Saturday, April 27, 2024
Homeតារាខ្មែរមាស សុខសោភា ហ៊ានបញ្ចេញសាច់គល់ភ្លៅ

មាស សុខសោភា ហ៊ានបញ្ចេញសាច់គល់ភ្លៅ

មាស សុខសោភា បានប្រែប្រួលស្ទើតែទាំងស្រុង​ក្នុងការតុបតែង​ខ្លួននារយៈ​ពេលចុង​ក្រោយនេះពោលគឺតាំងពីនាងឡើងជាថៅកែលក់ផលិតផលរក្សារសម្រស់មកសោភា ចាប់ផ្ដើមតុបតែងខ្លួនដោយស្លៀកពាក់ចេញគល់ដើមទ្រួងហើយម៉ូដសក់វិញគឺផ្លាស់ប្ដូរស្ទើតែគ្រប់ពេលតែម្ដង។អ្វីដែលកាន់តែចម្លែកនោះថ្មីៗនេះសុខសោភា បានថតស្ទីលថ្មីចំហ​ឲ្យឃើញសាច់គល់​ភ្លៅសខ្ចីម៉ដខៃបើទោះជាឆ្នាំនេះនាងមានវ័យជាង៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែក្រោយហ៊ាន​បញ្ចេញភាព​ស៊ិចស៊ីនោះសោភា គូតែអាយុត្រឹម២០ស្ដើងទើប​សម​ជាង។

យ៉ាង​ណា​ភាពស៊ិច​ស៊ីរបស់តារា​រាម រូបនេះគ្មានអ្នកណារិះគន់នាងឡើយ​ព្រោះសោភា គ្រាន់តែមានការ​តុបតែងខ្លួន​ដើម្បី​ឲ្យ​មានការចាប់អារម្មណ៍ស្ទីលថតរូប​ថ្មីៗរបស់នាង​ក៍ដូចជា​ចង់បញ្ចេញសម្រស់ឲ្យគេជឿរជាក់លើផលិតផលនាងក្នុងឋានៈនាងជាថៅកែស្រីនេះ។អ្វីដែលមានការកោតសរសើរគឺស្វាមីរបស់សោភា លោកអ៊ឹត រ៉ាដា តែងតែសម្របខ្លួន​តាមនាងជានិច្ច​ពោលគឺមិនដែលប្រឆាំងសោភា ម្ដងណាឡើយទាំងការតុបតែងខ្លួនស៊ិចស៊ីឡើងឆាក,ថតMV និងថត​រូបបែប​Fashion។ប៉ុន្ដែ​ក្រៅ​ពីសុខសោភា គេកត់សម្គាល់ថានៅរដូវកូវីដ​នេះតារាដែល​ចូលចិត្ត​ស្លៀកពាក់បញ្ចេញសាច់គល់ភ្លៅ​នោះ​មាននាងវ៉ាន់ វល័ក្ខ និងស៊ឹម ស្រីនិច្ច ​ដែលសាច់​ពួកគេ​ស្រមោចវាជ្រុះតែ​ម្ដង​ព្រោះរលោងខ្លាំងពេក។

មាស សុខសោភា បានចាប់ដៃគូជាមួយប្រុសក្មេងដួង វីរៈសិទ្ធ ក្រោយទៅដល់រាម ជាង៥ខែនេះហើយទោះជាពេលនេះតារាទាំងឡាយផ្អាកចេញបទចម្រៀងនៅរដូវកូវីដនេះក្ដី ប៉ុន្ដែសោភា ​នៅតែបន្ដចេញ​ថតMV ដើម្បីប្រឆាំងទៅនិង​អ្នកថានាងទៅផលិត​កម្មថ្មីល្បីតែ​ខាង​លក់ផលិតផលជាងបទចម្រៀង។ទោះជាយ៉ាងណាសុខសោភា មិនទាន់មានបទផ្ទុះដូចមុនទេ ហើយការហ៊ានបញ្ចេញសាច់គល់ភ្លៅនិងដើមទ្រួងនៅពេលនេះទើបធ្វើឲ្យគ្រប់គ្នាមើលឃើញថា តារាចម្រៀងសំនៀងផ្អែមរូបនេះងាកមកលេងសម្រស់ដើម្បីឲ្យមានការចាប់អារម្មណ៍លើនាងបន្ថែមពីលើបទចម្រៀង ខណៈដែលកាលពីឆ្នាំមុនសោភា ធ្លាប់រងការ​រិះគន់ថាការ​តុបតែង​ខ្លួនរបស់នាងមិនទាន់សាកសមជាកំពូលតារាចម្រៀងនោះទេ ព្រោះនៅតាមកម្មវិធីខ្លះ​នាង​ស្លៀក​ពាក់សាមញ្ញាៗពេក តែពេលនេះសោភា លែងញញើតបញ្ចេញស្បែក​សខ្ចីឲ្យគេ​ឃើញ​ទៀតហើយ។

