Saturday, May 10, 2025
Homeតារាខ្មែរករុណា ពេជ្រ ៖ប្រាប់រឿងដាក់លក់វីឡារ1,8លាន​ដុល្លារ​មុនទៅបារាំង

ករុណា ពេជ្រ ៖ប្រាប់រឿងដាក់លក់វីឡារ1,8លាន​ដុល្លារ​មុនទៅបារាំង

ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានឡើងយន្ដហោះចេញទៅ​បារាំងកាល​ពីថ្ងៃ​ទី២០ខែធ្នូឆ្នាំ២០២១ ដើម្បី​បាន​ជួបនិងមើលថែម្ដាយ​ដែលទើបមានអាការៈបានធូ​ស្រាលពីជំងឺ​ត្បៀតសសៃឈាម។តាមព័តមានថាមុនទៅបារាំង​នេះ​ករុណា ពេជ្រ បានដាក់លក់ផ្ទះវីឡារ​ទោលបែបClassic របស់លោកនៅខណ្ឌសែនសុខក្នុងតម្លៃដល់ទៅ១,៨លាន​ដុល្លារ​ឯណ្ណោះ ទើប​ធ្វើចម្ងល់ថាហេតុអីលោកពេជ្រ ត្រូវលក់ផ្ទះដែលលោកធ្លាប់តែអះអាងថា​ស្រលាញ់​ជាង​គេនៅ​ពេល​នេះទៅវិញ​ព្រោះ​លោក​ទើបតែចូលរស់នៅបានជាងកន្លះឆ្នាំប៉ុណ្ណោះ?ឬមួយលោកពេជ្រ ជួបវិបត្តិសេដ្ឋកិច្ច?

  ក្នុងជំនួបជាមួយលោកករុណា ពេជ្រ មុនលោកឡើងទៅបារាំងនោះតារាថោន​អះអាង​ថាផ្ទះវីឡារនោះគឺលោក​ពិតជាស្រ​លា​ញ់​​ជាងផ្ទះផ្សេងៗដែលលោក​មានសរុបដល់ទៅ​៧ផ្ទះ​នោះមែន។ប៉ុន្ដែលោកនិយាយត្រង់ៗថា​នៅរយៈពេលចុងក្រោយ​នេះ​លោកពិតជាខើចលុយបន្ដិចមែនហើយនោះគឺគ្មានអ្វីត្រូវលាក់បាំងឬអៀនខ្មាសនោះទេព្រោះមុនឪពុករបស់លោកទទួលមរណភាពលោកមានថវិការសម្រាប់ព្យាបាលនិងត្រៀមធ្វើបុណ្យឲ្យឪពុក តែបានចំណាយ​លុយធំ២ដុំទៀត​ទិញដី៣​ហិកតា នៅ​ខេត្តមណ្ឌុលគិរី និងដីមួយដុំទៀតនៅកំពង់ចាម​ក្បែរ​ផ្ទះ​ស្រុក​កំណើត​របស់សម្ដេចអគ្គ​មហា​ពញាចក្រីហេង សំរិន ហេតុនេះ​ហើយ​លុយដែល​មាន​ត្រូវចំណាយចេញអស់ ទើបលោកដាច់​ចិត្តដាក់លក់ផ្ទះវីឡារនេះតែម្ដង។ ប៉ុន្ដែលោកថា​ក៍មាន​ដីធ្លីមួយ​ចំនួនទៀតដែលដាក់លក់​នៅ​តំណាលគ្នានេះដែរអីចឹងបើលក់ដីដាច់មុន សល់ផ្ទះ បើ​លក់​ផ្ទះដាច់មុន​សល់ដី។លោក​បន្ថែមថាថ្វី​ត្បិត​តែលោកទើបមករស់នៅផ្ទះវីឡារនោះរយៈ​ពេលខ្លីមែន ប៉ុន្ដែមានអនុស្សាវរីយ៍​ច្រើន​ព្រោះឪពុករបស់លោក​បានមករស់នៅ​ផ្ទះ​នេះមុន​ពេលដែលលោកចែកឋានហើយលោកបានស្ញប់ចិត្ត​ព្រោះបានបំពេញចិត្តបំណងខ្លួនឯង​ដែលបានយកឪពុកមករស់​នៅផ្ទះថ្មី ហើយធ្វើបុណ្យឲ្យគាត់នៅផ្ទះ​ធំនេះ។តែលោកថាដោយ​សារតែ​លោក​ជាកូនទោលអត់ពីឪពុកទៅរស់នៅម្នាក់ឯង អី​ចឹង​ផ្ទះធំក៍ពិបាកសម្អាតដែរ ហេតុនេះហើយបានជាលោកដាក់​លក់​ទៅ តែបើលក់ដីដាច់មុនគឺនឹងរក្សារផ្ទះនេះនៅដដែល ព្រោះ​ផ្ទះនេះឌីហ្សាញម៉ូដ និងការរចនា​តុប​តែង​ទាំងឡាយ​គឺលោករៀបចំតាមចិត្ត​ដែល​លោក​ស្រលាញ់ទាំងអស់។

  ករុណា ពេជ្រ បានឲ្យដឹងដែរថាទោះជាលោកបានVisa ពីស្ថានទូត​បារាំងរយៈ​ពេល​១ឆ្នាំមែន តែ​លោកទៅដំបូងតែជិត៣​សប្ដា​ហ៍ប៉ុណ្ណោះ​​ក៍ត្រូវវិលត្រឡប់មកធ្វើបុណ្យ​ខួប​គម្រប់​១០០ថ្ងៃឲ្យឪពុករបស់លោកឧបាសកម៉ុក សាខន នៅថ្ងៃទី១៨ខែមករា​ឆ្នាំ​២០​២២ នៅ​ភូមិ​ខ្សាច់​ស ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ជាស្រុកកំណើតរបស់ឪពុកនិងជាទីបញ្ចុះ​សពរបស់​ពុកលោក​នៅ​ម៉ុង​​ទីនោះផងដែរ។លោកថាក្រោយ​ធ្វើបុណ្យជូនឪពុករួចទើប​លោក​វិល​ទៅ​ត្រឡប់ទៅជួបម្ដាយនៅបារាំងវិញ៕

RELATED ARTICLES