Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិទាហានឥណ្ឌា សម្លាប់​ពួកឧទ្ទាម៣នាក់​ នៅ​កាស្មៀ

ទាហានឥណ្ឌា សម្លាប់​ពួកឧទ្ទាម៣នាក់​ នៅ​កាស្មៀ

តំបន់កាស្មៀ៖ កងទ័ពឥណ្ឌា បានឲ្យដឹងថាទាហាន របស់ខ្លួនបានទប់ ស្កាត់ការប៉នប៉ងវាយ ប្រហារលើជំរំទ័ព មួយនិងបាន សម្លាប់ជន សង្ស័យដែលជាពួកឧទ្ទាម ចំនួន៣នាក់ក្នុង តំបន់កាស្មៀដែល គ្រប់គ្រង ដោយឥណ្ឌា។

អ្នកនាំពាក្យកងទ័ព លោកវរសេនីយ៍ Rajesh Kalia បានលើកឡើងថា ក្រុមឧទ្ទាមទាំងនោះ បានបើកការបាញ់ ប្រហារមកលើ ប៉ុស្តិ៍យាម របស់កងទ័ពហើយថែម ទាំងព្យា យាមចូលមក កាន់ជំរំទ័ពមួយ ដែលស្ថិតនៅ តំបន់ព្រៃ Langate កាលពីព្រឹកថ្ងៃ ព្រហ្បត្តិ៍នេះ។

លោកបានបន្ថែម ថាទាហានឥណ្ឌា បានធ្វើការវាយ បកវិញនិងវាយ ប្រហារបណ្តេញ ពួកនេះចេញពី ទីនោះនិងបាន សម្លាប់យុទ្ធជន របស់ពួកគេ៣នាក់ទៀតផង។ លោក Rajesh ថែមទាំង បានបន្តថា កាំភ្លើងយន្ត៣ដើម និងគ្រឿង ផ្ទុះមួយចំនួនត្រូវ បានដកហូត យកមករក្សា ទុកផងដែរ។

ទោះជាយ៉ាងណាការវាយ ប្រហារនេះកើតឡើង ក្នុងពេលដែលមាន ការកើនឡើង នូវភាពតានតឹង រវាងឥណ្ឌា និងប៉ាគីស្ថាន តាមរយៈការ វាយប្រហាររបស់ពួកឧទ្ទាមកាលពី ខែមុនមកលើមូលដ្ឋាន យោធាឥណ្ឌា ដែលបានសម្លាប់ ទាហាន១៩នាក់ ។ ភាគីទាំងពីរបាន អះអាងបែង ចែកដែនដី នៅតំបន់ជម្លោះ Himalayan ក្នុងសារព័ន្ធ របស់ខ្លួន។

 

 

 

 

 

 

RELATED ARTICLES