនៅតែបែបនេះទៀតនោះនាងប្រាកដជាពិបាករក្សារតំណែងហើយសារព័តមាននឹងផ្សព្វផ្សាយនាងតែរឿងយកប្ដីស្រីនេះជាមិនខាន។

គូសបញ្ជាក់ថាអេននី ហ្សាម ធ្លាប់ល្បីនៅថោនបទ”ធ្លាប់​សន្យាហើយថាមិន​ធ្វើឲ្យអូន​យំ”​ច្រៀងជាមួយលោកខេម និងបទ”សង្ស័យតែឆេះអ៊ីសេ”ឆ្លងឆ្លើយជាមួយនាយគ្រឿន ។តារាចម្រៀងថោន ដែលប្រឹងសម្រកទម្ងន់ពី៦៥គីឡូ មកសល់៥៥គីឡូ ធ្លាប់មានព័តមានថា​នាងត្រូវបានបុរសម្នាក់ក្បត់ចិត្តដោះដៃចោលស្នេហ៍ក្រោយមានកូន១ទើបអេននី លែង​ទុក្ខ​ចិត្តប្រុសហើយស្រលាញ់តែ​ស្រីភេទដូចគ្នា។តែដំណឹង​មានកូន១​នោះ​អេននី ធ្លាប់​ប្រកែក ហើយពេលនេះក្រោយផ្ទុះរឿងជ្រើសគូស្នេហ៍ស្រីភេទដូចគ្នានេះអេននី បានធ្វើឲ្យប្រុសៗ​ទាំង​ឡាយ​ដែល​ចង់ចែចង់នាងបាននាំគ្នាដកថយទៅវិញបាត់អស់៕