Monday, December 23, 2024
Homeបរិយាយត្រីហោច ធ្វើដូចម្តេច?

ត្រីហោច ធ្វើដូចម្តេច?

ដោយ អាចារ្យថាំ

លេចធ្លាយព័ត៌មានថា បងប្អូនប្រជានេសាទខ្មែរ-អ៊ិស្លាម ត្អូញត្អែរថា ពួក គាត់ប្រកបមុខរបរចាប់ត្រីតាមដងទន្លេសាប ពីមុនមក អាចរកចំណូលបានរស់ សមរម្យ ព្រោះត្រីសម្បូរ ប៉ុន្តែសព្វថ្ងៃ ត្រីកាន់តែហោចទៅៗ ស្របពេលទឹកទន្លេ ឡើងទៀតនោះ ពួកគាត់ជួនកាលត្រូវទិញត្រីគេហូប ខណៈដែលខ្លួនដាក់មង មិន បានមួយសោះ។

ការត្អូញត្អែរនោះ មិនសាមញ្ញោពកទេ សូម្បីអ្នកដេញថ្លៃឡូត៍នេសាទ ក៏ថ្ងូរ ដូចព្រាបដែរ ព្រោះរកត្រីបានតិចពេក មិនសមាមាត្រនឹងពន្ធដារ តម្លៃឧបករណ៍ នេសាទ កម្រៃកម្មករ និងចំណាយផ្សេងៗទៀត។

“តើត្រីហោច ត្រូវដោះស្រាយដូចម្តេច?” ជាសំណួរដដែលៗ រីឯដំណោះ ស្រាយ ក៏រកច្រកចេញមិនរួច ធ្វើឱ្យមច្ឆជាតិ កាន់តែហោចទៅៗ។

សូមរំព្ញកថា សម័យសង្គមរាស្ត្រនិយម ទន្លេសាបចាប់ត្រីបាន “១០តោន ក្នុង ១គីឡូមែំត្រក្រឡា” ជាប់លេខ១ លើពិភពលោក ខាងត្រីទឹកសាប ខ្មែរ ហូបមិនអស់ ក៏ដឹកជញ្ជូនទៅលក់នៅក្រៅប្រទេស។ ពេលទន្លេសាប សម្បូរត្រី នៅតាមដៃទន្លេ ព្រែក ស្ទឹង បឹងបួ ស្រះ ត្រពាំង ក៏មិនខ្វះត្រីដែរ។ នៅសម័យ អាណានិយមបារាំង ខេត្តបាត់ដំបង សម្បូរត្រីជាងគេ ព្រោះមានភូមិសាស្ត្រជាប់ បឹងទន្លេសាប។ ប្រជារាស្ត្រខ្មែរ សម័យនោះ ហូបតែត្រីធំៗ មានឆ្តោ រ៉ស់ អណ្តែង ប្រា សណ្តាយ ជាដើម ចំណែកត្រីតូចៗ មានឆ្អឹងច្រើន មិនហូបទេ តែបានយក វាទៅរម្ងាស់យកខ្លាញ់ សម្រាប់អុជបំភ្លឺគេហដ្ឋាន ឬប្រើខ្លាញ់ ត្រី ក្នុងការបង្ហោះ គោមកំដរពិធីបុណ្យ។ នៅសម័យប៉ុល ពត ក៏ត្រីទន្លេ សម្បូរណាស់ដែរ ព្រោះ ឯកជនគ្មានសិទ្ធិចាប់ត្រី លុះអ្នកស្រុកភៀសខ្លួនពីមុខសឹក នាឆ្នាំ១៩៧៩ រត់ទៅ ដល់មាត់បឹងទន្លេសាប គ្រាន់តែនាំគ្នាចុះរាវតាមគុម្ពស្មៅ ឬព្រៃរនាមលិចទឹក ក៏ អាចចាប់បានត្រីទៅធ្វើម្ហូបយ៉ាងងាយស្រួលបំផុត។

