ព័ត៌មានទាន់ហេតុការណ៍បំផុត
រុស្ស៊ី៖ យោធារុស្ស៊ីកាល ពីថ្ងៃព្រហស្បត្តិ៍ម្សិល មិញនេះបានព្រ មានខ្លាំងៗដល់ សហរដ្ឋអាមេរិក ប្រឆាំងនិងការ វាយប្រហារ លើកងទ័ព របស់ស៊ីរី ដែលគេកត់សម្គាល់ថា អាវុធការពារ មីស៊ីលរបស់ខ្លួន ក្នុងប្រទេសស៊ីរី បានត្រៀមខ្លួន រួចជាស្រេចដើម្បី ការពារការវាយ ប្រហារណាមួយ។
សេចក្តីថ្លែងការណ៍ដែល បានគូសបញ្ជាក់ពី ភាពតានតឹងកា ន់តែខ្លាំងឡើង រវាងរដ្ឋាភិបាល ក្រុងមូស្គូនិង វ៉ាស៊ីនតោន នេះកើតឡើង បន្ទាប់ពីការដួលរលំនៃបទ ឈប់បាញ់ ដែលសហ រដ្ឋអាមេរិក និងរុស្ស៊ីធ្វើជា មេអណ្តើកនោះ ក៏ដូចជាការ វាយប្រហាររបស់ កងទ័ពស៊ីរីលើខេត្ត អាលីប៉ូដែលគាំទ្រដោយ យន្តហោះ ចម្បាំងរុស្ស៊ីជាដើម។
អ្នកនាំពាក្យ ក្រសួងការពារជាតិ រុស្ស៊ីលោក ឧត្តមសេនីយ៍ទោ Igor Konashenkov បានថ្លែងថា ការវាយប្រហារ របស់សហ រដ្ឋអាមេរិក លើតំបន់ ជាច្រើនដែលគ្រប់គ្រង ដោយរដ្ឋាភិ បាលរបស់ ប្រធានាធិបតី ស៊ីរីលោក Bashar Assad អាចនាំ មកនូវ គ្រោះថ្នាក់ដល់ អាយុជីវិតរបស់ យោធារបស់ រុស្ស៊ីដែលបម្រើការនៅទីនោះ។ លោកថែម ទាំងបានលើក ឡើងថាក្រុងមូស្គូ មានក្តីបារម្ភអំពី របាយការណ៍ ព័ត៌មានដែល អះអាងថា រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោនកំពុងពិចារណារ កលទ្ធភាព វាយប្រហារ លើទីតាំងកង ទ័ពស៊ីរីជាច្រើនកន្លែង។
រុស្ស៊ីបានឆ្លើយ តបជាមួយនិងកា រខកចិត្តទៅនឹង ការឆ្មក់វាយ លុកដោយយន្តហោះ ចម្បាំងរបស់សម្ព័ន្ធមិត្ត ដែលដឹកនាំ ដោយសហ រដ្ឋអាមេរិក មកលើទីតាំងយោធារបស់ ស៊ីរីក្បែរតំបន់ Deir el-Zour ដែលបានផ្តាច់ជីវិត ទាហានស៊ីរី៦០នាក់ កាល ពីថ្ងៃទី១៧កញ្ញា ដោយច្រានចោល ការបកស្រាយរបស់សហរដ្ឋអាមេរិក ថាការវាយ ប្រហារនេះគឺជា ការយល់ច្រឡំ។
មន្ត្រីអ្នកនាំពាក្យរូបនេះឲ្យដឹងទៀតថា យើងបានចាត់វិធានការណ៍ ដែលចាំបាច់គ្រប់ បែបយ៉ាងដើម្បី ការពារកំហុស ឆ្គងដូចនេះ ដែលពាក់ព័ន្ធនិងយោធានិង មូលដ្ឋានយោធា របស់រុស្ស៊ីក្នុងប្រទេសស៊ីរី។
គួររំលឹកថារុស្ស៊ី បានដឹកនាំយុទ្ធនា ការលើដែនអាកាស មួយដើម្បីគាំទ្រ ដល់លោក Assad ចាប់តាំងពី ថ្ងៃ៣០កញ្ញាឆ្នាំ២០១៥ ដែលជាការសង្គ្រោះ កងទ័ព របស់ស៊ីរីពី ការចាញ់សង្គ្រាម និងជួយអ្នកទាំង នោះដណ្តើម យកដែនដី សំខាន់ៗមកវិញទៀតផង។