Friday, April 26, 2024
Homeតារាខ្មែរមាស សុខសោភា ទុកថ្ងៃឡើងធ្វើថៅកែជាថ្ងៃខួប

មាស សុខសោភា ទុកថ្ងៃឡើងធ្វើថៅកែជាថ្ងៃខួប

មាស សុខសោភា បានចាត់ទុកថ្ងៃទី៣ខែកញ្ញា​ជាថ្ងៃខួបកំណើតរបស់នាង​ទើប​ធ្វើ​ឲ្យ​Fan​របស់តារារាម ចង់វិលក្បុងព្រោះតែកន្លងមកគេដឹងថាសុខសោភា តែងតែប្រារព​ខួបកំ​ណើត​នៅថ្ងៃទី២៨ខែកុម្ភៈ ឯណ្ណោះទេដែលទោះជាឆ្នាំនេះនៅលើ​បណ្ដាញសង្គមដាក់ថា​នាង​ទើបមានអាយុ៣៦ឆ្នាំក្ដី តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាំងពីឆ្នាំ២០១៨ ថាខួបឆ្នាំ​នោះ​នាងមានអាយុ៣៩ឆ្នាំទៅហើយ ហេតុនេះឆ្នាំ២០២១ នេះ សុខសោភា ឈានចូលវ័យ​៤១​ឆ្នាំ។ទោះជាយ៉ាងណាការអះអាងថាថ្ងៃទី៣កញ្ញា ជាថ្ងៃខួបនាងដែរមិនត្រឹមតែ​ធ្វើ​ឲ្យអ្នកគាំទ្រអ្នកចម្រៀងរាម រូបនេះច្របូកច្របល់នោះទេ ប៉ុន្ដែថៅកែស្រីរាម ក៍លាន់​មាត់ថា​១ឆ្នាំខួប២ដងគឺមានតែគាត់(សោភា)ហ្នឹងហើយ…។

ថ្វីត្បិតមាស សុខសោភា វាចារថាខួបនាងនៅថ្ងៃទី៣ខែកញ្ញា មែនតែតាមព័តមាន​ថា​ថ្ងៃនោះជាថ្ងៃដែលនាងសម្ពោធហាងរក្សារសម្រស់និងចេញរកស៊ីជាលើកដំបូងកាលពីឆ្នាំ២០២០ទើបនាងបានចាត់ទុកដូចជាថ្ងៃខួបកំណើតរបស់នាងដែរ ឬអាចនិយាយបានថាពេលនេះ​សោភា បានក្លាយ​ទៅជា​ថៅកែស្រីរយៈពេល១ឆ្នាំគត់​ដែលនាងបង្កើតមុខរបរដោយខ្លួនឯង​ក្រៅពី​អាជីព​សិល្បៈ​។

ប៉ុ​ន្ដែ​បច្ចុប្បន្នសុខសោភា មិនមែនមានតែហាងរក្សារសម្រស់​មួយនោះ​ទេ​គឺនាងមាន​ហាង​កាហ្វេ​នៅ​ក្រុងកំពង់សោមមុនបើកហាងលក់ផលិត​ផលរក្សារសម្រស់ទៅ​ទៀត។នេះជាការ​បោះជំ​ហ៊ាន​ថ្មីរបស់សុខសោភា ទាំងការប្ដូរផលិតកម្មច្រៀងនិងការក្លាយខ្លួន​ទៅជាអ្នក​ជំនួញ​ផ្ទាល់ខ្លួន ខណៈដែលសោភា ក៍ជាតារាដែលមាន​ផលិតកម្ម​ផ្ទាល់ខ្លួន​ផងដែរ​គឺCamtrax Music ដំណើរការជាច្រើនឆ្នាំ។យ៉ាងណាការចូលរាម គឺជាទ្រនុំមួយ​ដែល​សុខ​សោភា ជ្រើសបន្ទាប់ពី​នាងដើរចេញពីថោន ហើយផាត់ចោលហង្សមាសនិងGalaxy។

ក្រៅពីមាស សុខសោភា តារាដែលបង្កើតមុខរបរក្រៅពី​សិល្បៈនៅរដូវកូវីដនេះ​មាន​ដូច​ជាឱក សុគន្ធកញ្ញា ,សុខ ពិសី ,ពេជ្រ សោភា និងខាត់ សុឃីម ជាដើមដែលអ្នកចម្រៀង​ល្បីៗ​ខាងលើនេះបាត់ប្រាក់ចំណូលពីអាជីពសិល្បៈស្ទើតែទាំងស្រុងនៅ២ឆ្នាំចុងក្រោយនេះព្រោះតែកូវីដ។

ចំពោះសុខសសោភា វិញទោះជាពេលនេះនាងមិនទាន់មានបទចម្រៀងផ្ទុះនៅរាម មែនប៉ុន្ដែនាងរក្សារប្រាក់ចំណូលបានជាប្រចាំថ្ងៃតាមរយៈការលក់ផលិតផល និងកាហ្វេ ខណៈដែលស្វាមីនាងលោកអ៊ឹត រ៉ាដា និងបង​ប្រុសនាង​មាស​  សុខរតនៈ​ ដែលកំពុងកាន់​ផលិតកម្មCamtraxនោះអ្នកទាំង២រងចាំជួយសោភា ជាបន្ទាន់ប្រសិនបើចូលនៅរាម ក្នុងការកុងត្រា១ឆ្នាំនេះនាងនៅតែគ្មានបទផ្ទុះហើយប្រឈមធ្លាក់ចុះវិញនោះ៕

RELATED ARTICLES