Sunday, November 10, 2024
Homeព័ត៌មានអន្តរជាតិចារកម្មអាមេរិកអះអាងថារុស្ស៊ីឈ្លានពានអ៊ុយក្រែននៅដើមឆ្នាំ ២០២២

ចារកម្មអាមេរិកអះអាងថារុស្ស៊ីឈ្លានពានអ៊ុយក្រែននៅដើមឆ្នាំ ២០២២

មន្ត្រីចារកម្មអាមេរិកបានកំណត់ថា ផែនការរបស់រុស្ស៊ីសម្រាប់ការវាយលុកដោយយោធា ប្រឆាំងនឹងអ៊ុយក្រែន ដែលអាច​ចាប់ ផ្តើមនៅដើមឆ្នាំ 2022 ខណៈដែលប្រទេសនេះបានត្រៀមកម្លាំងយោធាប្រមាណ 175,000នាក់។នេះបើយោង​តាម​មន្ត្រី​រដ្ឋបាល អាមេរិកថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃសៅរ៍ទី ៤ ធ្នូ ២០២១ ។ ចារកម្មថ្មីរបស់​សហរដ្ឋ​អាមេរិក បានប៉ាន់ប្រមាណថាពាក់កណ្តាលនៃទាហានរុស្ស៊ីត្រូវបានដាក់ពង្រាយតាមចំណុចផ្សេងៗនៅជិតព្រំដែនអ៊ុយក្រែន ។

នេះបើយោងតាមមន្ត្រីរដ្ឋបាលលោក ចូបៃឌិនដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា ផែនការ​នេះ​បាន​អំពាវនាវ​ឲ្យ​មាន​ចលនា​នៃ​កងវរសេនាតូច​ចំនួន​១០០​ក្រុម រួម​ជាមួយ​រថពាសដែកកាំភ្លើង​ធំនិងឧបករណ៍​យោ​ធា​ធុនធ្ងន់មួយចំនួនទៀត។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Oleksii Reznikov បានប្រាប់សមាជិកសភាកាលពីថ្ងៃសុក្រថា ចំនួនទាហានរុស្ស៊ីនៅជិតអ៊ុយក្រែននិងនៅតំបន់គ្រីមេដែលកាន់កាប់ដោយរុស្ស៊ី ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៩៤.៣០០​​នាក់​ដោយព្រមានថាមានការកើនឡើងទ្រង់ទ្រាយធំហើយទំនងជាចាប់ផ្តើមធ្វើសកម្មភាពនៅក្នុងខែមករា ឆ្នាំ ២០២២ ខាងមុខនេះ។ មន្ត្រីនោះបាននិយាយថាមន្ត្រីស៊ើបការណ៍ក៏បានមើលឃើញពីការកើនឡើងនៃប្រតិបត្តិការព័ត៌មាន និង ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះអ៊ុយក្រែន និងអង្គការណាតូ មុនពេលការលុកលុយដ៏មានសក្តានុពល។ការ​រក​ឃើញ​របស់​ចារកម្ម​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយ​កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ (Washington Post )។ ភាពតានតឹងបានកើតឡើង​នៅពេល​ដែលរុស្ស៊ីបាន ទាមទារកុំអោយប្រធានាធិបតីអាមេរិកលោក ធានាថាអ៊ុយក្រែននឹងមិនត្រូវ​បានអនុញ្ញាតឱ្យចូលរួម​ជាមួយ​សម្ព័ន្ធ​ភាពណាតូ។ ទោះជាយ៉ាងណាភាពតានតឹងរវាងប្រទេសទាំងពីរ​អាចនឹងបានធូរស្រាលវិញក៏អាចថា​នៅពេលដែល​មេ​ដឹកនាំប្រទេសទាំងពី ជួបប្រជុំអាមួយលោកចូ បៃឌិន តាមទូរស័ព្ទ នៅសប្តាហ៍ក្រោយនេះ៕

RELATED ARTICLES