Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិក្រោយប៉ះ ទង្គិចមួយប្រាវ​ស្រុក Khanshin ធ្លាក់ក្នុង កណ្តាប់ដៃពួកតាលីបង់

ក្រោយប៉ះ ទង្គិចមួយប្រាវ​ស្រុក Khanshin ធ្លាក់ក្នុង កណ្តាប់ដៃពួកតាលីបង់

អាហ្វហ្គានីស្ថាន៖ មន្ត្រីក្នុងស្រុក បានឲ្យដឹងថាស្រុក Khanshin ដែលស្ថិតនៅ ខេត្តភាគខាងត្បូង របស់ប្រទេស អាហ្វហ្គានីស្ថាន Helmand បានធ្លាក់ ចូលទៅ ក្រោមការ គ្រប់គ្រងរបស់ ក្រុមសកម្មប្រយុទ្ធ តាលីបង់ កាលពីថ្ងៃអង្គារ។

មន្ត្រីរូបនោះបា នថ្លែងប្រាប់សារព័ត៌ មានចិនស៊ីនហួរ ដោយសុំមិន បញ្ចេញឈ្មោះ ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានលុកលុយ ចូលកាន់កាប់ស្រុក Khanshin ក្នុងរយៈពេល ដ៏ខ្លីនាពេល បច្ចុប្បន្ន។

ទន្ទឹមនិងនេះអ្នកនាំ ពាក្យរដ្ឋាភិបាល ខេត្ត Helmand លោក Omar Zawak បានថ្លែងថាកង កម្លាំងសន្តិ សុខបាន ផ្លាស់ចេញ ពីស្រុកខាង លើកាលពីយប់ មិញហើយ ភ្លាមៗនោះរដ្ឋាភិបាល ពុំមានផែនការណ៍ ក្នុងការផ្លាស់ ទីទៅកាន់ទីនោះឡើយ។

ចំណែកក្រុម តាលីបង់ក៏ បានអះអាងថាស្រុក Khanshin គឺស្ថិតក្នុង ការគ្រប់គ្រងទាំង ស្រុងរបស់ក្រុមយុទ្ធជន របស់ខ្លួនហើយ។

កាលពីដើម ឡើយក្រុមសកម្ម ប្រយុទ្ធតាលីបង់ ក៏បានដណ្តើមយកស្រុក Nawa របស់ខេត្ត Helmand ក្នុងពេលដ៏ ខ្លីផងដែរកាល ពីថ្ងៃច័ន្ទ ប៉ុន្តែកងកម្លាំង សន្តិសុខបានដណ្តើម វាយកមកគ្រប់គ្រងវិញ។

គួរបញ្ជាក់ថាការប្រយុទ្ធយ៉ាង សាហាវព្រៃផ្សៃ បាននិងកំពុងបន្ត កើតឡើងរវាងពួក តាលីបង់និង កងកម្លាំងរបស់រដ្ឋាភិបាល ក្នុងផ្នែកមួយ ចំនួននៃខេត្ត Helmand ជាងពីរ ឆ្នាំមកនេះ។

 

RELATED ARTICLES