Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំសហភាពអឺរ៉ុប គាំទ្រ​អោយអ៊ុយក្រែន ចូលជា សមាជិក និងរកច្រកនាំចេញកសិផល

មេដឹកនាំសហភាពអឺរ៉ុប គាំទ្រ​អោយអ៊ុយក្រែន ចូលជា សមាជិក និងរកច្រកនាំចេញកសិផល

បន្ទាប់ពីកិច្ចប្រជុំរួមគ្នារវាងប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គី និងមេដឹកនាំសហភាពអឺរ៉ុបធំៗទាំង4 នៅទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍​       ប្រធានាធិបតីបារាំងលោក អេម៉ានូអ៊ែល     ​​ម៉ាក្រុង បាននិយាយថា មេដឹកនាំអាល្លឺម៉ង់ បារាំង អ៊ីតាលី និងរូម៉ានីពេញចិត្តក្នុងការផ្តល់ឋានៈ បន្ទាន់ដល់អ៊ុយក្រែនជាសមាជិករបស់សហភាពអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរដ្ឋរុស្ស៊ី RT។

Google

លោកម៉ាក្រុងបានប្រកាសជាលើកដំបូងថា សមាជិកសហភាពអឺរ៉ុបបច្ចុប្បន្នទាំងអស់ គាំទ្រក្នុងការផ្តល់ឋានៈអ៊ុយក្រែន ជាបេក្ខជនភ្លាមៗ ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប។

លោកក៏បានបន្ថែមថា ប្រទេសបារាំងនឹងផ្តល់កាំភ្លើងធំ Ceasar រយៈចម្ងាយឆ្ងាយចំនួនប្រាំមួយគ្រឿងបន្ថែមទៀតដល់អ៊ុយក្រែន ខណៈ១២គ្រឿងបានផ្តល់រួចហើយ។

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ការធ្វើដំណើរមកអ៊ុយក្រែនរបស់ខ្ញុំ គឺជាសារច្បាស់លាស់មួយ បញ្ជាក់ថា អ៊ុយក្រែនជាកម្មសិទ្ធិរបស់គ្រួសារអឺរ៉ុបហើយថាអាល្លឺម៉ង់នឹងគាំទ្រការសម្រេចចិត្តជាវិជ្ជមានលើការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែននិងម៉ុលដាវី។

ចំណែកឯលោក Dragh នាយករដ្ឋមន្ត្រីអ៊ីតាលី ក៏បានសម្តែងការគាំទ្រចំពោះឋានៈបេក្ខជនរបស់អ៊ុយក្រែនដោយបញ្ជាក់ថា

យើងឈានដល់ចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ប្រជាជនអ៊ុយក្រែនការពារជារៀងរាល់ថ្ងៃនូវតម្លៃលទ្ធិប្រជាធិបតេយ្យ និងសេរីភាពដែលគាំទ្រគម្រោងអឺរ៉ុប។ យើងមិនអាចរង់ចាំនិងពន្យារពេលបានទេ។

Google

មេដឹកនាំអ៊ីតាលីក៏បានលើកឡើងអំពីការបំផ្លិចបំផ្លាញដែលអ៊ុយក្រែន បានស៊ូទ្រាំក្នុងអំឡុងពេលជម្លោះជាមួយរុស្ស៊ីដោយបញ្ជាក់ថារុស្ស៊ីបានបំផ្លាញកន្លែងបណ្តុះកូនសួនកុមារ។ ទោះ​ជា​យ៉ាង​ណា លោក​បាន​ប្តេជ្ញា​ថា អ៊ុយក្រែន​នឹង​ត្រូវ​បាន​កសាង​ឡើង​វិញ​ដោយ​មាន​ជំនួយ​ពី​អឺរ៉ុប។

ទន្ទឹមនឹងនេះលោកហ្សេឡិនស្គីបានជំរុញឱ្យមេដឹកនាំដែលមកបំពេញទស្សនកិច្ចដាក់សម្ពាធបន្ថែមទៀតលើប្រទេសរុស្ស៊ីនិងទទួលយកកញ្ចប់ទណ្ឌកម្មថ្មីទីប្រាំពីរប្រឆាំងនឹងទីក្រុងម៉ូស្គូ ដោយលើកហេតុផលថាការឈ្លានពានរបស់ខ្លួនគឺជាការវាយប្រហារប្រឆាំងនឹងអឺរ៉ុបទាំងអស់

មេដឹកនាំអ៊ុយក្រែន ក៏បានទទូចសុំអាវុធកាន់តែច្រើន ពីប្រទេសលោកខាងលិចដើម្បីរំដោះទឹកដីដែលកាន់កាប់ដោយរុស្ស៊ីអោយបានកាន់តែលឿន។

បញ្ហានាំចេញកសិផល

Google

ជាមួយគ្នានេះដែរប្រធានាធិបតីបារាំងក៏បាននិយាយដែរថា សហភាពអឺរ៉ុបកំពុងរកផ្លូវនាំចេញសម្រាប់គ្រាប់ធញ្ញជាតិ ពីអ៊ុយក្រែនតាមរយៈប្រទេសរូម៉ានី។នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 ពីទីក្រុងគៀវលោកបានថ្លែងថាថាតំបន់Odesa មានចម្ងាយច្រើនគីឡូម៉ែត្រពីប្រទេសរូម៉ានី។លោក​បាន​បន្ថែម​ថា គ្រាប់​ធញ្ញជាតិ​នឹង​ត្រូវ​បាន​នាំ​ចេញ​ពី​ប្រទេស​រូម៉ានី​តាម​ទន្លេ Danubeនិង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដែក។

Google

លោកបានអំពាវនាវឱ្យរុស្ស៊ីទទួលយកថាអង្គការសហប្រជាជាតិរៀបចំការនាំចេញធញ្ញជាតិដែលតម្រូវឱ្យមានការដកការបិទផ្លូវរបស់រុស្ស៊ីនៅលើកំពង់ផែអ៊ុយក្រែននិងផ្តល់ការធានាសន្តិសុខទាំងអស់សម្រាប់អ៊ុយក្រែនដើម្បីអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិទាំងនេះ៕

RELATED ARTICLES