Saturday, April 27, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ត្រៀមធ្វើខួប៤៧ឆ្នាំ

ព្រាប សុវត្ថិ ៖ត្រៀមធ្វើខួប៤៧ឆ្នាំ

ភ្នំពេញ៖ព្រាប សុវត្ថិ ត្រូវបានម្ដាយលោកអ្នកស្រីផូ សំណាង បានចេញសារជូនពរឲ្យតារា​ចម្រៀ​ងរូបនេះឲ្យរក​ស៊ីមានបាននិងមានក្ដីសុខពេញមួយជីវិត ក្នុងឱកាសខួបកំណើតលោកសុវត្ថិ ឈា​ន​ចូលវ័យ៤៧ឆ្នាំនេះ។ប៉ុន្ដែ​ភរិ​យាព្រាប សុវត្ថិ អ្នកស្រីឡុង ស្រីមុំ បានSurprise  ស្វាមី​នាង​តាំង​​ពីខែមុនម្លេះ ខណៈដែលថ្ងៃខួបពិតរបស់លោក​ស្នាយ គឺនៅថ្ងៃទី២៥ខែឧសភា ។អ្វី​ដែល​គូរ​ឲ្យ​កត់សម្គាល់ព្រាប សុវត្ថិ មិនដែលធ្វើខួបកំណើត​ធំដូចគេ​ដោយ​ហៅ​​ភ្ញៀវរាប់រយ​នាក់ឬធ្វើ​ពិធី​ជប់​លៀងធំនោះទេ គឺពេលខ្លះលោកត្រូវបានប្រពន្ធកូនធ្វើខួប​ឲ្យនៅក្រោម​ដើម​ត្នោតនៅដីវាលស្រែរបស់លោក និង​ជូនកាលអ្នកស្រីឡុង ស្រីមុំ ហៅម៉ី លើកនំខេក ទៅជូន​លោកនៅ​ភោជនីយ​ដ្ឋានរបស់ខ្លួនយ៉ាងសាមញ្ញ។​គេចាប់អារម្មណ៍ថាមុនឈានចូលវ័យ៤៧ឆ្នាំ​នេះព្រាប សុវត្ថិ មានសម្រេចកិច្ចការធំ​ជា​ច្រើន​នៅឆ្នាំ២០២២ នេះក្នុងនោះមានដូចជាលោក​បាន​បើក​ក្រុមហ៊ុនសាប៊ូ ,អចលនទ្រព្យ ខណៈ​ដែល​កាលពី​ខែ២៩ខែមេសាឆ្នាំ២០២២ លោកក៍​បានទទួលគោរម្យងារជាឧកញ៉ាផងដែរ ដែល​ធ្វើឲ្យលោកសុវត្ថិ ក្លាយទៅ​ជា​អ្នក​​សិល្បៈទី៤​ឡើង​ជាឧកញ៉ាបន្ទាប់ពីលោកទុំ សារុត ហៅ​នាយឃ្លោគ ,លាន អាហ្រ្វីលគីនីន និងខែម ប៊ុនថៃ ។ដោយឡែកសម្រាប់អាយុព្រាប សុ​វត្ថិ ដែលនៅខ្វះតែ៣ឆ្នាំទៀតនឹង​ឈានចូលវ័យ​៥០ឆ្នាំនេះព្រាប សុវត្ថិ ត្រូវបាន​គេមើល​ឃើញ​ថាលោកនៅតែមានអាយុក្មេងជាងវ័យ ស្រប​ពេលដែលកូនកំលោះទាំង៣របស់​លោកមាន​សុ​វត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ នោះពួកគេពេញកំលោះស្រាងអស់ទៅហើយ។