មាស សុខសោភា ជាតារាចម្រៀងតែម្នាក់គត់​ដែលអាចរក្សារចំណងស្នេហារឹង​មាំ​បាន​រហូតដល់ទៅ១៤ឆ្នាំទាំងដែលនាងនិងគូស្នេហ៍អាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា មិនទាន់រៀបការ​តាមប្រពៃ​ណី​ខ្មែរ​ត្រឹមត្រូវនោះទេ គឺមានតែការរៀបការតាម​បែបសាសនា​គ្រិស្ដ​កាលពីឆ្នាំ២០០៨ នៅ​ព្រះ​វិហារ​​មួយនៅកាណាដាប៉ុណ្ណោះ។

សុខសោភា ចង់បញ្ចប់ពាក្យ​រិះគន់ថានាងសុខចិត្ត​សាង​ស្នេហ៍​អត់​ខាន់ស្លារព្រោះខ្លាចរៀបការទៅធ្វើឲ្យនាង​ចុះខ្សោយក្នុង​អាជីពក៍ដូចជាត្រូវគេហៅថា”អ្នកនាងៗ”នោះតាមរយៈការដឹកដៃកំពូលស្នេហ៍ចូលរោងការនៅឆ្នាំ២០២១នេះ។ប៉ុន្ដែគម្រោងគ្រងឈុតកូនក្រមុំនេះសោភា ត្រូវរងបរាជ័យទាំងស្រុងម្ដងទៀត​ព្រោះ​តែ​កូវីដ​ក្រោយនាង​បានលុប​ចោល​​​មង្គការ​យ៉ាងទាន់ហន់កាលពីឆ្នាំ២០០៩ ។ក្នុងជំនួប​ផ្ទាល់កន្លងមកសោភា តែង​តែ​ផ្ដល់​ចម្លើយប្រែប្រួលរឿងរៀប​ការនេះដោយជូនកាលនាង​ថា​ចង់រៀបការនៅរយៈពេលពី២ទៅ៣ឆ្នាំទៀត និងពេលខ្លះនាង​បែជាថាមិនដែលធ្លាប់គិត​ចង់​រៀបការដោយបើក​ចំហម្ដងណា​ឡើយ។

មហាជនរងចាំមើលថាការដែលមាស សុខសោភា ជ្រើសយករាម ដោយផាត់ចោល​ហង្ស​មាសនិងGalaxyនោះ​នឹងធ្វើឲ្យនាងអាចរក្សារតំណែងជា​តារាចម្រៀងលំដាប់ជូរមុខតទៅ​ទៀតបានដែរឬទេ ព្រោះតាមព័តមានថាផលិតកម្មដែលបរា​ជ័យក្នុងការទទួល​បានសុខ​សោភា នោះពួកគេនៅតែរងចាំត្រងតារាសំនៀងផ្អែមរូបនេះពេលអស់កុងត្រាជាមួយរាម ក្នុងនោះក៍មានអតីតផលិតកម្មចាស់របស់នាងគឺថោន ក៍ត្រូវបានលោកករុណា ពេជ្រ អតីត​អ្នកចាត់ការទូទៅផលិតកម្មមួយនេះធ្លាប់ប្រាប់​ថាសោភា នៅតែអាចក្លាយទៅ​ជាផលិត​កម្ម​ថោន​នៅថ្ងៃណាមួយ​វិញដែរ។ប៉ុន្ដែ​សោភា ធ្លាប់​ប្រាប់អ្នកយកព័តមានយើងថា​នាងនឹង​មិន​ទៅចូលថោន វិញឡើយព្រោះធ្លាប់​ច្រៀងនៅ​ទីនោះ៩ឆ្នាំហើយ តែទំនាក់ទំនងនាង​និង​ថៅកែ​ប្រុសស្រីថោន គឺនៅដដែល៕ ហ៊ឹម វិចិត្រ

RELATED ARTICLES