ភ្នំពេញ៖ព្រាប សុវត្ថិ បានធ្វើឲ្យនាងតន់ ច័ន្ទសីម៉ា ឡើងដល់ចំណុចកំពូលក្រោយចាប់ដៃគ្នាច្រៀងជាច្រើនបទនៅGalaxyហើយរយៈពេលជាង១ឆ្នាំមកនេះផលិតកម្មមួយនេះនៅតែមិនទាន់ទិញបានតារាស្រីណាផ្សេងដើម្បីយកមកជំនួសច័ន្ទសីម៉ា ក្នុងការធ្វើជាដៃគូជាមួយព្រាប សុវត្ថិ ឡើយបន្ទាប់ពីមាស សុខសោភា និងពេជ្រ សោភា បដិសេធទៅចូលរួម។ប៉ុន្ដែGalaxyចង់ឲ្យច័ន្ទសីម៉ា ឡើងកូដថែមមួយក្រឺតទៀតតាមរយៈការបន្ដឲ្យព្រាប សុវត្ថិ ច្រៀងសម្ដែងជាមួយនាងដែលនឹងត្រៀមចេញបទថ្មីៗក្នុងពេលឆាប់ៗនេះ។យ៉ាងណាចំនួនកុងត្រាដំបូងរបស់ព្រាប សុវត្ថិ ជាមួយផលិតកម្មថ្មីនេះគឺនៅរយៈពេលជិត៤ឆ្នាំទៀតឯណ្ណោះ ហេតុនេះហើយទស្សនិកជនរងចាំមើលថាតើព្រាប សុវត្ថិ នៅតែច្រៀងសម្ដែងជាមួយដៃគូនាងតន់ ច័ន្ទសីម៉ា តែម្នាក់គត់ឬអាចនឹងមានដៃគូថ្មី?



គូរបញ្ជាក់ថាព្រាប សុវត្ថិ បានអស់និស្ស័យជាមួយហង្សមាសក្រោយរួមរស់ជាមួយផលិតកម្មធំនេះរយៈពេលជាង២២ឆ្នាំ(១៩៩៧-២០២១) និងបន្សល់ទុកបទចម្រៀងចំនួនជាង៣ពាន់បទ ខណៈដែលការទៅដល់Galaxyជាង១ឆ្នាំនេះលោកមិនទាន់មានបទចម្រៀងមួយបទណាដែលច្រៀងខ្ពស់បំផុតដូចមុននោះទេ ហេតុនេះហើយបានជានៅតាមបណ្ដារភោជនីយដ្ឋាន,និងបៀរហ្គាឌិន មួយចំនួនគេនៅតែឭបទចម្រៀងរបស់ព្រាប សុវត្ថិ នៅហង្សមាសត្រូវបានចាក់បន្លើគ្រប់ទីកន្លែងដដែលទើបធ្វើឲ្យមានការលើកឡើងថាព្រាប សុវត្ថិ ទៅផលិតកម្មថ្មីមិនទាន់ល្បីខ្លាំងដូចកាលច្រៀងនៅហង្សមាស។ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់លើកឡើងថាព្រាប សុវត្ថិ គ្មានការចុះខ្សោយនោះទេ បន្ទាប់ពីប្ដូរពីហង្សមាសទៅGalaxyនោះ ខណៈដែលការច្រៀងដៃគូថ្មីជាមួយតន់ ច័ន្ទសីម៉ា នោះក៍មិនធ្វើឲ្យព្រាប សុវត្ថិ មានបញ្ហារដែរតែអ្នកដែលឡើងកូដគឺច័ន្ទសីម៉ា ។



គេកត់សម្គាល់ថាក្រោយព្រាប សុវត្ថិ ដើរចេញពីហង្សមាសនេះតារាដែលដេកស្ដាយជាងគេនោះគឺពេជ្រ សោភា ព្រោះនាងថាបានល្បីឈ្មោះរហូតមកដល់សព្វថ្ងៃដោយសារតែមួយផ្នែកនាងតោងការលីពព្រាប សុវត្ថិ ។ចំណែកនាងប៉ាច គីមមួយ ដែលកំពុងឡើងកូដតិចៗព្រោះតែបានចាប់ដៃច្រៀងសម្ដែងជាមួយព្រាប សុវត្ថិ នោះស្រាប់តែពេលនេះហាក់នៅទ្រឹងទៅវិញ ហើយថែមទាំងពិបាកទប់ទល់ជាមួយនាងតន់ ច័ន្ទសីម៉ា ថែមទៀតផង។ប៉ុន្ដែព្រាប សុវត្ថិ ដែលត្រូវបានគេមើលឃើញថាមិនសូវមានបទខ្លាំងៗដូចមុននោះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាដោយសាតែកូវីដ ហេតុនេះហើយគេមិនអាចសន្និដ្ឋានបានទេថាតើព្រាប សុវត្ថិ នៅឆ្នាំ២០២១នេះឡើងឬចុះនោះទេព្រោះការបញ្ចេញសម្ថភាពច្រៀងសម្ដែងមិនអស់ពីសម្ថភាពឡើយ ហេតុនេះហើយគេអាចរងចាំមើលនៅឆ្នាំ២០២២វិញថាព្រាប សុវត្ថិ នៅតែរក្សារតំណែងជាតារាប្រុសលេខ១តទៅទៀតឬមួយក៍រលកក្រោយច្រានរលកមុន ហើយពេលនេះព្រាប សុវត្ថិ ប្រឈមពិបាកទប់លំនឹង?



ថ្វីត្បិតតែព្រាប សុវត្ថិ មិនសូវផ្ទុះខ្លាំងដូចមុនមែន ប៉ុន្ដែអតីតតារាហង្សមាសរូបនេះត្រូវបានគេចាត់ទុកដោយប្រៀបធៀបលោកទៅនិង”ឧកញ៉ា”ឬ”សេដ្ឋី”ម្នាក់ក្នុងសិល្បៈព្រោះតែកាលពីខែកញ្ញាឆ្នាំ២០២០ មនុស្សជំនិតរបស់ព្រាប សុវត្ថិ ទម្លាយថាលោកស្នាយ សល់ទ្រព្យខ្ទង់៣០លានដុល្លារទៅហើយ ដែលទឹកលុយនេះមានន័យថាបើព្រាប សុវត្ថិ ឈប់ច្រៀងឬចូលនិវត្តន៍ពីអាជីពមួយនេះក៍លោកមិនប្រឈមជួបវិបត្តិសេដ្ឋកិច្ចដែរ។ផ្ទុយទៅវិញព្រាប សុវត្ថិ នឹងកាន់តែកើនទ្រព្យថែមទៀតព្រោះរយៈពេលចុងក្រោយនេះលោកងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ស្របពេលដែលកូនប្រុសទាំង៣របស់លោកមានគឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ ហាក់ស្ងាត់ពីអាជីពចម្រៀងបន្ដិចហើយពួកគេកំពុងតែឈានទៅធ្វើជំនួញជាមួយឪពុកគេផងដែរ។


ក្រៅពីព្រាប សុវត្ថិ នៅចុងឆ្នាំ២០២១នេះតារាដែលរកស៊ីអចលទ្រព្យមានដូចជាលោកខេមរៈ សិរីមន្ដ,ឆាយ វីរៈយុទ្ធ ,សាហ្វីន ហ្វីលីព និងអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីល្បីឈ្មោះលោកគួច ខេវិន ជាដើម៕