Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិលោកប្រាយុទ្ធ ៖គ្មានការរុះរើគណៈរដ្ឋមន្ត្រី ឬបោះឆ្នោតមុនអាណតិ្តទេ

លោកប្រាយុទ្ធ ៖គ្មានការរុះរើគណៈរដ្ឋមន្ត្រី ឬបោះឆ្នោតមុនអាណតិ្តទេ

នាយករដ្ឋមន្ត្រីប្រាយុទ្ធ  ចាន់អូចា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២០ មករា ឆ្នាំ២០២២ ថា លោកមិនមានគម្រោង​រុះរើ គណៈរដ្ឋមន្ត្រី ឬបោះឆ្នោតភ្លាមៗនោះទេ បន្ទាប់ពីបណ្តេញលោក Thamanat Prompow អគ្គលេខាធិការរបស់គណបក្ស Palang Pracharath (PPRP) ដែលជាបក្សកំពុងកាន់អំណាច។នាយករដ្ឋមន្ត្រីក៏បានដកខ្លួននៅឆ្ងាយពីការសម្រេចចិត្តរបស់ គណបក្សកាលពីយប់ថ្ងៃពុធក្នុងការបណ្តេញអគ្គលេខាធិការ Thamanat Prompow និងសមាជិកសភាចំនួន 20 នាក់ផ្សេង ទៀតដែលស្មោះត្រង់នឹងលោកពីបទបង្កការបែកបាក់ផ្ទៃក្នុងបក្ស។

លោកប្រាយុទ្ធបានបញ្ជាក់ថាខ្ញុំមិននិយាយថាអ្នកណាល្អឬអាក្រក់ទេ។ទុកឱ្យសកម្មភាពរបស់ពួកគេនិយាយដោយខ្លួនឯង។ ប្រជាជននឹងសម្រេចចិត្តនៅពេលបោះឆ្នោតបន្ទាប់។ ខ្ញុំទទូចថា ខ្ញុំគ្មានចេតនាផ្លាស់ប្តូរជួរគណៈរដ្ឋមន្ត្រី ឬរំលាយសភាទេ។ ច្បាប់ ស្តីពីប្រព័ន្ធបោះឆ្នោតថ្មីមិនទាន់រួចរាល់ទេ។ មិនត្រូវធ្វើអោយវាចក្របូកច្របល់នោះទេ។

លោក Thamanat និងសមាជិកសភា 20 នាក់ផ្សេងទៀតមានរយៈពេល 30 ថ្ងៃដើម្បីស្វែងរកគណបក្សថ្មីបើមិន ដូច្នោះទេនឹង បាត់បង់ឋានៈសមាជិកសភា។ លោក Thamanat ត្រូវបានគេរំពឹងថានឹងផ្លាស់ទៅគណបក្សសេដ្ឋកិច្ចថៃ៕

RELATED ARTICLES