ចូលមកដល់សម័យនេះ ត្រីកាន់តែហោចទៅៗ ទោះបីជាក្រសួងកសិកម្ម ចាត់វិធានការយ៉ាងណា ក៏គ្មានប្រសិទ្ធភាព។ ខាងផ្នែកជលផល ទោះជាខំមូរដៃ អាវ លាត់ជើងខោ ចុះបង្ក្រាបការចាប់ត្រីល្មើសច្បាប់ យ៉ាងណា ក៏មិនខុសពី “វែក ចក”។ ចំនួនអ្នកហូបត្រី ចេះតែកើន ឬមនុស្សចេះតែកើត ត្រឹមតែអាយុ ៥ឆ្នាំ ក៏អាចហូបត្រីបាន មានន័យថា ប្រជាពលរដ្ឋខ្មែរ មិនក្រោម ១០លាននាក់ ក្នុង ចំណោម ១៧លាននាក់ ត្រូវតែហូបត្រី។ ចុះបើត្រីហិនហោចពី ១ឆ្នាំ ទៅ១ឆ្នាំ យ៉ាងនេះ តើធ្វើដូចម្តេច?

ជាយោបល់ “នគរធំ” ចង់ឱ្យត្រីសម្បូរឡើងវិញ ត្រូវអនុវត្តវិធានការ ឬ កត្តាចាំបាច់ដូចខាងក្រោម ៖

១. ដេញពួកអនាធិបតេយ្យ សង់ផ្ទះបណ្តែតទឹក ឡើងគោកឱ្យអស់ មិនថា ចិន យួន ចាម ជ្វា សូម្បីតែខ្មែរ ក៏ដេញដែរ ២. ឈប់បង្ហូរកាកសំណល់ជាតិគីមី ចេញពីរោងចក្រ សហគ្រាសនានាចូលទន្លេ សូម្បីតែលូទឹកស្អុយ ក៏ត្រូវចម្រោះឱ្យ អស់ជាតិពុលសិន ចាំឱ្យវាហូរចូលទន្លេ ៣. ដាំព្រៃលិចទឹក តាមតំបន់ព្រៃរនាម នានាដូចមុន និងរឹបអូសយកដីលិចទឹក ដែលអ្នកមានលុយមានអំណាច ច្រឹប យកជាកម្មសិទ្ធិនោះ មកឱ្យរដ្ឋគ្រប់គ្រងវិញ ៤. ស្រង់យកកាកសំណល់ ថង់ប្លាស្ទិក ពីទឹកទន្លេឱ្យអស់ ៥.ជីកស្តារកន្លែងទឹករាក់ ឱ្យជ្រៅឡើងវិញ ជាពិសេសនៅ ចំណុចពាមប្រសព្វមុខទន្លេ។ ៦. ដាក់ពិន័យដោយមិនយោគយល់ចំពោះអ្នក នេសាទនៅរដូវហាមឃាត់ ដកហូតឧបករណ៍អួនសំណាញ់ញឹក និងឧបករណ៍ ឆក់ត្រី ឱ្យអស់។

កត្តា ៦យ៉ាងនេះ “នគរធំ” មិនសង្ឃឹមថា រាជរដ្ឋាភិបាល យកទៅអនុវត្តបាន ១០០% នោះទេ តែបើបានត្រឹម ៥០% ក៏វាគ្រាន់បើជាងអត់។ ការអនុវត្ត មាន ប្រសិទ្ធភាព លុះត្រាតែមន្ត្រី អាជ្ញាធរពាក់ព័ន្ធ មិនពុករលួយ ទើបស្ទុះរួច ប៉ុន្តែ បើ “អាគក ដូចអាចែ អាចក់ ដូចអាចែម” បានត្រឹមរួមដៃគ្នាធ្វើឱ្យផុតពូជត្រីតែ ប៉ុណ្ណោះ។

សំខាន់បំផុត ចង់ឱ្យគង់វង្សពូជមច្ឆជាតិ លុះត្រាតែលុបបំបាត់វប្បធម៌ “យល់ ញាតិឃ្លាតច្បាប់” ទើបធានាថាត្រី នឹងកើតច្រើនទៅៗ លែងឮប្រជានេសាទត្អូញ ត្អែរទៀតហើយ”៕

RELATED ARTICLES