Saturday, April 27, 2024
Homeកីឡាអន្ដរជាតិAnthony Martial អស់និស្ស័យពីMan Utd

Anthony Martial អស់និស្ស័យពីMan Utd

កាលពីថ្ងៃពុធទី ២៦ មករា ឆ្នាំ ២០២២ ក្លឹប Sevilla បានបញ្ជាក់ពីការចុះហត្ថលេខាខ្ចីជើងខ្សែប្រយុទ្ធ Anthony Martial ពីក្លឹបMan Utd រហូតទៅដល់ចប់រដូវកាលនេះបន្ទាប់ពីកីឡាករអន្តរជាតិបារាំង រូបនេះបានបង្ហាញចំណាប់អារម្មចង់ចាកចេញពីពហុ​កីឡា​ដ្ឋាន Old Trafford ។នៅក្នុងសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ក្លឹបSevilla និង Man Utd  បានឈានដល់កិច្ចព្រមព្រៀង​មួយ​ដែលនឹងឃើញ Anthony Martialចូលរួមជាមួយក្លឹបក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលបច្ចុប្បន្ន ។

កីឡាករវ័យ 26 ឆ្នាំបានចាប់ផ្តើមការប្រកួត ប្រឺមីញេលីកត្រឹមតែ2ប្រកួតប៉ុណ្ណោះក្នុងយុទ្ធនាការនេះ​ជាមួយនឹងការបង្ហាញ​ខ្លួន​ចុង​ក្រោយរបស់គាត់ក្នុងការលេងជាកីឡាករបម្រុងដែលជួយអោយក្លឹបទទួលបានជ័យជម្នះ 1-0 លើក្រុម West Ham United កាលពីថ្ងៃសៅរ៍។

អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បានសរសើរMartialចំពោះវិធីដែលគាត់បានដឹកនាំខ្លួន​ឯងឈ្នះកាលពីចុង​សប្តាហ៍​​មុនលើក្រុម West Ham ទោះបីជាខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពីក្លឹបក៏ដោយ។លោក Rangnick បានប្រាប់អ្នកយកព័ត៌មានថាខ្ញុំដឹងថាគាត់គឺជា ខ្សែប្រយុទ្ធល្អបំផុតនៅក្នុង ប្រឺមីញេលីកប៉ុន្តែយើងមានកីឡាករ​ផ្សេង​ទៀត​នៅក្នុងតួនាទីរបស់គាត់។

Martial បានចូលរួមជាមួយ Man Utd ក្នុងរដូវកាល 2015/16 និងស៊ុតបញ្ចូលទីបាន 79 គ្រាប់ក្នុងការបង្ហាញខ្លួន 269 ។បច្ចុប្បន្ន Sevilla ឈរនៅលេខរៀងទី 2 ក្នុងតារាង ព្រីមេរ៉ាលីហ្គាមាន 4 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Real Madrid និង 11 ពិន្ទុនាំ​មុខក្រុម Barcelona ៕

RELATED ARTICLES