Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិកូរ៉េខាងត្បូង ៖ កូរ៉េ​ខាង​ជើង ​អាច​សាកល្បង​នុយក្លេអ៊ែរ​ពេលណាក៏បាន

កូរ៉េខាងត្បូង ៖ កូរ៉េ​ខាង​ជើង ​អាច​សាកល្បង​នុយក្លេអ៊ែរ​ពេលណាក៏បាន

កាលពីថ្ងៃសុក្រទី២២កក្កដា​ប្រធានាធិបតីកូរ៉េខាងត្បូងលោក​យុនស៊ុក​យុល​(Yoon Suk Yeol )បានអះអាងថា ប្រទេសកូរ៉េខាងជើង ត្រៀមខ្លួនជាស្រេចដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅពេលណាក៏បាន។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់(Yonhap News)។

យោងតាមអាជ្ញាធរអាមេរិកបានអោយដឹងថាទីក្រុងព្យុងយ៉ាងបានបញ្ចប់ការរៀបចំទាំងអស់ហើយត្រូវបានគេរំពឹងថានឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរក្នុងរង្វង់ខែនេះ

ប្រធានាធិបតីកូរ៉េខាងត្បូងបានប្រាប់អ្នកយកព័ត៌មានថា យើងជឿថាមិនត្រឹមតែនៅចុងខែនេះទេ ប៉ុន្តែចាប់តាំងពីការស្បថ ចូលកាន់តំណែងរបស់ខ្ញុំមក កូរ៉េខាងជើងបានត្រៀមខ្លួនរួចរាល់ហើយ និងអាចធ្វើវានៅពេលណាមួយក៏បាន

ប្រទេសកូរ៉េខាងជើងបានធ្វើការសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមនិងឆ្ងាយជាបន្តបន្ទាប់ចាប់តាំងពីលោកយុន ចូលកាន់តំណែងកាលពីខែឧសភាហើយត្រូវបានគេរំពឹង ថានឹងមានសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន។

ដោយសារតែហេតុផលនេះហើយលោ Kim Kyou-hyunនាយកសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចដោយមិនប្រកាសមួយទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅដើមសប្តាហ៍នេះ ដោយជំរុញឱ្យមានការរំពឹងទុកថា លោកនឹងជួបជាមួយមន្ត្រីចារកម្មកំពូលរបស់សហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេចំពោះការបង្កហេតុរបស់កូរ៉េខាងជើង។

កាលពីខែមុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានប្រកាសផែនការពង្រឹងទំនាក់ទំនងសន្តិសុខ និងបានយល់ព្រមរួមគ្នាប្រឆាំងនឹងការគំរាមកំហែងពីកូរ៉េខាងជើងប្រសិនបើទីក្រុងព្យុងយ៉ាងធ្វើតេស្តនុយក្លេអ៊ែរមួយផ្សេងទៀត៕

RELATED ARTICLES