Monday, November 25, 2024
Homeព័ត៌មានអន្តរជាតិUN អំពាវនាវឱ្យយោធា​មីយ៉ាន់​ម៉ា បញ្ឈប់​ការ​កាត់ទោស​ប្រហារ​ជីវិត

UN អំពាវនាវឱ្យយោធា​មីយ៉ាន់​ម៉ា បញ្ឈប់​ការ​កាត់ទោស​ប្រហារ​ជីវិត

ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថារបបយោធាមីយ៉ាន់ម៉ាទំនងជាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិហើយបានជំរុញឱ្យរបបនេះបញ្ឈប់ការប្រហារជីវិតដែលបានគ្រោងទុកទៅលើសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោ។

ការអំពាវនារបស់លោកស្រីបានកើតឡើងតែមួយថ្ងៃបន្ទាប់ពីប្រមុខយោធាលោកមីន​អ៊ុង​ឡាំង បដិសេដសំណើរបស់ប្រធានអាស៊ាន(កម្ពុជា)សុំមិនអោយមានការាកាត់ទោសប្រហារជីវិតសកម្មជនប្រជាធិបតេយ្យ២រូបគឺ លោក Ko Phyo Zeya Thawអតីតសមាជិកសភាមក

ពីគណបក្សលោកស្រីអ៊ុងស៊ាន​​    ស៊ូជីនិងលោក Ko Jimmy សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោម្នាក់ ដែលទាំងពីរត្រូវបានកាត់ទោសពីបទភេរវកម្ម។

ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet បានព្រមានថា ការបន្តដំណើរការកាត់ទោសប្រហារជីវិតជាលើកដំបូងរបស់ប្រទេសចាប់តាំងពីឆ្នាំ ១៩៩០ វារំលោភទៅនឹង សិទ្ធិរស់រានមានជីវិត។

កាល​ពី​ថ្ងៃ​អង្គារលោកស្រីBachelet ថ្លែងថាការិយាល័យ​របស់​របស់ខ្លួនបានរកឃើញការ​រំលោភ​បំពាន​របស់​យោធា​ចាប់​តាំង​ពី​រដ្ឋប្រហារ​ហើយវាជាភស្តតាងឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិនិង​ឧក្រិដ្ឋកម្ម​សង្គ្រាម។

លោកស្រីក៏​បាន​ព្រមាន​ចំពោះ​របាយការណ៍​ដែល​បង្ហាញ​ថា​របប​យោធា​កំពុង​តែ​ព្យាយាម​បង្កើតយោធា​ដល់​សហគមន៍​ទាំង​មូល​ដោយ​ពង្រីក​អង្គការ​ជីវពល​មូលដ្ឋាន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​ការ​គ្រប់គ្រង​យោធា​ជា​ផ្លូវការ​លើ​កងកម្លាំង​ប៉ូលិស។

លោកស្រីបានបន្ថែមថាការសម្លាប់យ៉ាងហោចណាស់មនុស្ស១៩០០នាក់ត្រូវបានសម្លាប់និងជាង១៣៥០០នាក់ នាក់ត្រូវបានចាប់ខ្លួនដោយបំពាន រួមទាំងអ្នកនយោបាយ អ្នកកាសែត និងមេធាវីផងដែរ​ដោយរបបយោធាខណៈមាន​មនុស្ស​ជាង១០៥០០ នាក់​កំពុង​ជាប់​ឃុំ៕

RELATED ARTICLES