Saturday, April 27, 2024
Homeតារាខ្មែរដួង វីរៈសិទ្ធ ចង់ដើរតាមផ្លូវ មាស សុខសោភា

ដួង វីរៈសិទ្ធ ចង់ដើរតាមផ្លូវ មាស សុខសោភា

តារាចម្រៀងដួង វីរៈសិទ្ធ មិនបានសម្ដែងក្ដីបារម្ភថាកេរ្ដិ៍ឈ្មោះ​របស់លោកមានការ​ប្រែប្រួលប្រឈមធ្លាក់ចុះក្រោយចេញពីផលិតកម្មធំហង្សមាសទៅជ្រកនៅទ្រនុំថ្មីរាម នោះ​ឡើយដោយលោកយល់ថាទោះជានៅឬចេញពីហង្សមាសគឺធម្មតាដូចមុនដដែលព្រោះនៅផលិតកម្មចាស់ឬថ្មីលោកក៍នៅតែបន្ដធ្វើទំនុកច្រៀងនិងMelody ដោយ​ខ្លួនឯង។ប៉ុន្ដែ​លោកថា​ពេលដែលលោក​ឈ​នៅផលិតកម្មរាម នេះបើប៉ុស្ដិ៍ទូរទស្សន៍ហង្សមាសហៅ​ឡើងច្រៀងគឺ​លោកនឹង​ទៅ​ច្រៀង​សម្ដែងដូចមុន ព្រោះមុនលោកចេញបានជម្រាបលាថៅកែត្រឹម​ត្រូវគ្មាន​រឿងវិវាទ​ជា​មួយ​គ្នាឡើយ។

ដួង វីរៈសិទ្ធ បានចូលរាម ជិត៧ខែទៅហើយនិងក្លាយ​ទៅជាដៃគូរបស់​តារា​ចម្រៀង​​សំនៀងផ្អែមមាស សុខសោភា ព្រមទាំងនិពន្ធបទចម្រៀងឲ្យសោភា ច្រៀង​ទៀត​ផង។​អតីតតារាហង្សមាសរូបនេះថាលោកនៅមិនទាន់សម្រេចក្ដីប្រាថ្នាធំនោះទេ ព្រោះក្ដី​ស្រម៉ៃ​ចង់បើកហាងរក្សារសម្រស់ផ្ទាល់ខ្លួននៅពេលខាងមុខនេះ តែគម្រោងនេះមិនទាន់​ចេញ​ជារូបរាងបានឆាប់ៗនេះឡើយព្រោះត្រូវការពេលវេលានិងដើមទុន។យ៉ាងណាលោកថាពេលនេះក៍ចាប់ផ្ដើមចេញលក់ផលិតដូចរៀមច្បងមាស សុខសោភា និងតារាផ្សេងៗទៀតផង ដោយសាររដូវកូវីដនេះមិនសូវរវល់ជាមួយការងារសិល្បៈច្រើនឡើយ។

តាមរយៈការប្រឹងសន្សំលុយដើម្បីបើកហាងលក់ផលិតផលផ្ទាល់ខ្លួននោះបញ្ជាក់ថាដួង វីរៈសិទ្ធ កំពុងតែដើរតាមផ្លូវមាស សុខសោភា ពោលគឺទៅរាម ដើម្បីច្រៀងផងរកស៊ីផង ហើយគេជឿរថាមិនយូទេវីរៈសិទ្ធ នឹងសម្រេចក្ដីបំណងនេះជាមិនខាន​ក្រោមការជួយជ្រោម​ជ្រែងពីសំណាក់ថៅកែស្រី ព្រោះលោកជាតារាចម្រៀងស្នូលរបស់ផលិតកម្មនេះជាមួយមាស សុខសោភា ។

ដោយឡែកមហាជនវិញមើលឃើញថាលោកម៉ម វាសនា ហៅដួង វីរៈសិទ្ធ ជាអ្នកចម្រៀងវ័យក្មេងដែលមានសម្ថភាពអាចនិពន្ធទំនុកច្រៀងនិងMelodyនិងMixបានដោយខ្លួនឯង ហេតុនេះហើយឱកាសនៃការសាងស្នាដៃនៅរាម ស្ថិតនៅលើកណ្ដាប់​ដៃលោក​គ្រប់​ពេលហើយការចាប់ដៃជាមួយតារាចម្រៀងជើងខ្លាំងមាស សុខសោភា នោះប្រាកដជា​ធ្វើឲ្យ​អតីតម្ចាស់ពានI Am A Singer Cambodia រដូវកាល​ទី១​រូប​នេះនឹងមានទីផ្សារ​ទូលាយជាងមុន​ជាមិនខានព្រោះពេលនេះវីរៈសិទ្ធ គឺជាតួឯក ដែលខុស​ពីនៅហង្សមាស​លោកបានត្រឹមធ្វើ​ជា​តួរងដោយសារតែខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា គឺជាតួឯក៕

RELATED ARTICLES