Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌា ប្រើយន្តហោះដ្រូនបាញ់ទឹកមន្តទន្លេគង្គា កាត់បន្ថយការឆ្លងកូវីដ

ឥណ្ឌា ប្រើយន្តហោះដ្រូនបាញ់ទឹកមន្តទន្លេគង្គា កាត់បន្ថយការឆ្លងកូវីដ

យន្តហោះគ្មានមនុស្សបើកបានបាញ់ទឹកមន្តពីគង្គាលើអ្នកធ្វើធម្មយាត្រាសាសនាហិណ្ឌូរាប់ពាន់នាក់នៅក្នុងប្រទេសឥណ្ឌានាថ្ងៃនេះដើម្បីកាត់បន្ថយហ្វូងមនុស្សក្នុងពិធីបុណ្យបុណ្យសាសនាដ៏ធំមួយដែលកំពុងត្រូវបានប្រារព្ធឡើងបើទោះបីជាមានករណីមេរោគបំប្លែងថ្មីអូមីក្រុនកំពុងកើនឡើងក៏ដោយ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌​មានបារាំងAFPចេញផ្សាយ​កាលពី​ថ្ងៃពុសុក្រទី ១៤ មករា ២០២២។អ្នកប្រតិបត្តិសាសនាហិណ្ឌូ បានប្រមូលផ្តុំគ្នាងូតទឹក នៅត្រង់ចំណុចប្រសព្វនៃទន្លេបីហៅថា​Sangam រួមមាន ទន្លេគង្គា Ganges ទន្លេYamuna) និងទន្លេSaraswati ស្ថិតនៅក្នុងទីក្រុងPrayagrajចម្ងាយ ២០០គីឡូម៉ែត្រភាគ​ខាងជើងប្រទេសឥណ្ឌា។

ក្រុមមន្ត្រីបាននិយាយថានឹងមានមនុស្សប្រហែល 3 លាននាក់ចូលរួម។មន្ត្រីក្នុងតំបន់បាននិយាយថាទឹកមន្តពីទន្លេ Gangesត្រូវបានបាញ់ចេញពីយន្តហោះគ្មានមនុស្សបើកនៅលើអ្នកធ្វើធម្មយាត្រាដើម្បីការពារការប្រមូលផ្តុំ។អ្នកធ្វើធម្មយាត្រាដែល​ភាគច្រើនគ្មានរបាំងមុខនិងម៉ាស់មានចំនួនច្រើនជាងបុគ្គលិកសន្តិសុខ ដែលពិបាកគ្រប់គ្រង ។មន្ត្រីប៉ូលិសម្នាក់ដែលបំពេញកាតព្វកិច្ចក្នុងព្រឹត្តិការណ៍នេះបាននិយាយថាវាមិនអាចទៅរួចទេក្នុងការអនុវត្តការរឹតបន្តឹងបំរាមកូវីដ។លោកបានថ្លែងថា៖ «អ្នកធ្វើធម្មយាត្រាភាគច្រើនមិនគោរពច្បាប់។ពួកគេជឿថាព្រះនឹងជួយសង្គ្រោះពួកគេ ហើយការងូត​ទឹកនៅចំនុចប្រសព្វនឹងសំអាតអំពើបាបទាំងអស់របស់ពួកគេ និងសូម្បីតែមេរោគប្រសិនបើពួកគេឆ្លង៕

RELATED ARTICLES