Friday, April 26, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖មិនហ៊ានល្មើសបញ្ជារ​ឪពុក​ម្ដាយ

រ៉េត ស៊ូហ្សាណា ៖មិនហ៊ានល្មើសបញ្ជារ​ឪពុក​ម្ដាយ

ភ្នំពេញ៖តារាចម្រៀងធ្មេញចំពើសរ៉េត ស៊ូហ្សាណា នៅតែអនុវត្តន៍តាមគោលការណ៍​ឪពុក​ម្ដាយ​របស់នាងដែលចង់​ឲ្យនាងដាក់​ការសិក្សារជាជម្រើសទី១ និងការងារសិល្បៈជាជំហ៊ាន​ទី២​នោះ​តាមរយៈកាលពីថ្ងៃទី២៤ ខែមករា ស្រីស្រស់រូបនេះបាន​ទទួល​សញ្ញាបត្រ​ថ្នាក់​បរិញ្ញា​ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅមហាវិទ្យាល័យRaffles International College ។ក្រោយបញ្ចប់​ការសិក្សារ​រយៈពេល៤ឆ្នាំនេះស៊ូហ្សាណា បានងាកមកពង្រឹងអាជីពចម្រៀងសារជាថ្មី​ឡើង​វិញ ខណៈដែលអំឡុងពេលកូវីដរាតត្បាតខ្លាំង​រយៈពេល២ឆ្នាំកន្លងគេឃើញ​តារាចម្រៀង​ស្រីនៅហង្សមាសមានតែហ្សាណា ម្នាក់ប៉ុណ្ណោះដែលឡើងកូដជាងមិត្តរួម​ក្រុម។

នាងជា​អ្នក​ចម្រៀងវ័យក្មេងម្នាក់ដែលចូលសិល្បៈរយៈពេលខ្លីតែអាចក្ដាប់ឱកាសទាំងទីផ្សារចម្រៀងនិងស្ពតពាណិជ្ជកម្មធំៗ ហើយថែមទាំងត្រូវតារាចម្រៀងរៀមច្បងពេជ្រ សោភា ចាត់ទុកហ្សាណា ថាជាអ្នកស្នងតំណែងរូបនាងឬឱក សុគន្ធកញ្ញា នា​ពេលអនាគតទៀតផង។ប៉ុន្ដែតាំងពីក្លាយ​ទៅជាតារាចម្រៀងហង្សមាសជាង៤ឆ្នាំមកនេះហ្សាណា មិនសូវមាន​ទំនាក់​ទំនង​ល្អ​ក្នុង​​ការ​ផ្ដល់បទសម្ភាសន៍ឲ្យអ្នកកាសែតដូចតារាចម្រៀងផ្សេងៗទៀតឡើយ។ជាទូទៅគេឃើញអ្នក​ចម្រៀងធ្មេញ​ចំពើសរូប​នេះតែងតែត្រូវបានឪពុកម្ដាយតាមការពារគ្រប់ជំហ៊ានទាំងអស់និងកាន់ទូរស័ព្ទនិយាយជំនួសនាងផងទើបធ្វើឲ្យនាងជាស្រីស្អាតម្នាក់ដែលរៈក្នុងសិល្បៈនេះមិនទាន់ប៉ៈរឿងអាស្រូវស្នេហាឡើយ បើទោះ​ជា​កាល​ពីពាក់កណ្ដាលឆ្នាំ២០២០ ហ្សាណា ធ្លាប់​បង្ហាញ​​សញ្ញាថា​នាងមានគូស្នេហ៍ហើយ​តាម​រយៈការកាន់ដៃបុរសម្នាក់តែនាងមិនឲ្យឃើញមុខក្ដី។

 រ៉េត ស៊ូហ្សាណា ត្រូវបានគេចាត់ទុកថាជាតារាដែលមាន​ទ្រព្យច្រើនយ៉ាងរហ័សព្រោះ​អំឡុង​ពេលនាងផ្អាកចេញច្រៀង​សម្ដែង រយៈពេល២ឆ្នាំ​ព្រោះតែកូវីដនេះ​ស្រីស្អាតសាច់​សខ្ចី​បានទិញផ្ទះ២ល្វែងជាប់គ្នាតម្លៃមិនក្រោម២០ម៉ឺនដុល្លារឡើយ ខណៈ​ដែល មុន​នេះនាងក៍ចំ​ណាយលុយចំនួន៨៧០០០ដុល្លារថែមទៀតទិញរថយន្ដទំនើបម៉ាកRubicon  ជិះយ៉ាង​កាលីព​។អ្វី​ដែល​គូរ​ឲ្យ ចម្លែកទោះជានាងហ្សាណា ចូលសិល្បៈរយៈពេលខ្លីតែមានទ្រព្យយ៉ាងលឿនក៍ដោយ ប៉ុន្ដែ​នាង​មិន​ត្រូវបានគេសង្ស័យ​ថា​មានគូស្នេហ៍ឧបត្ថម្ភនោះទេព្រោះសម្អាងថាគ្រួសារហ្សាណា មានជីវភាបធូធារ​តាំង​ពីមុន​នាងចូលសិល្បៈម្លេះ។ទោះជា​យ៉ាង​ណា​គេរងចាំមើលថាតើស៊ូហ្សាណា នឹងព្រមបង្ហាញ​មុខ​គូស្នេហ៍នៅពេលណាទៅ ព្រោះបើលាក់បែបនេះទៀត​ច្បាស់ជាមាន​ប្រុស​​កាន់តែច្រើនតាម​ញ៉ែ​រកតែដេកពួនមិនបានជាមិនខាន៕

RELATED ARTICLES