សុីរី៖ ទីភ្នាក់ងារព័ត៌ មានរដ្ឋ SANA បានរាយការណ៍ថា យ៉ាងហោចណាស់ មានមនុស្ស២០នាក់ ស្លាប់បាត់បង់ ជីវិតនិង៤០នាក់ ផ្សេងទៀតរងរបួសកាលពីថ្ងៃពុធនេះ ដោយសារការវាយ ប្រហារពីលើ អាកាសដែល ដឹកនាំដោយ សហរដ្ឋអាមេរិកមក លើភូមិមួយក្នុង ខេត្តអាលីប៉ូដែល ស្ថិតនៅតំបន់ភាគខាងជើងរបស់ស៊ីរី។
ប្រភពដដែលបានឲ្យ ដឹងទៀតថា យន្តហោះចម្បាំង ជាច្រើនគ្រឿង របស់សម្ព័ន្ធមិត្ត ប្រឆាំងពួកភេរវករ ដែលដឹកនាំ ដោយ សហរដ្ឋអាមេរិកបានបើក ប្រតិបត្តិការសម្លាប់ ដោយរង្គាល ប្រឆាំងនិង ជនស៊ីវិលក្នុង តំបន់ជនបទនៃ ក្រុង អាល់បាប ដែលស្ថិត នៅភាគខាងជើងខេត្ត អាលីប៉ូ បន្ទាប់ពីអំឡុងពេលពាក់កណ្តាល យប់ដែលបាន សម្លាប់ជនស៊ីវិល ២០នាក់និង របួស៤០នាក់។
ការវាយប្រហារនោះ ដែរក៏បានបណ្តាល ឲ្យមានការខូចខាត ដល់លំនៅឋាន ចំនួន១០ខ្នង នៅក្នុងភូមិ Thulthana ថែមទៀតផង។
ទីភ្នាក់ងារព័ត៌មាន រដ្ឋ SANA បានហៅឧប្បត្តិហេតុ នេះថាជា ឧក្រិដ្ឋកម្មមួយ ផ្សេងទៀតដែលត្រូវ បានបន្ថែមពីលើ របាយការណ៍ ឧក្រិដ្ឋកម្មរបស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅគ្រានោះ ដែរអង្គការឃ្លាំ មើលសិទ្ធិមនុស្ស ប្រចាំប្រទេស ស៊ីរីបានថ្លែង ថាវាមិនទាន់ច្បាស់ នៅឡើយទេ ថាតើយន្តហោះ ចម្បាំងទាំង នោះគឺជាកងកម្លាំងរបស់សម្ព័ន្ធមិត្តដែលដឹកនាំដោយ សហរដ្ឋអាមេរិកឬ មកពីកងទ័ពជើ ងអាកាស របស់តួកគី។
អង្គការនេះថែមទាំងបាន ឲ្យដឹងទៀតថា មនុស្ស៣៣នាក់ ត្រូវបានសម្លាប់ និង៣០នាក់ផ្សេង ទៀតរងរបួស ក្នុងការវាយ ប្រហារដោយ យន្តចម្បាំង ហើយចំនួនអ្នកស្លាប់ ទំនងជា នឹងកើនឡើង ដោយសារ តែបរិមាណអ្នករង របួសធ្ងន់មាន ច្រើននាក់។
ភូមិដែលកើតហេតុ នោះគឺស្ថិតនៅ ចម្ងាយប្រមាណជា១៦គីឡូម៉ែត្រ នៃភាគពាយព្យ ក្រុង Bab ជាតំបន់ជនបទ នៃភាគខាង ជើងខេត្ត អាលីប៉ូហើយ តំបន់នេះជាកន្លែងដែល មានជនជាតិ ឃឺតស៊ីរី តាំងទីលំនៅ ច្រើនផងដែរ។