ប្រទេសថៃ៖ មុននេះបន្ដិច ! នាយករដ្ឋមន្រ្ដីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានថ្លែងប្រកាសតាមទូរទស្សន៍ជាតិថៃ ថា ព្រះអង្គម្ចាស់ Maha Vajiralongkorn នឹងឡើងគ្រងរាជ្យបន្ដពីព្រះបិតា ដែលសោយទិវង្គត ។
នាយករដ្ឋមន្រ្ដីរូបនេះ បានថ្លែងបន្ដថា ការឡើងគ្រងរាជសម្បត្ដិនេះ ធ្វើឡើងតាមរដ្ឋធម្មនុញ្ញរបស់ថៃ ។ រាជរដ្ឋាភិបាលថៃ នឹងរៀបចំពិធីឡើងគ្រងរាជនេះ ឲ្យបានជោគជ័យ ៕