Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិគម្រោងចំណាយលុយ៣ពាន់លានដុល្លារវាយប្រហារអ៊ីរ៉ង់របស់អ៊ីស្រាអ៊ែល បរាជ័យ

គម្រោងចំណាយលុយ៣ពាន់លានដុល្លារវាយប្រហារអ៊ីរ៉ង់របស់អ៊ីស្រាអ៊ែល បរាជ័យ

យោងតាមប្រភពព័ត៌មានរដ្ឋរុស្ស៊ី RT រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី ៣០ធ្នូបានអោយដឹងថាយោធាអ៊ីស្រាអ៊ែល បានរៀប ចំសេណារីយ៉ូជាច្រើន ដើម្បីវាយប្រហារលើគោលដៅរបស់អ៊ីរ៉ង់ ប៉ុន្តែបានព្រមានរដ្ឋាភិបាលថា លទ្ធផល នៃសកម្មភាពបែប នេះ ឬការមានឥទ្ធិពលទៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ គឺពិបាកក្នុងការព្យាករ។កងកម្លាំងការពារអ៊ីស្រាអែល (IDF) គ្រោងនឹងចំណាយប្រហែល៣ពាន់លានលានដុល្លារ ដើម្បីរៀបចំវាយប្រហារដែលអាច កើតមានលើប្រទេសអ៊ីរ៉ង់។IDFត្រូវបានគេរាយការណ៍ថាបានទិញសព្វាវុធទំនើបៗ ធ្វើសមយុទ្ធហ្វឹកហ្វឺនកងទ័ពអាកាស និងជ្រើសរើសគោលដៅវាយប្រ ហារក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។យោងតាមរបាយការណ៍បានអោយដឹងថា មន្ត្រីយោធាបានប្រាប់រដ្ឋាភិបាលថា IDF បានត្រៀមខ្លួនជាស្រេចដើម្បីធ្វើវាយប្រហារភ្លាមៗនៅពេលដែលមានការយល់ព្រមប៉ុន្តែវាបានបង្ហាញពីផលវិបាកជាសក្ដានុពលមួយចំនួន រួមមានការវាយប្រយុទ្ធគ្នាជាមួយក្រុមហេបូឡានៅលីបង់ ឬជាមួយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។

សេចក្តីរបាយការណ៍មួយទៀតក៏បានអោយដឹងដែរថា សមត្ថភាពរបស់ពួកហេបូឡា កំពុងបង្កើនឃ្លាំងអាវុធកាំជ្រួច។ ដូចគ្នានេះដែរ IDF បានព្រមានថា ខ្លួនបានបរាជ័យក្នុងការបំផ្លាញរ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់ ក្រុមហាម៉ាសក្នុងអំឡុងពេល ប្រយុទ្ធគ្នាក្នុងខែឧសភា។លើសពីនេះទៀត IDF បានកត់សម្គាល់ថា អ៊ីរ៉ង់បានពង្រីកប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនក្នុង ប៉ុន្មានឆ្នាំថ្មីៗនេះដែលនឹង ធ្វើឱ្យមានភាពស្មុគស្មាញដល់ការវាយប្រហារតាមផ្លូវអាកាស។ ពួកគេបានអះអាងថាទីក្រុងតេ អេរ៉ង់ក៏បានបង្កើនអាវុធមីស៊ី លរយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងខ្លាំងផងដែរដែល វាអាចបាញ់ដល់ចំណុចណាមួយក្នុង ប្រទេសអ៊ីស្រាអែលដោយភាពងាយស្រួល។ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អ៊ីស្រាអែលបានព្រមានថា ខ្លួននឹងមិនអនុញ្ញាត ឱ្យទីក្រុងតេអេរ៉ង់ក្លាយជារដ្ឋនុយក្លេអ៊ែរនោះទេ។កាលពីដើមខែនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បាននិយាយថា លោកបានជូនដំណឹង ដល់មន្ត្រី សហរដ្ឋអាមេរិកអំពីការណែនាំ IDF ឱ្យរៀបចំសម្រាប់ការវាយប្រហារ ប្រឆាំងនឹងអ៊ីរ៉ង់។ ទោះជាយ៉ាងណា ក៏ដោយមន្ត្រីយោ ធាជាន់ខ្ពស់អ៊ីរ៉ង់បានប្រឆាំងថាអ៊ីស្រាអែលមិនអាចធ្វើតាមការ គំរាមកំហែងដោយគ្មាន ភ្លើងខៀវ និងការគាំទ្រពីសហរដ្ឋអា មេរិកទេ៕

RELATED ARTICLES