Friday, September 20, 2024
Homeតារាខ្មែរហេតុអីមាស សុខសោភា ៖នៅតែមិនហ៊ានយក​កូនមុនរៀបការ?

ហេតុអីមាស សុខសោភា ៖នៅតែមិនហ៊ានយក​កូនមុនរៀបការ?

ភ្នំពេញ៖មាស សុខសោភា បានភ្ជាប់ស្នេហ៍ឆ្លងទ្វីពអស់រយៈពេលជាង១៤ឆ្នាំ(២០០៧-២០២១)ជាមួយអាណិកជន​ខ្មែរមក​ពីកា​ណាដាលោកអ៊ឹត រ៉ាដា តែអ្នកទាំង២នៅមិន​ទាន់មាន​កូន១គ្រាប់ជាមួយគ្នាឡើយ។យ៉ាងណាសោភា ធ្លាប់សារភាព​ប្រាប់អ្នក​យកព័តមាន​យើងថា​នាងពិតជាមានការបារម្ភមែនព្រោះ​អាយុកាន់តែច្រើនហើយប្រឈមនឹងការ​ពិបាកយកកូន​នាពេល​ខាង​មុខ។ការខ្លាចអត់កូនរបស់សុខសោភា ព្រោះតែនាងពន្យាជាង១០ឆ្នាំ​ធ្វើ​ឲ្យមានការ​លើកឡើងថាចុះហេតុអី​បានជាសោភា មិន​ព្រមយកកូនមុនរៀបការដូច​តារា​មួយចំនួន​ទៀត​ដែរទៅ?ប៉ុន្ដែសុខសោភា មិនជ្រើសផ្លូវមួយនេះ​ទេព្រោះ​ថាការមិនទាន់​បាន​រៀបការ​មានខាន់​ស្លាត្រឹមត្រូវតាមប្រពៃណីខ្មែរនោះវាធ្វើឲ្យនាង​ធ្លាប់រងការរិះគន់ស្ទើគ្រប់​ទិស​ទីទៅហើយ ហេតុ​នេះការព​ពោះ​មុនរៀបការនឹងរឹតតែជាការដាក់បន្ទុក​ដល់រូបនាងថែមទៀត​ជាមិន​ខាន។តែ​ការ​មិន​ព្រមយកកូនង៉ានេះ​សោភា នឹងធ្វើឲ្យ​ម្ដាយ​ដែលចង់បានចៅព​នោះកាន់​តែខកចិត្តថែម​ទៀត​។

  មាស សុខសោភា ធ្លាប់និយាយប្រាប់អ្នកយកព័តមានយើងដោយផ្ដល់​ចម្លើយខុស​ៗគ្នាទាក់​ទង​រឿង​រៀបការនេះម្ដងថានាង​អាចនឹង​ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល​(រៀបការ)​នៅឆ្នាំ​២០២១ ,តែពេល​ខ្លះនាងវាចារថាមិនដែលចង់រៀបការជាចំហម្ដងណាឡើយ និងជូនកាលថា​២ទៅ៣ឆ្នាំ​ទៀត​ទើបនាងគិតគូរឿងមួយនេះ។មានការសន្និដ្ឋាន​ថាការអូសក្រឡាររឿង​រៀប​ការអស់ជាង១០ឆ្នាំ​នេះដោយសារតែសុខសោភា ខ្លាចមានប្ដីទៅច្រៀងលែងឡើងការងារ​សិល្បៈបាក់ស្រុត​ចុះ​ទើប​នាងមិនអាចកំណត់​ពេលវេលា​នៃ​ការ​រៀបមង្គល​ការឲ្យបាន​ច្បាស់​លាស់។តែសោភា ធ្លាប់ប្រាប់ថានោះ​មិនមែនជាហេតុផលធំនោះទេ ។នាងថារាល់ថ្ងៃនេះ​ពី​ណាក៍ដឹងថានាង​កំពុងតែរស់នៅជាមួយ​អ្នកណាដែរ តែរឿងដែលនាងនាងមិនទាន់រៀបការ​នៅខ្មែរនេះព្រោះតែកាល​ពីឆ្នាំ​២០​០៨ នាងធ្លាប់បាន​រៀប​ការ​ម្ដងរួចទៅហើយ​តាមបែប​សាសនា​គ្រិស្ដដោយធ្វើ​នៅព្រះវិហារមួយនៅកាណាដា​ហើយនាង​និង​គូ​ស្នេហ៍​​បានបំ​ពាក់​ជញ្ជៀនឲ្យគ្នាទៅវិញទៅមក។

