Friday, April 26, 2024
Homeតារាខ្មែរខ្ញុង៖ត្រូវបុរសម្នាក់ចោទជំពាក់លុយ៣ម៉ឺនដុល្លារ មិនព្រមសង

ខ្ញុង៖ត្រូវបុរសម្នាក់ចោទជំពាក់លុយ៣ម៉ឺនដុល្លារ មិនព្រមសង

  ភ្នំពេញ៖អ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលកំពុងតែឈឺក្បាលរឿងលុយតុងទីន​យ៉ាង​ចម្រូង​សម្រាសជាមួយអ្នក​នាង​សឿ សុធារ៉ា នោះស្រាប់តែថ្មីៗនេះសុកាន់ដា ត្រូវ​បានបុរស​ម្នាក់ដែលមានហ្វេសបុកឈ្មោះអឹម វុត្ថាត បង្ហោះ​រូប​នាង​និង​ប្ដី​នាយកៃដ ដោយភ្ជាប់​ជាមួយ​លិខិតកិច្ចសន្យាខ្ចីលុយ២សន្លឹកផងដោយប្រុសនោះចោទខ្ញុង និងស្វាមីខ្ចីលុយ​ហើយ​មិន​ព្រម​សងតាមការកំណត់។បុរសដែលប្រើហ្វេសបុកឈ្មោះអឹម វុត្ថាត នោះថែម​ទាំង​បាន​ព្រ​មានអ្នកនាងខ្ញុង និងប្ដីថាលោក​បាន​ទុ​កឱកាសជាច្រើនលើកច្រើនសារមកហើយ តែ​រហូ​ត​មកដល់ពេលនេះអ្នកទាំង២​នៅតែគ្មានឆន្ទៈក្នុងការ​ដោះស្រាយលុយ​ដែ​ល​​បានខ្ចីចំនួន៣ម៉ឺនដុល្លារនោះទេ តែលោកមិនចង់មានរឿងនាំតែវែងឆ្ងាយនោះទេគឺសូមឲ្យតែអ្នកនាងខ្ញុង និង​ប្ដី​ព្រម​សង​លុ​យ​គឺចប់…។

   អ្នកយកព័តមានយើងបានទូរស័ព្ទទៅអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង កាលពី​រសៀ​ល​ថ្ងៃទី១៥ខែតុលា ហើយ​ត្រូវបាន​អតី​តតារាកំប្លែងCtnរូបនេះ​និយាយយ៉ាងខ្លីថាអ្នកនាង​បាន​ធ្វើការLive ពីរឿងរ៉ាវទាំងនេះហើយ។ប៉ុន្ដែនៅពេលសួរ​ថាអ្នក​នាងខ្ញុង បំភ្លឺរឿងនេះ​នៅពេល​ណា​អ្នកនាងសុកាន់ដា បែជាថាបើនាងចង់បកស្រាយគឺអាច​Liveដោយខ្លួនឯងមិនចាំ​បាច់បំភ្លឺ​តាម​សារ​ព័តមាននោះទេ។អ្នកនាងសុកាន់ដា ថាសម័យនេះអ្នកណាក៍ជួបរឿងដូចនាងដែរ គេចមិនផុតទេ អីចឹងក្រោយមានគេចោទ​ប្រកាន់មកលើរូបនាងបែបនេះ​មកនាងថាមិនបារម្ភ​រឿង​ថាប៉ៈពាល់ដល់កេរ្ដិ៍ឈ្មោះឬកិត្តិយសឡើយ។តែមុន​ផ្ដាច់ទូរស័ព្ទ​អ្ន​កនាងខ្ញុង ថាសុំអធ្យា​ស្រ័យដែលនាងកំពុងតែជាប់រវល់ជាមួយភ្ញៀវមិនអាចនិយាយរឿងនេះបានជាមួយអ្នកកាសែត។

          បើតាមលិខិតកិច្ចសន្យាខ្ចីលុយគឺពិតមានការយល់ព្រមតាមល័ក្ខខណ្ឌបានចែងរហូតដល់ទៅ៦ប្រការឯណ្ណោះក្នុងនោះដែរក៍មានការផ្ដិតមេរដៃពីភាគីទាំង៣រវាងអ្នកនាងស្រេង សុកាន់ដា ,លោកអ៊ុំក្សត្រា ដែលជាភាគី”ខ”ជាអ្នកជំពាក់ប្រាក់​​​​​​​​​​​​​​​​​​​​​និងភាគី”ក”ជាម្ចាស់ប្រាក់លោក​អឹម វុត្ថាត  ពមទាំងលោកមេធារីចៅ តុលា ដែលបានធ្វើកិច្ច​សន្យា​កាល​ពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ​២០២១ ។ប៉ុន្ដែពេលនេះបែជាលោកអឹម វុត្ថាត បានទម្លាយថាអ្នកនាងខ្ញុង និងស្វាមីមិនព្រម​សង​លុយ​តាមការ​សន្យាព្រមទាំង​ទម្លា​យរឿងនេះតាមបណ្ដាញ​សង្គមធ្វើឲ្យមហាជនភ្ញាក់​ផ្អើលទៅវិញ។

