អុីរ៉ង់៖ ប្រធានាធិបតី អុីរ៉ង់លោក Hassan Rouhani ដែលប្រទេស របស់គាំទ្ររបបរបស់ មេដឹកនាំសុីរី លោក Bashar Assad បានថ្លែងកាលពី ថ្ងៃពុធថាគោល នយោបាយនានា ការមិនប្រយុទ្ធគ្នា នឹងនាំឲ្យ សង្គ្រាមស៊ីវិល នៅប្រទេស នេះត្រូវបញ្ចប់។
លោក Rouhani បានថ្លែងប្រាប់ សារព័ត៌មាន NBC News ថាអ្វីដែលសំខាន់បំផុត គឺការយល់ថា សុីរីមិនមាន ដំណោះស្រាយផ្នែកយោធាណាមួយនោះឡើយ។ ហើយបញ្ហារបស់សុីរី ត្រូវតែដោះស្រាយ ដោយគោលនយោ បាយជាក់លាក់មួយឬ គោលនយោបាយតែមួយគត់។
ការប្រយុទ្ធបាន បំផ្លាញដល់ ប្រទេសជាតិ ក៏ដូចជាអាយុជីវិត មនុស្សជាង៤០ម៉ឺននាក់ គិតចាប់តាំង ពីឆ្នាំ២០១១ និងមនុស្ស១១លាននាក់ ផ្សេងទៀតជម្លៀស ចេញពីលំនៅឋាន របស់ពួកគេ។
លោក Rouhani បានលើកឡើង យ៉ាងខ្លីថាលោក Assad គួរតែនៅកាន់ អំណាចដដែល លោកបានសង្កត់ធ្ងន់ ថាខណ្ឌសីមា និងទឹកដីរបស់ស៊ីរីនៅ តែមិនផ្លាស់ប្តូរ ដដែល ហើយមេដឹកនាំ របស់ប្រទេសនេះ ត្រូវបានគេសម្រេច ជ្រើសរើសឡើង ដោយម្ចាស់ឆ្នោត។
លោកថែមទាំង បានទាត់ចោលនូវ ការទាមទាររបស់រដ្ឋមន្ត្រី ការបរទេស សហរដ្ឋអាមេរិកលោក John Kerry កាលពីថ្ងៃពុធថា ស៊ីរីនិងរុស្ស៊ីនឹងតាំងមូលដ្ឋាន ទ័ពអាកាសនៅ តំបន់ភាគខាងជើង ប្រទេសបន្ទាប់ពី មានការវាយប្រហារ ដោយគ្រាប់បែក លើក្បួនរថយន្តផ្តល់ជំនួយមនុស្សធម៌ ដែលបានគំរាម កំហែងដល់ភាព មិនឋិតថេរនៃបទ ឈប់បាញ់។ មន្ទីរបង់តេហ្គូន បានរិះគន់រុស្ស៊ី ចំពោះការវាយ ប្រហារនេះ។
ទង្វើនេះលោក Rouhani បានលើក ឡើង ថានឹងជួយដល់ ក្រុម អាយស៊ីស និងក្រុម Nusra Front វាយប្រហារ លើរដ្ឋាភិបាល ស៊ីរី។ ពួកគេត្រូវតែស្ថិត នៅក្រោមសម្ពាធ ហើយប្រសិនជាយើង តាំងមូលដ្ឋានទ័ព អាកាសវា នឹងផ្តល់គុណ ប្រយោជន៍ដល់ក្រុមភេរវករទាំងពីរ១០០%។
លោកបានគូសបញ្ជាក់ ថាយន្តហោះចម្បាំង យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បាន ទម្លាក់គ្រាប់បែកលើសាល ប្រជុំមួយរបស់រដ្ឋាភិបាល ស៊ីរី សហរដ្ឋអាមេរិក បានហៅករណី នេះថាជាកំហុស មួយដែលតាម ដែលគេដឹងមកថា ហេតុការណ៍នេះ បានសម្លាប់កងទ័ពរបស់ លោក Assad ចំនួន១២នាក់។