Friday, November 22, 2024
Homeព័ត៌មានអន្តរជាតិបក្សប្រឆាំងថៃ ដាក់ញត្តិស្នើសុំបោះឆ្នោតដកទំនុកចិត្ត​នាយករដ្ឋមន្ត្រី

បក្សប្រឆាំងថៃ ដាក់ញត្តិស្នើសុំបោះឆ្នោតដកទំនុកចិត្ត​នាយករដ្ឋមន្ត្រី

គណបក្សប្រឆាំងរបស់ប្រទេសថៃបានដាក់ញត្តិសុំការបោះឆ្នោតដកហូតទំនុកចិត្តនាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រី១០រូបបន្ទាប់ពីរកឃើញថារដ្ឋាភិបាលរបស់លោកប្រព្រឹត្តិអំពើពុករលួយ       ការគ្រប់គ្រងសេដ្ឋកិច្ច

មិនត្រឹមត្រូវបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងការក្រាញអំណាច។នេះបើយោងតាមការ ចេញផ្សាយរបស់កាសែតថៃ បាងកកប៉ុស្ត៍ និងរ៉យទ័រ។

សំណើនេះត្រូវបានលោកChonlanan Srikaew មេដឹកនាំគណបក្ស ប្រឆាំងភឿថៃ បញ្ជូនទៅប្រធានសភាលោក ChuanLeekpai។គណបក្សប្រឆាំងរំពឹងថាការជជែក ដេញដោលនឹងធ្វើឡើង នៅខែក្រោយ ហើយសង្ឃឹមថា វានឹងទម្លាក់រដ្ឋាភិបាល ដែលកើតចេញពី១៧គណបក្សរបស់លោកប្រាយុទ្ធ។ វា​នឹង​កា្លយជា​ការ​បោះឆ្នោត​ដកហូតទំនុក​ចិត្ត​ចុងក្រោយ​ចំពោះលោក​ប្រាយុទ្ធមុន​អាណត្តិ​បញ្ចប់​ក្នុង​ខែ​មីនា​ឆ្នាំ​ក្រោយ។

លោក​ Chonlanan Srikaew បាន​និយាយ​ថា លោក​រំពឹង​ថា ការ​ជជែក​ដេញដោល​គ្មាន​ទំនុក​ចិត្ត​នឹង​មាន​រយៈពេល​ប្រាំ​ថ្ងៃដែលនឹងចាប់ផ្តើមពី​ថ្ងៃ​ទី​១៨ ដល់​២២ ខែកក្កដា ។

លោកប្រាយុទ្ធឧត្តមសេនីយចូលនិវត្តន៍វ័៦៨ឆ្នាំដែលឡើងកាន់អំណាចដំបូងដោយការធ្វើរដ្ឋប្រហារឆ្នាំ ២០១៤បានរួចផុតពីការបោះឆ្នោតគ្មានទំនុកចិត្តចំនួនបីលើកចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៩ដែលធ្វើឱ្យលោកកាន់អំណាច។

លោក Chonlanan Srikaew មេដឹកនាំ​ប្លុក​ប្រឆាំង​បាន​និយាយថាលោកប្រាយុទ្ធ​ ជា​មេដឹកនាំ​ដែល​មាន​គំនិត​ខុសឆ្គង ចូលចិត្ត​កាន់​អំណាច មិន​គោរព​នីតិរដ្ឋ ខ្វះ​សីលធម៌ និង​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​កិច្ចការ​រដ្ឋ។

អ្នកវិភាគនិយាយថាភាគច្រើននៃសមាជិកសភារបស់រដ្ឋាភិបាលនៃ ២៥៣អាសនៈ ធៀបនឹង ២០៨របស់គណបក្សប្រឆាំង ទំនងជាមិនអាយកឈ្នះលោក ប្រាយុទ្ធបានទេ៕

RELATED ARTICLES