Thursday, September 19, 2024
Homeតារាខ្មែរនាយចឺម ៖ចង់ធ្វើវីឡារទ្រនុំស្នេហ៍មុនរៀបការ

នាយចឺម ៖ចង់ធ្វើវីឡារទ្រនុំស្នេហ៍មុនរៀបការ

ភ្នំពេញ៖លោកសុខ មេសា ហៅនាយចឺម នៅតែកត្ដិកនេះកាន់តែអោបសង្សារថ្មីអ្នក​មេម៉ាយកូន​១សេង សុខគីម ស្អិតល្មូត​លើសដើម ខណៈដែលអ្នកសិល្បៈរួមអាជីពបានសម្ដែងការ​ភ្ញាក់​ផ្អើល​​ព្រោះថាអំឡុងពេលនាយចឺម មានសង្សារក្រមុំៗនាយ មិនដែលលង់​ស្នេហ៍សង្សារ​ម្នាក់​ណា​ដល់​ម្លឹងនោះទេ ប៉ុន្ដែនៅពេលប៉ៈមេម៉ាយកូន១តារាសាន់ដេរូបនេះ​ស្រលាញ់ស្ទើតែ​លេប​តែម្ដងហេតុនេះហើយមេម៉ាយនិងក្រមុំពិតជាមិនដូចគ្នាមែន។ប៉ុន្ដែអ្នកខ្លះទៀតបានលើកឡើងថាសង្សារនាយចឺម អ្នក​នាង​សេង សុខគីម ហាក់កំពុងតែតោងកាលីពនាយចឺម ឲ្យកាន់តែ​ល្បី​ដើម្បីងាយស្រួល​ការរកស៊ីOnlineទៅវិញ។

  ថ្វីត្បិតតែនាយចឺម និងនាងសេង សុខគីម ផ្អែមល្ហែមកាន់តែខ្លាំងទៅៗមែន ប៉ុន្ដែនាយចឺម ធ្លាប់ប្រាប់ថាមិនទាន់មាន​គម្រោង​រៀបការ​ជាមួយគ្នាឆាប់ៗឡើយ។យ៉ាងណា​អតីតតារាកំប្លែងសាន់ដេរូបនេះថាមានអារម្មណ៍​សោកស្ដាយប្រសិន​បើទៅ​ណាមិន​មានសង្សារចូលរួមដំណើរដែលមើលទៅពេលនេះនាយចឺម ពិតជាមានអារម្មណ៍ស្រលាញ់​ងប់នាង​សុខគីម ជាងអតីត​សង្សារ​របស់ខ្លួនដែលសុទ្ធតែជាស្រីស្អាតសាច់សខ្ចីមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រី​យី ។ដោយឡែកតាមព័តមានថា​ក្រោយ​​នាយចឺម ចាប់ដៃជាមួយនាងសុខគីម នេះនាយចង់សម្រេចបំណងធំមុនរៀបការតាម​រយៈ​ការសាងសង់ផ្ទះវីឡារទ្រនុំស្នេហ៍ធំស្កឹមស្កៃនៅខណ្ឌឬស្សីកែវ ដែលគម្រោងនេះអាច​បញ្ជាក់​​ច្បាស់ថានាយចឺម គ្មានបំ​ណង​​ស្វែងរកសង្សារទី៤នោះទេ ហើយនាយ នឹងធ្វើជាស្វាមី​ស្រប​ច្បាប់របស់នាងសុខគីម នៅពេលខាងមុខនេះជាមិនខាន ខណៈ​ដែលអតីតសង្សាររបស់​នាយ​ទាំង៣ពេលនេះពួកគេសុទ្ធតែមានសង្សារថ្មីអោបរៀងៗខ្លួនមិនឲ្យចាញ់នាយចឺម ឡើយ​។

  គូរបញ្ជាក់ថាលោកសុខ មេសា ហៅនាយចឺម ត្រូវបានគេមើលឃើញថា​នាយឲ្យតែ​ហៅ​ស្រីស្អាតរូបណាមកថតសម្ដែង​MV​ថ្មីរបស់ខ្លួន​ហើយច្រើនតែតរានោះកម្រគេចផុតពី​អន្ទាក់ស្នេហ៍របស់នាយ ខ្លាំងណាស់ ហេតុនេះហើយបានជាមិត្តភក្ដិ​នាង​សុខ​គីម ច្រើន​តែដាស់តឿងនិងរំលឹកនាងជាញយៗថាប្រយ័ត្នជួបរឿងរ៉ាវដូចនាងហ្វា ហ្វា យំ​ហើមភ្នែក​ពេលបែកពីនាយចឺម ភ្លាមៗ​នោះ​។តែនាងសុខគីម ថាទោះជាឭគេនិយាយថានាយចឺម មិនល្អក៍នាងមិនក្វល់ដែរ សំខាន់ពេលនេះនាងទុកចិត្តនាយចឺម ។ចំណែកលោកមេសា វិញ​ដើម្បីឲ្យសង្សារទី៤ជឿរជាក់នាយថា នាងសុខគីម ម្នាក់នេះហើយជាសង្សារ​ចុងក្រោយរបស់​នាយ ហើយម្ចាស់បទ”នរក១៨ជាន់”រូបនេះថែម​ទាំងទម្លាក់កំហុសឲ្យអតីតសង្សាររបស់​នាយ​ទាំងអស់ថាគ្មានភាព​ស្មោះត្រង់ដូចនាង​សុខគីម នោះទេគឺចូលមកក្នុងជីវិតនាយដើម្បីតែផល​ប្រយោជន៍ប៉ុណ្ណោះ៕

RELATED ARTICLES