Saturday, April 27, 2024
Homeតារាខ្មែរខេម ដើរលេងជាមួយស្រីកា ៣ប្រទេសដើម្បីរិតចំណងស្នេហ៍

ខេម ដើរលេងជាមួយស្រីកា ៣ប្រទេសដើម្បីរិតចំណងស្នេហ៍

តារាចម្រៀងខេម បាននាំកំពូលស្នេហ៍អ្នកនាងស្រីកា ទៅដើរលេងនៅក្រៅស្រុក​រយៈ​ពេលជិត​២ខែទៅហើយនឹងមិនទាន់កំណត់ថ្ងៃវិលវិញនោះទេ។តំណើរកម្សាន្ដរបស់លោកប៉ុន សុណារិន ហៅខេម ពេលនេះឈានទៅដល់៣ប្រទេសទៅ​ហើយគឺបារាំង​ដែលជាទឹកដីទី២​របស់អ្នកនាងស្រីកា ហើយអ្នកទាំង២បានដើរលេងជា​ច្រើនថ្ងៃនៅទីក្រុងប៉ារីសក្នុង​នោះ​មាន​ទាំងការទស្សនាដោយផ្ទាល់ប្រកួតរបស់ក្រុមParis Saint – Germain ផងដែរ។

ដោយឡែកថ្មី​ៗនេះខេម បានដឹកដៃអ្នកនាងកា ទៅកម្សាន្ដបង្ហួសដល់ប្រទេសអាឡឺម៉ង់ និងស្វីសទៀតផង​ ដែល​ភាព​សប្បាយរីករាយជិត២ខែនេះប្រាកដជាធ្វើឲ្យចំណងស្នេហាខេម និងស្រីកា កាន់តែ​រឹង​​មាំជាងនេះ​ថែមទៀតជាមិនខានបន្ទាប់ពីថ្មីៗនេះគេសង្ស័យថាលោកសុណារិន ហៅខេម មានកូនប្រុសម្នាក់អាយុ២ឆ្នាំទៅហើយជាមួយអ្នកនាងកា ព្រោះសុខៗខេម បានទម្លាយរូបថត​ក្មេងប្រុសម្នាក់ក្នុងថ្ងៃខួបកំណើតដែលមើលទៅក្មេងនោះមុខមាត់ស្រៀងគ្នានិងខេម ។

តាមរយៈការកំពុងជក់តំណើរនៅក្រៅស្រុកនេះបញ្ជាក់ថាខេម ឆ្នាំនេះគ្មានបានថត​បទ​ថ្មីៗសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនោះទេហើយដោយសារតែកំពុងរីករាយជាមួយប្រពន្ធខ្លាំងពេកខេម មិនទាន់ចង់វិលវិញឆាប់ៗឡើយ។តែយ៉ាងណាក្នុងជំនួបកន្លងមកខេម ថាជារៀងរាល់ឆ្នាំ​លោក​តែងតែ​មានតំណើរកម្សាន្ដនៅក្រៅស្រុក១​ឆ្នាំម្ដងដែលមានរយៈពេល​១ខែឬលើស​នេះ​តិចតួច។ចំពោះចំណងស្នេហាជាមួយអ្នកនាងកា វិញខេម ថាបានភ្ជាប់ស្នេហ៍នេះជាង​៥ឆ្នាំទៅ​ហើយតែលោកមិនទាន់ហ៊ានកំណត់ថ្ងៃរៀបការឡើយ។

ខេម មិនសូវមានភាពលេចធ្លោខ្លាំងដូចកាលនៅថោន ឡើយអំឡុងពេល​ដែលតារាច​ម្រៀង​​សំនៀងស្អករូបនេះបានទៅជ្រក​នៅGalaxyជាង១ឆ្នាំមកនេះព្រោះ​កំពូលតារាចម្រៀង​ព្រាប សុវត្ថិ នៅតែមានឥទ្ធិពលខ្លាំងជាងទើបខេម ធ្លោយមាត់និយាយថាអ្នកខ្លះនិយាយថារូប​លោក​ចាត់ទុកលោកព្រាប សុវត្ថិ  ជាឆ្អឹងទទឹងក តែតាមពិតគ្មានរឿងបែបនោះ​ឡើយ។តាម​ព័តមាន​ថាខេម មាន​ប្រាក់ខែបើកនៅGalaxy ជារៀងរាល់ខែ ហេតុនេះហើយទោះជាគ្មាន​Concerts ​ច្រៀងនៅខេត្តដូចមុន ឬលោកទៅដើរលេង​ក្រៅស្រុកប៉ុន្មានខែក៍នៅតែ​ទទួលបាន​ប្រាក់​ជាប្រចាំខែ​តាម​ចំនួន​ដែលបានចុះកុងត្រានោះដែរ។ប៉ុន្ដែនៅរដូវកូវីដនេះខេម ក៍ប្រឈម​ខាតលុយធំដែរ​ព្រោះតែ​ហាងផឹកស៊ី​ដែលលោកបានបើកនៅក្បែរ​ក្លោងទ្វារវត្តសំរោងអណ្ដែត​អស់លុយជាង​២០ម៉ឺន​ដុល្លារ​នោះតំណើរការមិនរលូនឡើយ ទើបលោកសុណារិន នាំប្រពន្ធ​ទៅ​លំ​ហែ​អារម្មណ៍​នៅក្រៅស្រុកលើកនេះយូថ្ងៃជាងទៅលើកមុនៗ៕

RELATED ARTICLES