ឥណ្ឌា៖ អ្នកជំនួញ ជនជាតិឥណ្ឌា ម្នាក់បានចំណាយ ប្រាក់៩លាន ដុល្លារដេញ ថ្លៃយកស្លាក លេខរថយន្តដែល មានលេខតែ មួយខ្ទង់ក្នុង ទីក្រុងឌូបៃ ដែលជាស្លាកលេខ មានតែមួយ គត់ប៉ុណ្ណោះ។
ទីភ្នាក់ងារ ព័ត៌មាន Gulf News Daily បានរាយការណ៍ កាលពីថ្ងៃអាទិត្យ នេះថា លោក Balwinder Sahani ជាម្ចាស់ ក្រុមគ្រប់ គ្រងអចលនទ្រព្យដែលមានមូលដ្ឋាន ក្នុងទីក្រុងឌូបៃ ម្នាក់ដែលបាន ចំណាយប្រាក់ចំនួន ៩លានដុល្លារ សម្រាប់ការដេញ ថ្លៃយកស្លាក លេខរថយន្តមានតែមួយគត់ក្នុង ប្រទេសអារ៉ាប់ដែល ត្រូវបានដាក់ ដេញថ្លៃដោយ អាជ្ញាធរផ្លូវថ្នល់ជាតិ។
លោក Balwinder Sahani ថ្លែងថារហូត មកដល់ពេលនេះ ខ្ញុំបានប្រមូល យកស្លាកលេខ ដែលពាក់តែ១០ ហើយខ្ញុំកំពុង ស្វែងរកមើល បន្ថែមទៀត។ វាជាការ ស្រលាញ់ងប់ងុល មួយរបស់ខ្ញុំ។ លេខនេះនឹង ត្រូវបំពាក់លើ រថយន្ត Rolls-Royces របស់ខ្ញុំ។
ចំណែក កាសែត Gulf News Daily បានឲ្យដឹង ថាមានអ្នកដេញ ថ្លៃជាង៣០០នាក់ បានចូលរួមក្នុង ព្រឹត្តការណ៍នេះ កាលពីថ្ងៃសៅរ៍ ដែលបានរៀបចំឡើងជារៀងរាល់ពីរខែម្តង។
ដោយឡែក លេខពិសេស លេខ៨០គឺស្ថិត នៅក្នុងការដាក់ ស្នើនៅឡើយ។ ការដេញ ថ្លៃចំពោះស្លាក លេខដែលមា នតែមួយគត់ នេះបានប្រែក្លាយជាការពេញ និយមមួយក្នុង តំបន់អារ៉ាប់រួម ជាមួយនិង ការដេញថ្លៃ ដែលរៀបចំឡើង ដែលមាន ទំហំទឹកប្រាក់សុទ្ធ រាប់លានដុល្លារ។