Monday, December 23, 2024
Homeបរិយាយរៀនទើបចេះ

រៀនទើបចេះ

ដោយ អាចារ្យថាំ

រឿងសញ្ញាបត្របាក់ឌុប ឆ្នាំនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបើក ឱកាសឱ្យជាប់ស្វ័យប្រវត្តិដូចឆ្នាំមុននោះទេ ចាំបាច់ត្រូវតែប្រលង ទោះបីជាមាន សិស្សរាប់ពាន់នាក់ ស្នើសុំយ៉ាងណាក៏ដោយ។

ក្រសួងអប់រំ ក៏បានប្រកាសលើកពេលការប្រលងបាក់ឌុប ដើម្បីទុកឱកាស ឱ្យសិស្សបានរៀនខ្លះ ព្រោះវិបត្តិកូវីដ១៩ យើងមិនបាច់និយាយទេ។

ពាក្យចាស់ថា “រៀនទើបចេះ រិះទើបជាប់ រាប់ទើបចាំ” ចុះបើសិស្សមិន បានរៀនផង ធ្វើម៉េចចេះ? ករណីក្រសួងអប់រំ បើកឱ្យរៀនតាមអនឡាញនោះ អាចអនុវត្តបានចំពោះតែសិស្សឧស្សាហ៍ព្យាយាម ឪពុកម្តាយមានទ្រព្យ មិនខ្វល់ រឿងលុយទិញកាតទូរស័ព្ទ ឬបង់ថ្លៃឈ្នួលដល់គ្រូបង្រៀនឯកជន។

ផ្ទុយទៅវិញ សិស្សកូនអ្នកក្រមួយចំនួន អត់ទូរស័ព្ទទំនើបប្រើប្រាស់ ខ្លះមាន ទូរស័ព្ទដែរ តែអត់លុយទិញកាតបញ្ចូលទឹកប្រាក់ ខ្លះទៀតឆ្លៀតឱកាសទៅធ្វើ សំណង់ ធ្វើស្រែចម្ការ ចោលប៊ិកសៀវភៅ

ដូច្នេះបើមិនបានរៀនផង សិស្សទាំងនោះ បានអីចេះ? បើសិនជាឱ្យជាប់ បាក់ឌុបដោយស្វ័យប្រវត្តិ “ធ្វើឱ្យខូចគុណភាពការអប់រំ” ឯសិស្សនោះ “ចេះមិន ចំចេះ” ឬមានតែសញ្ញាបត្របាក់ឌុប ឯចំណេះទូទៅត្រឹមថ្នាក់ទី១០ ឬទី១១។

អ៊ីចឹងបើដាក់វិញ្ញាសាឱ្យសិស្សប្រលង លុះត្រាតែក្រសួងអប់រំ មើលឱ្យជ្រៅ បញ្ហានេះ ពោលគឺចេញវិញ្ញាសាណាដែលសិស្សបានរៀន ពុំមែនសំអាងថា បានឱ្យរៀនតាមអញឡាញហើយ បើមិនរៀន “ធ្លាក់”។

ដូចអ្វីដែល “នគរធំ” បង្ហាញហេតុផលរួចហើយ ពីសិស្សក្រីក្រ អត់ទូរស័ព្ទ ប្រើ ឬអត់លុយទិញកាតបញ្ចូលទឹកប្រាក់ គ្មានលទ្ធភាពរៀនតាមអនឡាញនោះ ទេ។ សូម្បីតែកូនអ្នកមានខ្លះ រវល់តែដើរលេង ឬលេងហ្វេសប៊ុក ក៏គ្មានឱកាស បានរៀនមុខវិជ្ជាកម្រិតថ្នាក់ទី១២ តាមរលកធាតុអាកាសនោះឡើយ។

បើចេញវិញ្ញាសាប្រលង លុះត្រាតែ “មើលការចេះដឹង” របស់សិស្សផង តើ គេចេះត្រឹមកម្រិតណា? ឧបមាថា មេរៀនគណិតវិទ្យា អក្សរសាស្ត្រ មាន “១០០មេរៀន” តែគេរៀនបានតែ “៣០មេរៀន” ទាល់តែក្រសួងអប់រំ យក វិញ្ញសា ចេញពី “៣០មេរៀន” ហ្នឹងទើបបាន។

ផ្ទុយទៅវិញ បើសំអាងថា រៀនអនឡាញ បាន១០០ មេរៀនពេញបរិបូណ៌ ហើយ ក៏ចេញវិញ្ញាសា ត្រង់មេរៀនទី៩០ ច្បាស់ណាស់ថា សិស្សប្រឡងធ្លាក់ ៩០% ចៀសអត់រួចទេ។

ឯជាប់ ១០% មកពីសិស្សនោះបានរៀនតាមអនឡាញ និងជាប្រភេទសិស្ស ពូកែឧស្សាហ៍ព្យាយាម ឪពុកម្តាយមានជីវភាពធូរធារ។

បើសិស្ស “មិនដែលឃើញដំរី” ឱ្យសរសេរពីដំរី អត់កើតទេ តែបើឱ្យសរសេរ ពី “ឆ្កែ ឆ្មា” ដែលមាននៅលើផ្ទះ ទើបគេអាចរៀបរាប់ពីលក្ខណៈរបស់ឆ្កែ ឆ្មាបាន ល្អ។ មនុស្សមិនដែលឆ្លងកាត់ “របបខ្មែរក្រហម” ទោះជាសរសេរតែងសេចក្តីពី របបខ្មែក្រ្រហម ក៏មិនបានសុក្រឹតដែរ។

ជាសំណូមពររបស់ “នគរធំ” សូមស្នើដល់ក្រសួងអប់រំ ចេញតែវិញ្ញាសាណា ដែលសិស្សបានរៀន បន្ទាប់ពីរាជរដ្ឋាភិបាលបើកទ្វារប្រទេស បើកសាលារៀន។ ឧបមាថា សិស្សចូលរៀនបាន ២០មេរៀន យកអា២០ហ្នឹង មកចេញវិញ្ញាសា ទៅ តែបើជ្រើសយកមេរៀន ទី៨០ ដែលគ្រូជំនាញបង្រៀនតាមអនឡាញនោះ សិស្សធ្លាក់ ៩០% យ៉ាងតិច

RELATED ARTICLES