 គូរកត់សម្គាល់ថាក្រោយព្រាប សុវត្ថិ ឡើងងារជាឧកញ៉ាជិត១ខែមកនេះតារាល្បីជាង​២០ឆ្នាំមកនេះ​ចាប់ផ្ដើម​រយាលៗពីការងារសិល្បៈជាបណ្ដើរហើយព្រោះលោកជាប់ដៃរកស៊ីពុះដីឡូតិ៍លក់ និងកំពុងសាងសង់Resort  នៅខេត្តមណ្ឌុលគិរីផងដែរ។ចំណែកមហាជនបាន​ចាត់​ទុក​លោកព្រាប សុវត្ថិ ថាជាតារាម្នាក់ដែលមានទ្រព្យមិន​ចាញ់សេដ្ឋីនោះទេ ព្រោះតែកាល​ពីខែ​​កញ្ញា​ឆ្នាំ២០២០ លោកឧកញ៉ាស្នាយ ត្រូវបានមនុស្សជំនិតរបស់លោក​ទម្លា​យថា​អតីត​តា​រា​​ហង្ស​​មាសរូបនេះមានទ្រព្យសរុបចំនួនដល់ទៅ៣០លានដុល្លារឯណ្ណោះ ដែលទឹកលុយនេះ​មាន​ន័យថាទោះជាលោកសុវត្ថិ លែងច្រៀងសម្ដែងក៍លោកនៅតែរស់នៅដោយសុខ​សាន្ដ​គ្មានហានិភ័យសេដ្ឋ​កិច្ច​ឡើយ។ដោយឡែកសម្រាប់កូនប្រុសទាំង៣របស់លោកសុវត្ថិ វិញ​តាំងពីឪពុករបស់គេចេញពីហង្សមាសចូល​Galaxy នោះពួកគេមិនសូវលេចធ្លោរដូចអំឡុង​ពេល​ច្រៀង​សម្ដែងជាមួយលោកសុវត្ថិ ឡើយ ស្រប​ពេលដែល​លោកសុវត្ថិ វិញថ្មីៗនេះ​បាន​បង្ហាញ​​សកម្មភាព​បណ្ដុះបណ្ដាលកូនៗរបស់លោកឲ្យចេះធ្វើជំនួញ​ផ្នែកអចល​ន​ទ្រព្យ​ដែល​មើលទៅ​ពេលនេះលោកសុវត្ថិ កំពុងតែត្រួសត្រាយផ្លូវឲ្យកូនកំលោះរបស់លោក​ទាំង​ការងារ​សិល្បៈ​និង​រកស៊ីព្រមគ្នាតែម្ដង។តែលោកឧកញ៉ាព្រាប សុវត្ថិ ចូលវ័យ៤៧ឆ្នាំនេះ​លោក​គ្មាន​ផែនការណ៍​តាម​យកកូន​ស្រីឡើយ ព្រោះលោកបានហៅកូនទី៣ឈ្មោះសុវត្ថិ សិរីវុឌ្ឍ នោះ​ថាជាកូនពៅ ដែលធ្វើឲ្យអ្នកស្រីឡុង ស្រីមុំ អស់ឱកាសពពោះកូនទី៤។

សូមបញ្ជាក់ថាទោះជាព្រាប សុវត្ថិ ចូលវ័យជ្រេបន្ដិចមែន តែលោកនៅតែ​ត្រូវប៉ាន់​ទាំង​អាជីព​ចម្រៀង​និង​ស្ពត​ពាណិជ្ជកម្មធំៗដែលតម្លៃខ្លួន​របស់លោកខ្ពស់ជាង​តារាផ្សេងៗ​ទៀត​ផង។លោកគង់ វិ​សាល អ្នកដឹកនាំការប្រគុំ​តន្ត្រីរបស់ប៉ុស្ដិ៍បាយ័ន​ដែលបានធ្វើការងារជាមួយ​លោកព្រាប សុវត្ថិ ជាង១០ឆ្នាំមកហើយនោះថាព្រាប សុវត្ថិ នៅ​តែមិនទាន់មានតារា​ណាផ្ដួល​ឡើយរយៈ​ពេល​ជាង​២០ឆ្នាំកន្លងមកនេះ៕

RELATED ARTICLES