ភ្នំពេញ៖មាស សុខសោភា បានប្រារពខួបអាពាហ៍ពិពាហ៍របស់ខ្លួនគម្រប់១២ឆ្នាំស្ងាត់ៗកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ ខណៈដែលអ្នកគាំទ្រ និងតារាចម្រៀងរួមអាជីពជាច្រើនបានចូលរួមអបអរសាទរផងដែរ។ក្នុងនោះដែរតារាចម្រៀងដែលស្និតស្នាលសុខសោភា គឺលោកឆន សុវណ្ណារាជ បានបញ្ចេញរូបថតមង្គលការរបស់សុខសោភា គូរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដែលលោកបានទៅចូលរួមនិងគួចដៃខណៈដែលសុខសោភា និងលោករ៉ាដា បានគ្រងឈុតប្រពៃណីគម្រប់កិច្ចក្រាបផ្ទឹមក្នុងពិធីសែនព្រេនមួយដោយមិនមែនជាមង្គលការដោយបើកចំហនោះទេ។យ៉ាងណានៅខាងក្រោយពិធីសែនគួចចងដៃនោះគេឃើញមានអក្សរភ្ជាប់និងបដាដាក់ថាកូនស្រីនាមមាស សុខសោភា កូនប្រុសនាមរ៉ាដា អ៊ឹត ។លោកឆន សុវណ្ណារាជ បានជូនពរសម្រាប់ថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់១២ឆ្នាំរបស់សុខសោភា ហើយមានFan ជាច្រើនបានសម្ដែងការរីករាយចំពោះសុខសោភា ផងដែរ បើទោះជាពិធីរៀបការរបស់នាងមិនបើកជាចំហដូចតារាល្បីៗមួយចំនួនទៀតក្ដី ប៉ុន្ដែនាងបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយ ។



មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងបានរៀបការតាមបែបសានាគ្រិស្ដ កាលពីឆ្នាំ២០០៨ នៅព្រះវិហារមួយនៅកាណាដា ដែលកាលនោះនាងនិងស្វាមីគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ។ដោយឡែកសម្រាប់ការរៀបការឬសេនព្រេនតាមប្រពៃណីខ្មែរនោះនាងមិនដែលសារភាពដូចការបញ្ចេញរូបភាពនាងពីសំណាក់លោកឆន សុវណ្ណារាជ នៅពេលនេះទេ។យ៉ាងណាមហានបានលើកឡើងថាមាស សុខសោភា ជាតារាល្បីល្បាញហេតុនេះហើយការរៀបការតូចតាច ឬសែនព្រេន នោះគឺពិតជាមិនសាកសមជាមួយកិត្តិយសរបស់នាងឡើយ។ក្នុងឋានៈជាតារាល្បីជូមុខម្នាក់សុខសោភា គូតែធ្វើពីធីមង្គលការធំដុំដូចសុគន្ធ និសា ,ឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមទើបសាកសមសម្រាប់មុខមាត់នាង។តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលមានចិត្តចង់រៀបការជាចំហម្ដងណាឡើយ ។នាងក៍បានបដិសេធចំពោះការលើកឡើងពីទស្សនិកជនមួយចំនួនថាព្រោះតែចង់ល្បី នឹងខ្លាចធ្លាក់កូដទើបនាងមិនហ៊ានរៀបការជាចំហនោះដោយសោភា ថាមិនមែនជារឿងមួយនេះឡើយ ព្រោះបច្ចុប្បន្នគ្រប់គ្នាបានដឹងថានាងកំពុងតែរស់នៅជាមួយអ្នកណាដែរ។


មាស សុខសោភា បានភ្ជាប់ស្នេហ៍ជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា កាលពីឆ្នាំ២០០៧ ហើយនៅឆ្នាំ២០០៨ នាងបានថ្លោះធ្លោយបែកធ្លាយរូបភាពអោបថើបគ្នាជាមួយស្វាមីយ៉ាងស្រើបស្រាលទើបនាងសន្យាថានឹងរៀបការមិនឲ្យផុតពីឆ្នាំ២០០៩។បើទោះជាសុខសោភា ធ្វើតាមការតាំងចិត្តពោលគឺរៀបការមិនឲ្យលើសពីឆ្នាំដែលនាងបានប្រកាសនិងកំណត់ក្ដី តែពិធីរៀបការជាលក្ខណៈគម្រប់កិច្ចនោះហាក់ដូចជាបង្កប់ទៅដោយអាថ័កំបាំងជាច្រើននៅក្រោយខ្នងជាច្រើនទៅវិញ។


សំណួរដែលមហាជនចង់ដឹងថាតើហេតុអ្វីបានជាមាស សុខសោភា មិនព្រមរៀបការជាចំហដូចតារាស្រីល្បីៗដ៍ទៃទៀតទៅ? ថ្វីត្បិតតែមាស សុខសោភា ថាមិនដែលមានចិត្តចង់រៀបការធំដុំដូចតារាផ្សេងៗទៀតក្ដី ប៉ុន្ដែការមានជីវភាពល្អប្រសើររបស់នាងដូចពេលនេះនឹងកត្ដាសំខាន់មួយទៀតគឺរឿងយកកូនប្រើនោះគេជឿរថាសុខសោភា នឹងប្រាកដជារៀបគម្រោងរៀបការឲ្យផ្អើលមេឃដូចឱក សុគន្ធកញ្ញា ដែរជាមិនខាននៅពេលខាងមុខនេះ ខណៈដែលកាលពីដើមឆ្នាំ២០២១ ក៍មានដំណឹងថាសោភា ចង់រៀបការតាមប្រពៃណីខ្មែរដែរ តែដោយសារបញ្ហារកូវីដទើបធ្វើឲ្យសោភា លើកមង្គលការសារជាថ្មី។យ៉ាងណានៅឆ្នាំ២០២២នេះគេជឿរមាស សុខសោភា នឹងរៀបចំពិធីមង្គលលការរបស់នាងឲ្យសាកសមជាមួយកិត្តិយសរបស់ខ្លួនជាមិនខានដើម្បីបញ្ចប់រឿងដែលគេរិះគន់នាងកន្លងមកថាជាតារាល្បីល្បាញម្នាក់តែមិនហ៊ានរៀបការជាសាធារណៈ៕