 ថ្វីត្បិតតែមាស សុខសោភា ដែលរារែកចិត្តរឿងរៀបការហើយបានលុប​ចោលអស់២​លើក​គឺកាលពីឆ្នាំ២០០៩ និងឆ្នាំ២០២១នេះ​ក្ដី ប៉ុន្ដែ​គេជឿរ​ថានៅឆ្នាំ២០២២ អាចជាពេលវេលា​ដ៍សមស្របមួយសម្រាប់មាស សុខសោភា បើសិនកូវីដកាន់តែថម​ថយនោះ​សោភា នឹងប្ដូរ​ចិត្ត​ពីខ្លាចរោងការមកជាតុបតែងខ្លួនធ្វើជាកូនក្រមុំជាចំហជាមិនខានឡើយ។ការលើកឡើង​បែបនេះដោយ​សារ​តែសុខសោភា ឃើញមិត្តរួមអាជីពដូចជាសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និង​សួស​ វីសា ជាដើមពួកគេបានរៀប​ការតាមប្រពៃណី​ខ្មែរត្រឹម​ត្រូវអស់ទៅហើយដោយមិនខ្លាច​ធ្លាក់ចុះខ្សោយក្នុងអាជីពចម្រៀងនោះទេ។ចំពោះមាស សុខសោភា វិញនាងពិតជា​នារី​​មិន​​ធម្ម​តា​នោះទេព្រោះធ្វើឲ្យគូស្នេហ៍របស់នាងលោកអ៊ឹត រ៉ាដា បានបោះបង់អាជីពជា​គ្រូពេទ្យនៅកា​ណាដា មករស់នៅ​តាម​នាងដល់ស្រុកខ្មែរជាច្រើនឆ្នាំ​ហើយពួកគេបានបង្កើតមុខរបរ​ផ្ទាល់ខ្លួន​ដល់ទៅ២ព្រមគ្នានៅរដូវកូវីដនេះ​នោះគឺហាងលក់​ផលិតផលនៅក្រុងតាខ្មៅ និងហាងកាហ្វេ​នៅក្រុងព្រះសីហនុដែលការធ្វើជំនួញនេះបញ្ជាក់ថាសុខសោភា គ្មានបំណងទៅរស់​នៅ​កា​ណា​​ដាដូចផែនការណ៍កាលពីឆ្នាំ២០១១មុនពេលដែលនាងចូលថោន នោះឡើយ។

ទោះជាមាស សុខសោភា មិនហ៊ានយកកូនមុនរៀបការមែនប៉ុន្ដែ​តារាដែលជ្រើស​ផ្លូវយក​កូន​មុនរៀបអាពាហ៍ពិពាហ៍មានដូច​ជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម,ឡោម លក្ខិណា,សុន ស្រីពេជ្រ,ផាត់ ផាន់ណា,នៅ សុនិតា ,ឌុច លីដា និងកែវ ពេជ្រពិសី ជាដើម​ហើយពេលនេះ​ពួកគេរស់នៅយ៉ាងមានសុភមង្គល។ដោយឡែកសម្រាប់មាស សុខសោភា វិញពេលនេះនាងមាន​ជីវ​ភាពធូធាររស់នៅផ្ទះវីឡារ និងជិះរថយន្ដថ្លៃៗដូចជាLand CruiserV8 និងJeep Rubicon ជាដើមដែលបញ្ជាក់បានថា​នាងមាន​អ្វីៗ​គ្រប់​យ៉ាង​ដែល​ប៉ងពីមុនទៅ​ហើយ។​ប៉ុន្ដែរឿងដែលតារារាម មិនទាន់អាចធ្វើបាននោះគឺការបញ្ចប់ពាក្យគេរិះគន់​ថានាង​សាងស្នេហ៍ឥត​ខាន់ស្លា ហេតុនេះហើយគេជឿរថាសោភា នឹងមិនឆាចោលមង្គលការ​ជា​លើក​ទី៣ដែល​អាច​ធ្វើ​នៅឆ្នាំ២០២២​ខាងមុខនេះឡើយ៕

RELATED ARTICLES