Friday, April 26, 2024
Homeតារាខ្មែរពេជ្រ សោភា មិនព្រមជួយសង្សារ

ពេជ្រ សោភា មិនព្រមជួយសង្សារ

ពេជ្រ សោភា បានជួយប្រុសក្មេងងួន ចាន់ដេវីត និងStep ល្បីក្នុងអាជីព​ចម្រៀង​បាន​ដូចបំ​ណងនៅពេល​ដែលពួកគេចាប់ដៃគូច្រៀង​ជាមួយនាង។ប៉ុន្ដែសម្រាប់​សង្សារបណ្ដូល​ចិត្តរបស់សោភា គឺប្រុសក្មេងរូបសង្ហារឆឹម សក្កដា ដែលក្លាយទៅជាតារាចម្រៀងថោន ជាង​១ឆ្នាំ​ទៅហើយនោះបែជានៅទ្រឹងមិនមានសន្ទុះនោះទេហើយសោភា ក៍ធ្វើព្រងើយ​កន្ដើយ​មិន​ព្រមលើកសង្សារឲ្យល្បីដែរឡើយ។

តើហេតុអ្វីបានជាពេជ្រ សោភា មិនព្រមជួយសង្សារឲ្យល្បីក្នុងអាជីពចម្រៀងនៅថោន?

ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសង្សារនាងលោកឆឹម សក្កដា មិន​ត្រឹម​តែជាតារាសម្ដែងដ៍មានទេពកោសល្យម្នាក់នោះទេ តែទឹកដមសម្លេងអាចធ្វើ​ជាអ្នក​ចម្រៀង​​អាជីពបាន។យ៉ាងណានាងថាគ្មានបំណងអន្ដរាគមន៍ឲ្យលោកសក្កដា ចូលហង្ស​មាសដូចដែលនាងធ្លាប់ធានារលោកងួន ចាន់ដេវីដ ​នោះឡើយ។

ការតាំងចិត្តបែបនេះរបស់ពេជ្រ សោភា គឺមិនត្រឹមតែនាងមិនអូសទាញឆឹម សក្កដា បានចូលច្រៀងនៅហង្សមាសនោះទេ ប៉ុន្ដែពេលដែលលោកសក្កដា ងាកទៅចូល​ថោន​នោះ​នាងក៍មិនជួយជ្រោមជ្រែងឲ្យសង្សារបានល្បីតាមរយៈការជួយធ្វើបទចម្រៀងឲ្យនោះឡើយ។ចំណែកលោកសក្កដា វិញធ្លាប់និយាយថាមានFanមួយចំនួនសួរ​លោកថាម៉េចបាន​មិនចូល​ហង្សមាសដូចគ្នា(សោភា)ដែរទៅ?ម៉េចច្រៀងបែកគ្នាអីចឹង?លោកសក្កដា ទទួលស្គាល់​ថា​ទោះ​ជាសោភា មិនដែលហុចបទចម្រៀងឲ្យលោកច្រៀងក្ដី ប៉ុន្ដែនាងក៍ជាអ្នកនៅពី​ក្រោយខ្នង​ឬឲ្យដំបូន្មានលោកល្អៗជាច្រើនទាក់ទងការចាប់អាជីពជាអ្នកចម្រៀងម្នាក់…។សោភា មិនត្រឹមតែ​ជា​ទីផ្សារប្រឹក្សារផ្នែកចម្រៀងរបស់លោកសក្កដា យ៉ាងសម្ងាត់នោះទេ ប៉ុន្ដែនាងក៍ធ្លាប់ខ្សឹប​ដាក់​ត្រចៀកលោកសក្កដា ដែរថា”កុំអាលគិតគូចង់រៀបការអី ចាំជោគជ័យសិន”។ពាក្យទាំង​នេះ​ធ្វើ​ឲ្យលោកសក្កដា ស្ងប់ចិត្តខ្លះរឿងដែលលោករំអុកសោភា ចង់រៀបការនៅឆ្នាំ២០២២ ខាងមុខនេះ តែសោភា គ្មានអារម្មណ៍រំភើបនិងសំណើរ​នោះហើយថែមទាំង​គ្មានចម្លើយតប​ឡើយ។

ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ដែលមានឧបករណ៍​តន្រ្ដីនៅផ្ទះរបស់នាង​ជាច្រើន​មុខ ហើយនាងមានStudioថតបទចម្រៀង​ដោយខ្លួនឯងទៀតផងដែលនៅរដូវកូវីដនេះនាង​ថាភាគច្រើនធ្វើការងារសិល្បៈពីផ្ទះទៅព្រោះមិនចង់ឲ្យមានការជួបជុំគ្នាច្រើននៅក្រុមហ៊ុន។តារាចម្រៀងដែលចេះនិពន្ធទំនុកច្រៀងនិងMelody ដោយខ្លួនឯងនេះថាក្នុង១យប់នាង​អាច​សរ​សេរបទចម្រៀងបាន២បទ ហើយនៅរដូវកូវីដនេះនាងសល់បទ​ក្នុងដៃដែលធ្វើរួចតែ​មិនចង់​ចេញ​​មានដល់ទៅជិត៣០បទឯ​ណ្ណោះ។សោភា ថាតាមទស្សនៈ​របស់នាងនៅរដូវកូវីដនេះ​គ្មាន​តារាណាល្បីជាងអ្នកណាទេគឺ​ស្ងាត់ដូចតែគ្នា។ម្យាងទៀតនាង​យល់ថាបើមានបទចម្រៀង​ផ្ទុះក៍មិនដឹងយកទៅច្រៀងនៅឯណាដែរព្រោះតែConcertsធំៗតាមខេត្តបឹទអស់ទៅហើយអីចឹងនាងមានតែផ្អឹបទុកមួយរយៈសិនតែអាចចេញ១ៗកុំឲ្យស្ងាត់ពេក។

ពេជ្រ សោភា ស្ថិតក្នុងចំណោមតារាដែលស្នេហាតែប្រុសក្មេងៗមានដូចជានាងប៉ាច គីមមួយ,រ៉ាប៊ី ,សុខ សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម។ក្រោយសោភា លែងប្ដី​អាណិក​ជន​ខ្មែរនៅអាមេរិកលោកឡៅ ឆលី កាលពីឆ្នា២០១៦ នោះក្នុងជីវិតជា​ស្រ្ដីមេម៉ាយជាង​៤ឆ្នាំនេះ​សោភា ថាជីវិតនាងរស់នៅពោពេញទៅដោយ​សិទ្ធិសេរីភាពគ្មានអ្នកណាតាម​ហួងហែង​ឡើយ។​នាងយល់ឃើញខុសពី​ស្រី្ដមួយចំនួនដែលខ្លាច​រឿងលែងប្ដីនោះដោយ​ថាមេម៉ាយ​មានអីមិនល្អទៅ?មេម៉ាយស្រួលគ្មានអ្នកណារំខានទេ…។

គេកត់សម្គាល់ថានៅឆ្នាំ២០២១នេះពេជ្រ សោភា ស្ថិតក្នុងចំណោម​តារាដែលមាន​ទ្រព្យ​​ច្រើនក្រោយនាងចាប់ផ្ដើមលេង​ខ្លួនតាមរយៈការជិះរថយន្ដទំនើបៗមាន​ដូចជា​Mercedes​ ,Bmw ,Porsche ,Audi និងRange Rover ជាដើម  ស្របពេលដែលគ្រាន់​តែនាឡិការដៃ១គ្រឿងសោភា ហ៊ានពាក់តម្លៃស្មើតម្លៃផ្ទះ១ល្វែងដូចជាម៉ាកRichard Mille និងRolex។ការលេងខ្លួនជាមួយសម្ភារៈថ្លៃៗនេះធ្វើឲ្យគេសង្ស័យថាសោភា មានជម្រើសស្នេហ៍​ផ្សេងពីប្រុសក្មេងសក្កដា តែសោភា នៅតែប្រកាន់ជំហថាស្នេហានាងនិងសក្កដា មានចាស់​ទុំ​ទាំងសងខាងដឹងឮអស់ហើយមិនមែនលំៗទេ…៕ ហ៊ឹម វិចិត្រ

RELATED ARTICLES