Saturday, April 27, 2024
Homeតារាខ្មែរខេម ត្រៀមដឹកដៃប្រពន្ធចូលស្រុកវិញ

ខេម ត្រៀមដឹកដៃប្រពន្ធចូលស្រុកវិញ

អ្នកចម្រៀងលោកប៉ុន សុណារិន ហៅខេម បានទៅដើរលេង​នៅប្រទេសបារាំង.,​អាឡឺ​ម៉ង់ និងស្វីសសរុបរយៈពេលជាង២ខែទើបតារា​ចម្រៀងសំនៀងស្អករូបនេះប្រកាស​ថានឹង​ចូល​​ស្រុកវិញនៅថ្ងៃទី៤ខែតុលាខាងមុខនេះ។ដំណើរកមន្សាន្ដនៅបរទេសរវាងខេម និងគូ​ស្នេហ៍​លោកអ្នកនាងស្រីកា នេះមិនមែនជាលើកទី១នោះទេ

ប៉ុន្ដែជារៀងរាល់ឆ្នាំខេម តែងតែ​ដឹកដៃកំពូលស្នេហ៍ទៅដើរលេងនៅបារាំងនិងបង្ហួសទៅប្រទេសជិតខាងម្ដងដែលជូនកាលមានរយៈពេលជាង១ខែតែដោយសារឆ្នាំនេះខេម ទំនេរច្រើនពីការងារសិល្បៈ​ទើបតារា​Galaxy​នាំគូស្នេហ៍ទៅសាសងនិងចងអនុស្សាវរីយ៍ឲ្យកាន់តែរឹងមាំដល់ទៅជាង២ខែហើយគេជឿរថាចំណងស្នេហាជាង៥ឆ្នាំនេះខេម និងស្រីកា ប្រាកដជាស្វែងយល់ចិត្តគ្នាបាន​ច្រើនថែមទៀតជា​មិនខាន ខណៈដែលមុននេះខេម ក៍បានបង្ហាញសញ្ញាមានកូនប្រុសម្នាក់អាយុ២​ឆ្នាំផងដែរ​ព្រោះ​តែ​ក្មេង​នោះមានមុខមាត់ស្រដៀងលោកសុណារិន ហើយត្រូវបានតារាសំនៀងស្អក​រូប​នេះបញ្ចេញ​នៅ​ថ្ងៃខួបកំណើត។

គូរបញ្ជាក់ថាខេម បានបានដឹកដៃអ្នកនាងកា ទៅបារាំងកាលពីថ្ងៃទី២០​ខែកក្កដា​ឆ្នាំ​២០​២១ ហើយកាលពីរាត្រីថ្ងៃទី២៨កញ្ញា លោកក៍បាននាំភរិយាទៅទស្សនាការប្រកួតបាល់ទាត់​ផ្ទាល់រវាង​ក្រុមម្ចាស់ផ្ទះParis Saint –Germain ជាមួយក្រុមManchester City ក្នុងក្រប​ខណ្ឌ​Champions​ League នៅពហុកីឡាដ្ឋានParc des Prince ផងដែរទើបនាំឲ្យខេម និងប្រពន្ធ​កាន់តែរីករាយមុនហោះមកស្រុកវិញនេះ។

ប៉ុន្ដែគេកត់សម្គាល់ថាអំឡុងពេលដែលខេម សប្បាយម៉ាអស់ដៃនៅអ៊ឺរ៉ុបនេះសម្រាប់អាជីពសិល្បៈវិញឆ្នាំនេះលោកគ្មានបទប្រពៃណីក្នុងពិធីភ្ជុំបិណ្ឌនោះទេដែលដូចគ្នាទៅនិងតារារួមដំបូលGalaxyលោកព្រាប សុវត្ថិ និងតន់ ច័ន្ទ​សីម៉ា ដែរ។យ៉ាងណាតាមព័តមានថាទោះជាខេម ទៅដើរលេងនៅក្រៅស្រុកប៉ុន្មានខែ​ក៍​លោក​នៅតែទទួលបានប្រាក់ខែជាប្រចាំនៅGalaxyជាធម្មតាដែរតាមរយៈកិច្ចសន្យាចុះកុងត្រានោះ។

ខេម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកគ្មាន​បំណងទៅរស់នៅប្រទេសបារាំង​តាមគូស្នេហ៍ជាអចិនត្រេយ៍នោះទេហើយសង្សារលោកបានមកស្រុកខ្មែរជាច្រើនឆ្នាំហើយអីចឹងទៅបារាំងគ្រាន់តែជាតំណើរកម្សាន្ដប៉ុណ្ណោះ។ដោយឡែកទាក់ទងរឿងរៀបការវិញថៅកែហាងផឹកស៊ីT&Yរូបនេះថាមិនទាន់អាចកំណត់ពេលវេលាច្បាស់លាស់បានឡើយ៕

RELATED ARTICLES