ដោយ អាចារ្យថាំ
លោកចៅហ្វាយខេត្តកំពង់ស្ពឺ ចាប់ផ្តើមមុនគេ ក្នុងការទម្លាក់ស្លាកយីហោ ស្រាបៀរ ដោយអះអាងថា ខេត្តកំពង់ស្ពឺ ជាទឹកដីកំណើតសម្តេចព្រះសង្ឃរាជ ជួន ណាត អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ។ ដល់មានគំរូល្អបែបនេះ លោកខេត្តឯ ទៀត ក៏នាំគ្នាធ្វើតាម ជ្រុះអស់ស្លាកយីហោ ABC, ANCHOR, CAMBODIA, GANSBERG៘
ប្រជាពលរដ្ឋខ្មែរ ភាគច្រើនលើសលប់ គាំទ្រសកម្មភាពនេះ ដោយយល់ថា បើទម្លាក់ស្លាកយីហោស្រាបៀរ អស់ពីស្រុកខ្មែរ នឹងជួយកាត់បន្ថយភាពស្រវឹង ឈ្លោះទាល់ទែងគ្នា ឬផិតក្បត់ ព្រោះតែអាការសាហាវ។
ទោះយ៉ាងណា ជ្រុះតែយីហោតាមដងផ្លូវ តែនៅក្នុងហាងលក់ទំនិញ ឬដេប៉ូ លក់ស្រា “តើចៅហ្វាយខេត្តណា ហ៊ានដកហូត?” បើនៅមានកេសស្រាបៀរដាក់ តម្រួតគ្នាទល់ពិតានបែបនេះ តើអ្នកណាមិនផឹក? ជាងនេះទៀត រោងចក្រផលិត ស្រាបៀរ អត់បិទទេ ដោយមានសមត្ថភាពផលិតស្រាបៀរ បានរាប់រយកេស ក្នុង មួយថ្ងៃៗ។
អ៊ីចឹងនោះ ទម្លាក់ស្លាកយីហោ គ្រាន់តែធ្វើឱ្យល្អមើលប៉ុណ្ណោះ ម៉្យាងទៀត បើតាមដានឱ្យហ្មត់ចត់មែនទែនទៅ មិនសូវមានអ្នកផឹក និងអត់អ្នកស្រវឹង ដោយ- សារ “កូវីដ-១៩” មិនមែនដោយសារបទបញ្ជាជម្រុះស្លាកយីហោនោះទេ។
វិបត្តិរោគឆ្លងមហាប្រល័យនោះ រាជរដ្ឋាភិបាល ក៏បានចេញបទបញ្ជា យោង តាមជំនាញសុខាភិបាល មានជាអាទិ៍ “បិទហាងស៊ីផឹក, ហាមលក់ស្រា, ហាម ស៊ីផឹកជួបជុំគ្នា…” ដូច្នេះបម្រាមនេះ បើបុគ្គលណាហ៊ានល្មើសត្រូវចាប់បញ្ជូនចូល មណ្ឌលចត្តាឡីស័ក និងផាកពិន័យ។ សំខាន់បំផុត បទបញ្ជាក្រសួងសុខាភិបាល តម្រូវឱ្យអ្នកចាក់វ៉ាក់សាំង តមស្រា ១សប្តាហ៍ ជាកំហិត ដូច្នេះមនុស្សខ្លាចស្លាប់ ក៏សុខចិត្តតមស្រា ហួសពី ១សប្តាហ៍ទៅទៀត។ លុះគាត់តមបានយូរ ទម្លាប់ផឹក ស្រាក៏អាចកាត់បន្ថយបានដោយស្វ័យប្រវត្តិ ដោយផឹកទឹកតែ ជំនួសវិញ។
ការតមសុរា ក៏អាចកាត់បន្ថយបាននូវជម្លោះកាប់ចាក់ បាញ់ប្រហារ ដណ្តើម ស្រីគ្នាក្នុងហាង, ជម្លោះក្នុងគ្រួសារ, ការចំណាយខ្ជះខ្ជាយ, គ្រោះថ្នាក់ចរាចរណ៍, អសីលធម៌សង្គម, មិនស្គាល់បុណ្យបាបជាដើម។
ទោះយ៉ាងណា ការទម្លាក់ស្លាកយីហោឃោសនាស្រាបៀរ គ្រាន់តែធ្វើឱ្យល្អ មើលប៉ុណ្ណោះ តែបើចង់ឱ្យល្អមែនទែន ទាល់តែ “បិទរោងចក្រផលិតស្រាបៀរ ឬសិប្បកម្មផលិតស្រា-ស”។ ការពីខែមុន ប្រជាពលរដ្ឋនៅខេត្តកំពត នាំគ្នាហូប ស្រា-ស កំដរបុណ្យ ក៏មានពុលស្លប្លា់ជិត ១០នាក់ ឯម្ចាស់សិប្បកម្មផលិតស្រា ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។
ដូច្នេះផលវិបាកនៃការសេពសុរា វាចេញពីរោងចក្រ និងសិប្បកម្មផលិតហ្នឹង ឯង មិនមែនចេញពីស្លាកយីហោតាមដងផ្លូវនោះទេ។ ដូចរឿង “ទឹកត្នោតជូរ” ពីមុនមិនខ្វះទេ ហើយក៏មានអ្នកស្រវឹងទឹកត្នោតជូរ ដេកឱ្យឆ្កែលិទ្ធមាត់ តែសព្វ- ថ្ងៃ អត់សូវមានអ្នកឡើងត្នោត តើបានទឹកត្នោតជូរពីណា?
ដូចគ្នានេះដែរ បើអស់រោងចក្រ និងសិប្បកម្មផលិតស្រា តើបានស្រាបៀរ ស្រា-ស ស្រាថ្នាំមកពីណា? ប៉ុន្តែប្រទេសណា ក៏មានស្រាដែរ បិទជិតឈឹងអត់ កើតទេ គ្រាន់តែធ្វើឱ្យធូរស្រាលបន្តិច។ មធ្យោបាយដែលល្អបំផុត ក្នុងការទប់-ស្កាត់អ្នកស្រវឹង បង្កអំពើហិង្សា លុះត្រាតែអ្នកជំនាញ ឬអន្តរក្រសួង ប្រជុំរក ដំណោះស្រាយទើបល្អ មិនមែននៅត្រង់ជម្រុះស្លាកយីហោតាមផ្លូវនោះទេ…”៕