Friday, April 26, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖ត្រៀមធ្វើកូនក្រមុំប្រុសក្មេង

ប៉ាច គីមមួយ ៖ត្រៀមធ្វើកូនក្រមុំប្រុសក្មេង

  ភ្នំពេញ៖ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុសក្មេងសយ រតនៈ ពីមួយថ្ងៃទៅ​មួយថ្ងៃ​ឲ្យកាន់​តែរឹងមាំ​ថែម​ទៀតដូចជានៅចុងសប្ដាហ៍​ពួកគេនាំគ្នាទៅកម្សាន្ដនៅតំបន់ទេស​ចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹង​ពួកគេដឹកដៃគ្នា​ចូលរោងការកាន់​តែកៀកខិត​ចូល​មក​ដល់​បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជម្រុញ​ឲ្យស្រីស្រស់ប្រុសសង្ហារ​១គូនេះ​គូ​តែ​ដល់​វេលា​​ក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។ប៉ុន្ដែនាងគីមមួយ ត្រូវ​សម្រប​ខ្លួន​តាម​ប្រុសក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះសម្រេច​ចិត្តពន្យា​រពេលនោះ​នាងក៍​មិន​អាច​បង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះ​របស់នាង​បានទាំងរូបគេមិនសប្បាយចិត្តដែរ។

  គូរំលឹកថាក្រោយប៉ាច គីមមួយ ចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់​ដែលនិ​យ​ម​ច្រៀង​បទជា​ភាសារបរទេសនោះ​នាងគីមមួយ មិនខ្លាចក្នុងការជ្រើសស្នេហ៍ថ្មីជាតារាដូចគ្នា​នាំ​ឲ្យដើរជាន់ដានចាស់ជាលើកទី២​ឡើយ។ផ្ទុយទៅវិញស្រីស្អាតរូប​នេះបានផាត់​ចោលសំ​ណើរ​ស្នេហាពីសំណាក់មន្រ្ដីធំៗ និងអ្នកមានទ្រព្យជាបន្ដបន្ទាប់ដោយសម្អាង​ថានាងមិនចូល​ចិត្ត​ប្រុស​ចំណាស់ ឬគ្មានអារម្មណ៍ប្រុសអាយុចាប់ពី៤០ឆ្នាំឡើងនោះទេ ទោះជាបុរស​នោះ​មាន​​ទ្រព្យ​ស្ដុក​យ៉ាងណាក៍ដោយ។គីមមួយ ក៍មិនរារែកចិត្តដែរដោយនាងព្រមបើកបេះដូង​ឲ្យ​ប្រុសក្មេងរតនៈ ចូលខ្លួនមកស្អំរបួសស្នាមដំបៅរបស់នាងហើយចំណង​ស្នេ​ហា​​ក្រោមដំបូល​តែហង្សមាសតែមួយនេះមានព័តមានថាអ្នកទាំង២បានទិញផ្ទះ១ល្វែងនៅក្បែរស្ពានដែកចំការដូង ស្ថិត​នៅ​ខណ្ឌមានជ័យដោយបង់​រំលោះជាមួយគ្នាមុនរៀបការទៀតផង​។

ប៉ុន្ដែគូស្នេហ៍​តារា១គូ​នេះស្ទើតែចែក​ផ្លូវគ្នា​កណ្ដាល​ទីទៅ​ហើយ​ព្រោះកាលពីដើមឆ្នាំ២០២១​មានព័តមានថា​លោករតនៈ បាន​ងាក​ទៅកៀកកើយស្រី​ផ្សេងដែល​មានទ្រព្យស្ដុកទើបធ្វើឲ្យអ្នក​មេ​ម៉ាយ​គីម​មួយ ព្រួយចិត្តជាខ្លាំង។តែក្រោយមក​ពួក​គេ​បង្ហាញ​ភាព​ផ្អែមល្ហែមស្នេហ៍សារជាថ្មីឡើង​វិញដូច​ជាទៅណាមក​ណាជិះ​រថយន្ដតែ២នាក់ហើយ​ពាក់អាវនិងខោព័ណ​ដូចគ្នាដើម្បីបញ្ជាក់​ថាចិត្ត១​ថ្លើម១ធ្វើឲ្យប្រុសផ្សេងៗទៀតដែលលង់ស្នេហ៍គីមមួយ ដែរបានខកចិត្តព្រោះទោះជាចង់ជះ​លុយធំប៉ុណ្ណាមកធ្វើ​នុយ​ក៍មិនអាចស្ទួចបេះ​ដូង​អ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេក​រូប​នេះ​ពីប្រុសក្មេងបានដែរ។យ៉ាងណាទាំងនាងគីមមួយ និង​លោក​រតនៈ ធ្លាប់ប្រាប់អ្នកយកព័ត​មាន​យើងថាពួកគេ​មិនទាន់​អាច​និយាយរឿង​រៀប​ការថា​នឹងធ្វើនៅពេលណាបាន​ឡើយ។អ្វី​ដែលគូ​ឲ្យចាប់អារម្មណ៍ពេលនេះនាងគីមមួយ ហាក់ល្បីតែរឿង​ស្នេ​ហាជាង​អាជីពចម្រៀង​ព្រោះ​ក្រោយ​នាងបាត់បង់​ឱកាស​ច្រៀង​សម្ដែងជាមួយលោកព្រាប សុវត្ថិ នោះពេលនេះ​នាងហាក់​នៅ​ទ្រឹងពិបាកលោតទៅមុខ៕

RELATED ARTICLES