សុីរី៖ ទូរទស្សន៍ជាតិ របស់ស៊ីរីបានឲ្យដឹង ថាយ៉ាងហោច ណាស់មាន មនុស្ស៣០នាក់ ត្រូវបានសម្លាប់ និង៩០នាក់ផ្សេងទៀត រងរបួសកាលពី ថ្ងៃច័ន្ទដោយ សារការវាយប្រហារ ដោយបំផ្ទុះគ្រាប់ បែកអត្តឃាតក្នុង ពិធីមង្គលការជនជាតិ ឃឺតនៅខេត្តភាគ ឦសាន Hasakah របស់ស៊ីរី។
ទូរទស្សន៍រដ្ឋពុំ បានធ្វើអត្ថាធិប្បាយ លម្អិតអ្វីឡើយជុំវិញ ព័ត៌មានបន្ថែមអំពីករណីនេះ ប៉ុន្តែអង្គការឃ្លាំ មើលសិទ្ធិស៊ីរី បានឲ្យដឹង ថាជនអត្តឃាត បានបំផ្ទុះ គ្រាប់បែកលើ ខ្លួនរបស់គេ ក្នុងសាលនៃ ពិធី អាពាហ៍ពិពាហ៍មួយ ក្នុងតំបន់ដែល ស្ថិតនៅបណ្តោយ ផ្លូវរវាងខេត្ត Hasakah និងក្រុង Qamishli នៅចន្លោះប៉ុស្តិ៍ត្រួតពិនិត្យពីរ របស់កងកម្លាំង ជនជាតិឃឺតក្នុង តំបន់ដែលសម្បូរណ៍ ដោយជនជាតិឃឺត។
អង្គការឃ្លាំមើលសិទ្ធិ មនុស្សមូលដ្ឋាន ចក្រភពអង់គ្លេសបាន ឲ្យដឹងថាការបំផ្ទុះ គ្រាប់បែកក្នុង អំឡុងពេលនៃការ ប្រារព្ធពិធី មង្គលការនេះ ចំនួនអ្នកស្លាប់នឹង ទំនងជាកើន ឡើងដោយសារ បរិមាណនៃ អ្នកដែលរង របួសធ្ងន់មាន ច្រើននាក់។
ទោះជាយ៉ាងណា ពុំទាន់មាន ភាគីណាមួយ ចេញមុខអះអាង ទទួលខុសត្រូវចំពោះ ការបំផ្ទុះគ្រាប់បែកអត្តឃាត នេះនៅឡើយទេ ប៉ុន្តែវាមាន សញ្ញាណរបស់ក្រុម រដ្ឋអ៊ីស្លាម(អាយស៊ីស)ដែលបាន ប្រតិបត្តិការវាយប្រហារ ដោយគ្រាប់បែកអត្តឃាត ប្រឆាំងនិងកង កម្លាំងពួកឃឺតនិងប្រជាជនក្នុង ខេត្ត Hasakah ដែលជាខេត្តមួយគ្រប់ គ្រងដោយកងកម្លាំង ជនជាតិឃឺតនិង រដ្ឋាភិបាលស៊ីរី។