Wednesday, May 8, 2024
Homeតារាខ្មែរវី ឌីណែត៖ ប្រកាសឈប់ច្រៀងលោកហួរ ឡាវី ថាមិនដឹង

វី ឌីណែត៖ ប្រកាសឈប់ច្រៀងលោកហួរ ឡាវី ថាមិនដឹង

ភ្នំពេញ៖តារាចម្រៀងវី ឌីណែត បានប្រកាសកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២២ ថានៅ​ពេល​បន្ដិច​ទៀតនាង​នឹងឈប់​ច្រៀង​ហើយ​។គ្រាន់តែឃើញ​សារបែបនេះភ្លាមតារាចម្រៀងរួមអាជីព​នាង​ឈិន ម៉ានិច្ច បានចូលទៅខមិនភ្លាមដោយហៅឌីណែត ថា”លោកជំទាវ”និងថាពេលឡើង​ឋានៈ​មួយនេះហើយម៉េចៗមើលនាងផង។ដោយឡែកឌីណែត តបទៅម៉ានិច្ច ថា”ចេះថា​ហ្មង​”។ យ៉ាងការប្រកាសចង់បោះបង់អាជីពចម្រៀងទាំងវ័យក្មេងរបស់វី ឌីណែត ហើយនិង​សារថារបស់ឈិន ម៉ានិច្ច ដោយហៅ​នាង​​ថា​​លោកជំទាវនោះគឺហាក់​ស្របគ្នាតែម្ដងទើប​ធ្វើ​ឲ្យមានការសង្ស័យថាឌីណែត អាចនឹងលះបង់អាជីពចម្រៀង​ព្រោះតែ​ផ្គាប់​ចិត្តគូស្នេហ៍​ហើយ​ស្រវ៉ាតំណែងធំមួយនេះមែន។ប៉ុន្ដែនៅថ្ងៃទី១៤ខែមករា ឌីណែត បានចេញសារបញ្ជាក់​ថា”អា​រឿង​ឈប់​នឹង​ឈប់ហើយ  តែអារឿងក្លាយទៅជាអីផ្សេង(ជំទាវ)អត់ដឹងអីទេ”។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅវី ឌីណែត នៅថ្ងៃទី១៤ខែមករា ដើម្បីសួរនាងពី​ខ្លឹម​សារ​ខាង​លើ តែឌីណែត មិនលើក​ទូរស័ព្ទឡើយ។ដោយឡែកលោកហួរ ឡាវី ដែល​ជា​ឪពុករបស់ឌីណែត បានប្រាប់យ៉ាងខ្លីនៅថ្ងៃដដែលនេះថាលោកមិនទាន់​បានដឹងរឿងកូន​ស្រីចង់ឈប់ច្រៀងនេះច្បាស់លាស់ឡើយ។លោកឡាវី បន្ថែមថាចាំពេលលោកសួរនាំកូនស្រី​ឲ្យ​បានច្បាស់​លាស់ពីរឿងកូនស្រី​ថាឈប់ច្រៀងនេះហើយលោកនឹង​តេមកប្រាប់អ្នកយកព័ត​មាន​យើងវិញ។ឪពុករបស់ឌីណែត ក៍បាន​ឲ្យ​ដឹង​ដែរថាតាមឌីណែត ធ្លាប់ប្រាប់លោក​នោះ​គឺគ្មានរឿងបែបនេះ(ឈប់ច្រៀង)នោះទេ ប៉ុន្ដែលោកនឹងសួរនាំនាងលម្អិត​ពីរឿង​មួយនេះ ខណៈដែលចំនួនកុងត្រានៅហង្សមាសរបស់កូនស្រីលោកថាមិនបានដឹងច្បាស់លាស់នោះទេ។

  វី ឌីណែត ជាតារាចម្រៀងវ័យក្មេងនៅហង្សមាស​ដែលមានសម្ថភាពច្រៀងបទ​ខ្ពស់ៗ​បាន​មិនចាញ់ឱក សុគន្ធកញ្ញា នោះទេ​ទាំងបទខ្មែរនិងអង់គ្លេស។នាងបានប្រលងជាប់កម្មវិធីI Am A Singer Cambodia របស់ហង្សមាសនៅរដូវកាលទី២ និងធ្លាប់​ធ្វើ ជាតួឯក​រឿង”រាជ​បុត្រ​កង្កែប”​ផង​ដែរ។កាលពីខែមីនាឆ្នាំ២០២១ ឌីណែត បានកើតកូវីដតម្រូវឲ្យនាង​ព្យាបាល​ជា​ច្រើន​ខែ​ទើប បានជាសះស្បើយនិងវិលមករកឆាកតន្រ្ដីសារជាថ្មីវិញ។រឿងដែលឌីណែត ពិ​បាកចិត្តបំផុតក្នុងជីវិតនោះគឺ​ម្ដាយជា​ទី​ស្រលាញ់ របស់នាងអ្នកស្រីងួន សុផាន់នី បាន​ទទួល​មរណភាពដោយសារកូវីដកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ​​​​​​​​​​​​​​។ឌីណែត ក៍កាន់តែតុក ស៊ិចនិង​ស្រងូត​ស្រងាត់​ថែមទៀតព្រោះទោះជាពេលនេះនាងបានជាពីកូវីដមែន ប៉ុន្ដែនាងបានកើត​ជំងឺពកក ហើយរំខានយ៉ាង ខ្លាំងដល់អាជីពចម្រៀង​របស់នាង។នាងធ្លាប់​ប្រាប់កាលពីខែចុងខែ​តុលា​ឆ្នាំ២០២១ ថាអាជីព​ចម្រៀង​របស់​នាងអាចនឹងជួប បញ្ហា​ដោយសារតែជំងឺនេះជា​មិន​ខាន៕

RELATED ARTICLES