Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិលោក Antonio Guterres ត្រូវបាន​ តែងតាំងជា អគ្គលេខាធិការ UN ថ្មីផ្លូវការ

លោក Antonio Guterres ត្រូវបាន​ តែងតាំងជា អគ្គលេខាធិការ UN ថ្មីផ្លូវការ

ព័ត៌មានទាន់ហេតុការណ៍បំផុត

UN អតីតនាយក រដ្ឋមន្ត្រីព័រទុយហ្គាល់ លោក Antonio Guterres ត្រូវបាន តែងតាំងជាផ្លូវការ ជាអគ្គលេខាធិការ អង្គការសហ ប្រជាជាតិអាណត្តិក្រោយ។

លោកនឹងប្រែក្លាយ ជាអ្នកការទូតកំពូល លើពិភពលោក នៅថ្ងៃទី១មករាខាងមុខ នេះនៅពេលដែល អាណត្តិទី២ រយៈពេល៥ឆ្នាំ របស់លោក បាន គីមូន បានបញ្ចប់។

លោក Guterres មានអាយុ៦៧ឆ្នាំ ជាអ្នកដែលបាន ដឹកនាំទីភ្នាក់ងារ ជនភៀសខ្លួន របស់អង្គការ សហប្រជាជាតិ (UNHCR) អស់រយៈ ពេល១០ឆ្នាំត្រូវបានជ្រើសរើសឲ្យកាន់ តំណែងជាអគ្គ លេខាធិការអង្គការ សហប្រជា ជាតិចេញពី បេក្ខជន១៣រូប ដែលប្រកួត ប្រជែងកាលពី សប្តាហ៍មុន។

លោកបានថ្លែង ប្រាប់ BBC ថាការបញ្ចប់ សង្គ្រាមស៊ីវិលក្នុង ប្រទេសស៊ីរីនឹង ក្លាយជាការប្រកួត ប្រជែងធំជាង គេបំផុត។ លោកបានថ្លែង ប្រាប់ប្រធានអ្នកឆ្លើយឆ្លង ព័ត៌មាន របស់ BBC លោក Lyse Doucet ថាខ្ញុំជឿ ជាក់ថាវា គឺជាអាទិភាពជា ចម្បងរបស់ សហគម អន្តរជាតិក្នុង ការបញ្ចប់ជម្លោះ នេះនិងប្រើប្រាស់កម្លាំង ចលករទាំងនេះ ដើម្បីព្យាយាមកត់សម្គាល់ នូវគ្រប់ ជម្លោះដទៃ ដែលពាក់ព័ន្ធ។

លោកបានថ្លែងថា ពិភពលោក បាននិងកំពុង ប្រឈមនិង ពេលវេលាដ៏ គ្រោះថ្នាក់មួយហើយ លោកចង់ឲ្យ មនុស្សនៅលើ ពិភពលោក ធ្វើកិច្ចការទាំងអស់គ្នាដើម្បី សម្រេចបាននូវ អនាគតកាន់តែសុវត្ថិភាព។

ក្នុងពេលដែលលោក កាន់តំណែងជា ប្រធានទីភ្នាក់ងារ គ្រប់គ្រងជនភៀស ខ្លួនរបស់អង្គការ សហប្រជាជាតិ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៥ លោកបានដឹកនាំ ទីភ្នាក់ងារនេះ ដោះស្រាយក្នុង វិបត្តិជនភៀស ខ្លួនដ៏អាក្រក់ បំផុតលើពិភព លោករាប់បញ្ចូលក្នុង ប្រទេសស៊ីរី អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់។

ទោះជាយ៉ាង ណាការតែងតាំង លោក Guterres ធ្វើឡើង បើទុកជាមានការ ព្រមព្រៀងប៉នប៉ង តែងតាំងតំណែង អគ្គលេខាធិការ អង្គការសហប្រជាជាតិជាស្ត្រី។ ក្នុងចំណោម បេក្ខជន១៣នាក់ផ្សេង ទៀតមាន៧នាក់ ជាស្ត្រី ក្នុងនោះមាន អគ្គនាយក អង្គការយូនីស្កូ លោកស្រី Irina Bokova មកពីប៊ុលហ្គារី និងលោកស្រី Helen Clark វ័យ៦៦ឆ្នាំ ជាអតីត នាយករដ្ឋមន្រ្តី ណូវែលសូឡង់ និងបច្ចុប្បន្នជា ប្រធានកម្មវិធីអភិវឌ្ឍន៍ របស់អង្គការ សហប្រជាជាតិ។

RELATED ARTICLES