Saturday, April 27, 2024
Homeតារាខ្មែរសុខ ពិសី ៖កំពុងល្បីបទ”ថ្ងៃណាបានចូលរោងការ?”​ខណៈសាមីខ្លួនស្ងាត់រឿងរៀបការ

សុខ ពិសី ៖កំពុងល្បីបទ”ថ្ងៃណាបានចូលរោងការ?”​ខណៈសាមីខ្លួនស្ងាត់រឿងរៀបការ

ភ្នំពេញ៖ខណៈដែលស្ថានភាពកូវីដ១៩ហាក់ស្ងប់ស្ងាត់ជាងមុននឹងកាន់តែវិវត្តន៍ទៅរកភាពដូចដើមនោះតារាៗដែលបានពន្យាពេលចូលរោងការមួយចំនួនបានវិលមករកការដេញពាលាសារជាថ្មីឡើងវិញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយថ្មីៗនេះតារាចម្រៀងសាន់ដេនាងវីរៈ និច្ច បានរៀបការប្ដី​កា​លពី​ថ្ងៃ​ទី១៦​ខែតុលា រីឯពិធីករលោកមូល សារ៉ាវ៉ាន់ រៀបការប្រពន្ធកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លពីថ្ងៃទី១ខែវិច្ឆិការ ។ចំពោះស្រី​ស្អាត​សុខ ពិសី វិញពេលនេះនាងមិនទាន់ជ្រួលជ្រើមរឿងចូល​រោងការដូចគេនោះទេ​តែបែ​ជាធ្វើឲ្យ​ដំណឹងនៃការគ្រងឈុតកូន​ក្រ​មុំមែន​ទែនរបស់​នាងកាន់តែស្ងាត់ទៅៗបើទោះជាមុននេះ​តារាស្រីលំដាប់ជូរមុខដូចជាសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមពួកគេ​សុទ្ធ​តែបានរៀបការប្ដីអស់ទៅហើយនិងមិនបារម្ភពីការប៉ៈពាល់ដល់អាជីពរបស់ខ្លួនក្ដី។តែពិសី វិញនាងមាន​អារម្មណ៍ចង់ប្រឡូកក្នុងទីផ្សារប្រកួតប្រជែងចម្រៀងតទៅទៀតទើបមិនបានគិតគូរឿងរៀបការដូចតារារួមអាជីពមួយចំនួនដែលពួកគេនឹងការនៅឆ្នាំ២០២២ខាងមុខនេះជាបន្ដបន្ទាប់។

  សុខ ពិសី ធ្លាប់ប្រាប់ថានាងមិនផ្ដោតលើការរៀបការឆាប់ៗទេ តែចង់ពង្រឹងទីផ្សារ​ចម្រៀង​​​ឲ្យ​កាន់​តែ​ល្អជាងនេះ។យ៉ាង​ណាចំពោះមតិ​ភាគច្រើនដែលគិតថាអនាគតស្វាមី​របស់ពិសី ប្រាកដជាលោកឡាយ សុខចំរើន នោះមិនត្រូវបានពិសី និង​លោកចំរើន ទទួល​ស្គាល់នោះទេគឺពួកគេមិននិយាយរឿងរ៉ាវស្នេហានេះ ហើយបន្ដភាពស្ងាត់ស្ងៀមរៀងៗ​ខ្លួន។​ការមិនព្រម​លាត​ត្រដាងរឿងស្នេហានេះធ្វើឲ្យប្រុសៗដែលលង់ស្នេហ៍ពិសី ដែរហាក់បានត្រឹម​ស្ទាក់​ស្ទើក្នុងចិត្តមិនហ៊ានចូលទៅ​ប្រជែង​ស្នេហ៍នោះទេព្រោះខ្លាច”ស្នេហ៍មិនឈ្នះស្និត”។

  សុខ ពិសី ត្រូវបានគេដាក់រហ័សនាមថានាងជារាជនីសម្រស់ ព្រោះគិតមកដល់ឆ្នាំ​២០២១​នេះមិន​ទាន់មានតារាស្រីណា​ដែល​មានរូបឆោមលើពិសី ឡើយ។ទោះជាយ៉ាង​ណា​ពិសី ដែលកំពុងល្បីបទ”ថ្ងៃណាបានចូលរោងការ?”​នោះធ្លាប់​ត្រូវបានគេ​សង្ស័​យ​ថានាងបាន​កែសម្រស់ជាច្រើនផ្នែកដើម្បីឲ្យកាន់តែមានភាពទាក់ទាញ។តែពិសី មិនដែលសារភាពរឿង​កែកុនសម្ផស្សម្ដង​ណា​ឡើយ។តារាចម្រៀងជ្រកនៅទ្រនុំសាន់ដេបានលើក​ឡើងថាពេល​នេះ​មិត្តរួមក្រុមដូចជាសិស្សប្អូនវីរៈនិច្ច ការប្ដីហើយ ស្របពេលដែលនាងអ៊ីវ៉ា នឹងលាភាពនៅលីវ​ឆ្នាំ២០២៣ ខាងមុខនេះដែរ ហេតុនេះហើយគេចាំមើលថាតើតារា​សាច់​សខ្ចីសុខ ពិសី នឹង​បញ្ចប់​ភាពនៅលីវនៅពេលណាទៅ?

RELATED ARTICLES