  លោកអ៊ុំ ក្សត្រា ហៅនាយកៃដ បានប្រាប់យ៉ាងខ្លីតាមទូរស័ព្ទនៅថ្ងៃដដែល​នេះថារឿង​នោះ​មិនមែនជារឿងធំដុំនោះទេ។លោកថាដោយសារតែលោក​កំពុងតែជាប់រវល់ជាមួយភ្ញៀវ​ទើប​លោក​​មិនអាច​និយាយរឿងរ៉ាវនេះបានទេហើយលោក​បាន​បង្វែរឲ្យអ្នកយកព័តមាន​ទៅ​សួរព័ត​មាន​នេះ​ទៅ​ភរិយាលោកឬទៅម្ចាស់ប្រាក់លោកអឹម វុត្ថាត វិញ។ដោយឡែកលោកអឹម វត្ថាត អ្នកយកព័តមានយើងមិនអាចទាក់ទងបានទេព្រោះគ្មានលេខ។

 គូរបញ្ជាក់ថាមុនត្រូវប្រុសម្នាក់ឈ្មោះអឹម វុត្ថាត តាមទារលុយផ្អើលពេញហ្វេសបុកនេះ​អ្នកនាងខ្ញុង ក៍មានរឿងលុយតុងទីន​ជាមួយអ្នកនាងសឿ សុធារ៉ា យ៉ាងរញ៉េរញៃ​ផង​ដែរ​។ចំណែកនៅលើបណ្ដាញសង្គមរបស់អ្នកនាងស្រេង សុកាន់ដា ថ្ងៃទី​១៥​ខែតុលានេះបាន​បង្ហោះ​សារថា”មានតែពាក្យថាខំ ព្រោះពេលយើងជួបទុក្ខលំបាកអស់ប្រយោជន៍ ក៍លែងមាន​តម្លៃ ហើយ​ក៍លែងមានអ្នកស្គាល់ ព្រោះសម័យនេះគេរាប់អានតែអ្នកមានប៉ុណ្ណោះ”។

  គូរំលឹកថាអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង ដែលជាមេម៉ាយកូន២បានដឹកដៃលោកអ៊ុំ ក្សត្រា ហៅនាយកៃដ ដែល​ជា​ពោះម៉ាយរៀបការកាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ ហើយនាង​បានសម្រាលកូនប្រុសថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២០ ដោយ​ដាក់ឈ្មោះថាត្រា សិរីមង្គល ។ក្រោយ​​ខ្ញុង-កៃដ ចាប់ដៃគ្នាអ្នកទាំង២បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ហើយខ្ញុង ក៍​ជាអ្នកលក់តាមOnline ម្នាក់ផងដែរ។ប៉ុន្ដែនៅចុងខែកក្កដាឆ្នាំ២០២១ ខ្ញុងបែជាប្រកាសលា​ឈប់ពី​អាជីពកំប្លែងនៅCtnទៅ​វិញទើបធ្វើឲ្យអ្នកគាំទ្រនាង មានការសោកសា្ដយ​ជា​ខ្លាំង។​នាយកៃដ ធ្លាប់ប្រាប់ថាទោះជាប្រពន្ធ​លោកចាកចេញពី​អាជីព​កំប្លែងនៅCtnមែន តែមិនមែន​ផ្ដាច់ខ្លួនទាំងស្រុងពីសិល្បៈនោះទេ ។ចំណែករូបនាយ វិញ មានការមមាញឹកខ្លាំងខាងលក់​ដីធ្លីមុនផ្ទុះកូវីដ តែពេលនេះមិនសូវកាក់កបឡើយ ប៉ុន្ដែនៅបន្ដហើយគាំទ្រមុខរបរភរិយា​តាម​Online។នៅពេលដែលខ្ញុង និងស្វាមីមានការងាររកស៊ីផ្សេងៗគ្នា​ដែលមើលទៅលុយចូល​រាល់​ថ្ងៃ បែជាត្រូវគេតាមទារ​លុយនោះធ្វើឲ្យមហា​ជនស្រឡាំង​កាំង តែនាយកៃដ បែជាថា​គ្មានអ្វី​ធំដុំ ខណៈខ្ញុង ថាអ្នកណាក៍ធ្លាប់ជួបរឿងនេះដែរ៕

                                                                

RELATED ARTICLES