ព័ត៌មានទាន់ហេតុការណ៍បំផុត
រុស្សុី៖ ក្រសួងសង្គ្រោះ បន្ទាន់របស់រុស្សុី បានថ្លែងថាក្មេង ប្រុសអាយុ៣ឆ្នាំម្នាក់ ដែលបានចំណាយ ពេល៧២ម៉ោងក្នុងព្រៃ មួយនៅ ស៊ែកប៊ី បន្ទាប់ពីវង្វេង នោះត្រូវបានជួយ សង្គ្រោះជីវិតផុត ពីគ្រោះថ្នាក់ហើយ។
ក្រសួងបានឲ្យដឹង ទៀតថាក្មេងប្រុស រូបនេះជាអ្នកមក ពីភូមិ Khut ក្នុងតំបន់Tuva ដែលស្ថិត នៅភាគខាងត្បូង ប្រទេសស៊ែកប៊ី បានបាត់ខ្លួន កាលពីថ្ងៃអាទិត្យ។ ឧទ្ធាម្ភាគចក្រ មួយគ្រឿងនិងក្រុម អ្នកជួយសង្គ្រោះ ប្រមាណ ជា១០០នាក់ បានចូលរួមរុករកក្នុងរយៈចម្ងាយប្រមាណជា ១២៥ម៉ាយ(២០១គីឡូម៉ែត្រ) នៃភាគខាងជើង ព្រំដែនជាប់ជា មួយម៉ុងហ្គោលី។
ក្មេងប្រុសម្នាក់ត្រូវបាន ក្រុមជួយសង្គ្រោះរក ឃើញកាលពី ព្រឹកព្រលឹមថ្ងៃពុធ ដែលនៅឆ្ងាយ ពីភូមិខាងលើ ប្រមាណជា២ម៉ាយ (៣,២១គីឡូម៉ែត្រ) នៅពេលដែល ក្មេងនោះបានឆ្លើយនិងតប ទៅនឹងការ ស្រែកហៅពី លោកឪពុកមារបស់ គេដែលបានចូលរួមក្នុងការរុករកនិង ស្រែកហៅកណ្តាល ព្រៃនោះ។
ដោយឡែក អ្នករបាយការ ណ៍ព័ត៌មានរបស់រុស្សុី បានឲ្យដឹងថាក្មេងប្រុសរូប នោះបានដើរចូល ទៅក្នុងព្រៃមួយដែលគេ ស្គាល់ថា ជាព្រៃព្រិលតាមកូនឆ្កែមួយ ក្បែលនៅពេល ដែលលោកយាយ របស់ក្មេងនោះ បានធ្វេសប្រហែស មិនបានមើល គេដិតដល់។ ក្មេងនោះ មានត្រឹមតែស្ករ សូកូឡាមួយដុំ ប៉ុណ្ណោះនៅជាប់និងខ្លួនគេ។